តើអ្នកធ្លាប់​​​មានជំងឺរាក់ស៊ីធ្មេញ​​​ដែរឬទេ?

បើសិនជាជើងធ្មេញ ដែលជាជាលិកាទន់នៅក្នុងមាត់ របស់អ្នកប្តូរផ្លាស់ពណ៌ផ្កាឈួកខ្ចី មកកជាក្រហមជាំ បន្ទាប់មកមានចេញឈាម តាមជើងធ្មេញនៅពេលអ្នកដុសធ្មេញឬបរិភោគអាហារ នោះ គឺជារោគសញ្ញានៃជំងឺរាក់ស៊ីធ្មេញ ដែលគេហៅម្យ៉ាងទៀតថា ជំងឺរលាកជើងធ្មេញ។ជារឿយៗ ជំងឺរាក់ស៊ីធ្មេញតែងតែ កើតឡើងនៅម្តុំចន្លោះធ្មេញ និងជើងធ្មេញ ឬនៅត្រង់កន្លែងដែលប្រហោងរវាងធ្មេញពីរ ហើយក៏អាចបណ្តាលឲ្យរង្គើរគល់ធ្មេញ ខូចសសៃចងទប់ឆ្អឹងរន្ធធ្មេញ។

ក្នុងករណីធ្ងន់ធ្ងរ វាថែមទាំងអាចបណ្តាលឲ្យ របូតធ្មេញចេញពីគល់ទៀតផង។រាក់ស៊ីធ្មេញកើតឡើងពីអ្វី?-ចំណីអាហារដែលសល់ នៅចន្លោះធ្មេញទាំង២ អាចបង្កការសង្កត់ជើងធ្មេញឲ្យណែន ដែលអាចប្រែក្លាយពីរាក់ស៊ីធ្មេញធម្មតា ទៅជាធ្មេញមានប្រហោងនៅចំកណ្តាល ឬនៅជុំវិញធ្មេញ។-ការស្រោបធ្មេញមិនបានជិតល្អ អាចនាំឲ្យការដុសធ្មេញគ្មានប្រសឹទ្ធភាព-ការហើមជើងធ្មេញ មានធ្មេញបាក់មួយ មានបញ្ហានៅឬសធ្មេញ បញ្ហាដង្កូវស៊ីធ្មេញ បង្កជាលក្ខណៈរលាកដែលអាច រីកសាយពាសពេញជើងធ្មេញទាំងអស់។-ការបាត់បង់ភាពស្អាត នៅលើកាចាធ្មេញនាំឲ្យរលាកជើងធ្មេញ-សម្រាប់ស្រ្តីជើងធ្មេញជាកន្លែងរងទុក្ខទោសបំផុត នៅពេលដែលមានការប្រែប្រួលអ័រម៉ូន។ ក្នុងពេលមានផ្ទៃពោះ ឬមករដូវវាអាចធ្វើឲ្យ បញ្ហារាក់ស៊ីធ្មេញមានសភាពកាន់តែធ្ងន់ធ្ងរ។

ប្រការគួរចៀសវាង-ត្រូវដុសធ្មេញគ្រប់ទាំងអស់ទាំងក្នុង និងខាងក្រៅដោយពីជើងធ្មេញឡើងមកធ្មេញ ។ ក្នុងមួយថ្ងៃត្រូវដុសធ្មេញ យ៉ាងតិចបំផុតឲ្យបាន៣ដង (៣នាទីក្នុងមួយដង) និងបើអាចធ្វើទៅបានត្រូវដុស នៅពេលដែលងអ្នកបរិភោគអ្វីមួយរួច។-ដើម្បីចៀសវាង Papillite (ការរលាកផ្នែកដែលស្ថិតនៅចន្លោះធ្មេញ២) ក្រៅពីដុសធ្មេញជម្រុះកំទេចអាហារ អ្នកក៏ត្រូវដុសជើងធ្មេញ ជាមួយច្រាសរោមទន់បំផុត ដើម្បីពង្រឹងជើងធ្មេញ ដោយកុំភ្លេចដុសអណ្តាតដែលសម្បូរហូរហៀរដោយអតិសុខុមកាយ (Micro-organismes)។

-ក្រៅពីការដុសធ្មេញ អ្នកត្រូវប្រើខ្សែសម្អាតធ្មេញ ដែលអាចកម្ចាត់កាកសំណល់ដែលនៅជាប់ធ្មេញ។-មធ្យោបាយចុងក្រោយគឺ អនាម័យៈក្នុងមួយឆ្នាំត្រូវទៅឲ្យទន្តពេទ្យលាងសម្អាតធ្មេញចេញម្តង។-បើអ្នកមានដាក់ធ្មេញសុប្បនិមិត្ត ឬស្រោបធ្មេញ ត្រូវទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ក្នុងករណីមានអារម្មណ៏រំខាន ដោយសារធ្មេញសប្បនិមិត្តនេះ ដើម្បីអាចឲ្យគេកែតម្រង់ឲ្យល្អឡើងវិញ ព្រមទាំងផ្លាស់ចេញ ប្រសិនបើធ្មេញដាក់នោះចាស់ពេក៕

ប្រភព៖ iknow

  • តើអ្នកធ្លាប់​​​មានជំងឺរាក់ស៊ីធ្មេញ​​​ដែរឬទេ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:សុខភាព
Tags: