WFP ផ្តល់ជំនួយ ១១​លាន​ដុល្លារ សម្រាប់​ជួយ​បង្ការ​គ្រោះរាំងស្ងួត​នៅ​កម្ពុជា​ និពន្ធដោយ : ញ៉ុង​ ហេង       May-30-2016, 9:39 pm         2184

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377WFP ផ្តល់ជំនួយ ១១​លាន​ដុល្លារ សម្រាប់​ជួយ​បង្ការ​គ្រោះរាំងស្ងួត​នៅ​កម្ពុជា​លោក ញឹម វណ្ណដា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​អង្គការ​ស្បៀងអាហារ​ពិភពលោក (WFP) នឹង​ផ្តល់ជំនួយ​ថវិកា​ចំនួន ១១​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដែល​ថវិកា​មួយផ្នែក​សម្រាប់​គម្រោង​ជួយ​បង្ការ​គ្រោះរាំងស្ងួត និង​មួយផ្នែក​ទៀត​សម្រាប់​គម្រោង​ផ្គត់ផ្គង់​អាហារសម្រន់​ដល់​កុមារ​តាម​សាលារៀន​។



​បើតាម​លោក ញឹម វណ្ណដា ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​កម្ពុជា AKP នៅ​ថ្ងៃទី​២៦​ខែឧសភា ឲ្យ​ដឹងថា ថវិកា​ចំនួន ១១​លាន​ដុល្លារ ដែល WFP ត្រៀម​នឹង​ជួយ​ដល់​កម្ពុជា​នេះ មួយផ្នែក​នឹងត្រូវ​ប្រើប្រាស់​ក្នុង​គម្រោង​ជីក​អ  ណ្ដូ​ង​, ស្រះ​ទឹក ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ភាពរាំងស្ងួត​នៅពេល​ក្រោយ​ទៀត​។​

​ក្រៅពី​គម្រោង​បង្ការ​គ្រោះរាំងស្ងួត ជំនួយ​១១​លាន​ដុល្លារ​នេះ ក៏​នឹងត្រូវ​អនុវត្ត​លើ​គម្រោង​ផ្គត់ផ្គង់​អាហារសម្រន់​សម្រាប់​កុមារ​នៅតាម​សាលារៀន​ផងដែរ​។

​តាមរយៈ​គម្រោង​បង្ការ​ក្នុងស្ថានភាព​រាំងស្ងួត​នេះ អង្គការ WFP បាន​ប៉ាន់ប្រមាណ​ថា គម្រោង​នឹងមាន​លទ្ធភាព​ជួយ​ប្រជាពលរដ្ឋ​ប្រមាណ ៥​សែន​នាក់​ក្នុង​តំបន់​ជួប​គ្រោះរាំងស្ងួត​។ ជាមួយគ្នានេះ WFP បានកំណត់ ខេត្តបាត់ដំបង​, ឧ​ត្ត​មរ​មានជ័យ​, កំពង់ធំ និង​តំបន់​មួយចំនួន​នៃ​ខេត្តកំពង់ចាម​ជាដើម ថា​ជា តំបន់​ងាយ​នឹង​ជួប​គ្រោះធម្មជាតិ និង​គ្រោះរាំងស្ងួត​ច្រើនជាងគេ​៕