ហេតុផល ៥​យ៉ាង​ដែល​ភរិយា​អ្នក​មិន​ព្រម​គេង​ជា​មួយ​អ្នក

គ្មានការបង្កាត់ភ្លើងស្នេហ៍ណាដូចជាការបង្កាត់ភ្លើងស្នេហ៍ទើបនឹងរៀបការថ្មីថ្មោងឡើយ។ បើទោះបីជាអ្នកបានរស់នៅជាមួយអស់រយៈពេលជាច្រើនឆ្នាំរួចហើយក៏ដោយ តែវាជាអារម្មណ៍រំភើបបំផុត បន្ទាប់ពីអ្នកបានធ្វើជាស្វាមីភរិយានឹងគ្នា។ សំណាងមិនល្អគូស្វាមីភរិយាទើបនឹងរៀបការ ទីបំផុតលែងមានអារម្មណ៍នឹងគ្នា ហើយអ្នកចង់ដឹងថាបញ្ហាអ្វីបានកើតឡើងចំពោះអ្នក និងភរិយារបស់អ្នក។ តើតណ្ហា និងអារម្មណ៍ពុះកញ្ជ្រោល ដែលអ្នកធ្លាប់មានកាលពីគ្រាដំបូងនៅទីណា?

ហេតុផល ៥​យ៉ាង​ដែល​ភរិយា​អ្នក​មិន​ព្រម​គេង​ជា​មួយ​អ្នក

វាមិនមែនជារឿងមួយអាក្រក់ទេ ដែលជីវិតកាន់តែមានភាពស្និតស្នាល និងកាន់តែមានសេចក្ដីសុខ តែវាអាចជាការខូចចិត្តមួយដែលដឹងថា ភរិយារបស់អ្នកលែងចង់គេងជាមួយនឹងអ្នកទៀត។ មុននឹងអ្នកសរុបសេចក្តី ឬចាប់ផ្តើមភ័យខ្លាចថានាងលែងស្រឡាញ់អ្នក ត្រូវសួរខ្លួនឯងសិនថាមូលហេតុអ្វីខ្លះដែលធ្វើឱ្យនាងលែងគេងជាមួយអ្នក។

យោងតាមការស្ទាបស្ទង់ដោយទស្សនាវដី្ត Redbook និងចិត្តសាស្ត្របានឱ្យដឹងថាស្ត្រី ៦០% ចង់បង្កើតភាពស្និតស្នាលច្រើនដូចបុរសដែរ។ ប្រសិនបើភរិយារបស់អ្នកហាក់បីដូចជាមិនចាប់អារម្មណ៍នឹងការបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នក វាប្រហែលជាកំហុសរបស់អ្នក។

អ្នកលែងផ្តល់ក្តីស្រឡាញ់ចំពោះនាង
ពេលត្រលប់មកដល់ផ្ទះវិញ អ្នកភ្លេចថើបភរិយារបស់អ្នក។ ប្រហែលជានាងរវល់នៅក្នុងផ្ទះបាយ ឬអ្នកទាំង២ នាំកូនរត់លេង ហើយគ្មានពេលផ្តល់ក្តីស្រឡាញ់ឱ្យគ្នា។ នៅពេលកូនៗចូលគេងអស់ អ្នកគេងលើសាឡុង ហើយកាន់ទូរស័ព្ទ លេងអ៊ិនធឺណែត និងសម្រាក។

អ្វីដែលអ្នកមិនបានធ្វើគឺការយកចិត្តទុកដាក់ចំពោះភរិយា។ អ្នកមិនបានធ្វើអ្វីៗ ដើម្បីបង្ហាញថានាងសំខាន់ចំពោះអ្នក ហើយវាធ្វើឱ្យនាងឈឺចាប់។ តើអ្នកបានជូនផ្កា ឬរបស់ផ្អែមៗឱ្យនាងលើកចុងក្រោយនៅពេលណា? តើអ្នកបានប្រាប់នាងថានាងស្អាត និងគួរឱ្យស្រឡាញ់ចុងក្រោយនៅពេលណា?

តើអ្នកបានផ្តល់ក្តីស្រឡាញ់ឱ្យនាងចុងក្រោយនៅពេលណា? អ្នកផ្តល់ក្តីស្រឡាញ់ឱ្យនាងកាន់តែច្រើន នាងនឹងកាន់តែផ្តល់ក្តីស្រឡាញ់តបមកអ្នកវិញកាន់តែច្រើនដូចគ្នា។

នាងសង្ស័យថា អ្នកកំពុងផិតក្បត់នាង
ប្រសិនបើភរិយាអ្នកសង្ស័យថាអ្នកកំពុងមិនស្មោះត្រង់នឹងនាង អ្នកអាចនឹងជួបបញ្ហាធំជាងនេះ។

តែទោះបីជាយ៉ាងណា អ្នកអាចផិតក្បត់នាងតាមវិធីផ្សេងទៀត។ តើអ្នកបានចេញទៅក្រៅលេងកីឡាក្រោយពេលសម្រាកពីការងារ ហើយទុកភរិយាឱ្យមើលកូននៅផ្ទះមែនទេ? តើអ្នកកំពុងចំណាយពេលវេលាលេងកីឡាច្រើនជាងពេលវេលាជាមួយគ្រួសារមែនទេ? នៅពេលនាងមានអារម្មណ៍ថា ការយកចិត្តទុកដាក់របស់អ្នកកំពុងតែផ្តល់ទៅឱ្យអ្វីផ្សេងច្រើនជាងនាង ទើបធ្វើឱ្យនាងសង្ស័យថា អ្នកផិតក្បត់។ អារម្មណ៍មួយនេះមិនអាចបង្កើតភាពស្និតស្នាលនឹងគ្នាបានឡើយ។

អ្នកមិនបានជួយមើលកូនៗ ឬផ្ទះសម្បែងឱ្យបានគ្រប់គ្រាន់
នៅពេលអ្នកធំឡើង មានកូន ជីវិតពិតជាជួបនឹងការហត់នឿយណាស់។ ប្រសិនបើនាងជាមនុស្សតែម្នាក់ដែលចាំមើលថែរគ្រប់យ៉ាងដោយគ្មានអ្នកជួយ នោះនាងនឹងខឹង។ អ្នកជាដៃគូក្នុងកិច្ចការទាំងនេះ ហើយនាងចង់បានអ្នកជួយនាងបានខ្លះពីមួយថ្ងៃទៅមួយថ្ងៃ។

គ្មានអ្វីធ្វើឱ្យភរិយាសប្បាយចិត្តជាងពេល ដែលស្វាមីក្រោកពីគេង ហើយជួយលាងចានដោយមិនចាំបាច់ប្រើ។ គ្មានអ្វីធ្វើឱ្យភរិយាសប្បាយចិត្តជាងពេលស្វាមីមិនគិតថាការងារភរិយាគាត់មិនមែនមើលថែរកូនពេលចូលគេង ឬបញ្ចុកអាហារពេលល្ងាច ឬងូតទឹកឱ្យគាត់ទាំងអស់ឡើយ។ ក្រោកឡើងជួយនាង ហើយចាំមើលស្នេហារបស់អ្នកត្រលប់មកវិញ។

អ្នកជាមនុស្សអាត្មានិយម
នៅពេលអ្នកជាមនុស្សអាត្មានិយម ភរិយារបស់អ្នកមិនចង់នៅក្បែរអ្នកឡើយ។
ឧទាហរណ៍៖ ភរិយាដែលចង់ឃើញខ្លួនឯងស្រស់ស្អាតបំផុតនៅរាត្រីចេញទៅខាងក្រៅជាមួយនឹងស្វាមី។ នៅពេលនាងស្លៀកពាក់ខោអាវថ្មី កែងចោទខ្ពស់ ដើរចុះពីលើផ្ទះ ហើយសង្ឃឹមថា ភ្នែកស្វាមីនាងនឹងសរសើរ តែនាងបែរជាបាត់បង់ទំនុកចិត្តពេលបានលឺថា គាត់សួរពីតម្លៃសំលៀកបំពាក់ (ហេតុអ្វីបានអូនមិនពាក់ខោអាវ ដែលមានរួចហើយ?)។ វាជាសំណួរអាត្មានិយម ដែលគ្រប់យ៉ាងធ្វើដើម្បីអ្នក មិនមែនខ្លួននាងឡើយ ហើយវាមិនមែនជាវិធីបង្កើតភាពស្និតស្នាលនឹងគ្នាឡើយ។

អ្នកមិនចាប់ផ្តើមសកម្មភាពមុន
ភរិយារបស់អ្នកមិនបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នក ហើយអ្នកមិនយកចិត្តទុកដាក់។ អ្នកគិតថានាងនឹងមកនៅក្បែរ តែអ្នកមិនគិតថា នាងកំពុងរង់ចាំអ្នក ដើម្បីបង្កាត់ភ្លើងស្នេហ៍ឡើយ។ ប្រហែលជាភរិយាអ្នកលែងចាប់អារម្មណ៍ ហើយមិនបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នក។ នាងមានអារម្មណ៍ថា ដោយសារតែអ្នកលែងសម្លឹងមើលនាងស្អាត លែងមានភាពទាក់ទាញ។ ឥលូវអ្នកទាំង២ ជួបភាពក្រៀមក្រំ តែគ្មានអ្នកណានិយាយលើកឡើងពីបញ្ហានេះឡើយ។  នាងចង់ឱ្យអ្នកមានចំណង់តណ្ហានឹងនាង ហើយនាងចង់ឱ្យអ្នកបង្ហាញពីទំហំក្តីស្រឡាញ់ចំពោះនាង។

ទីបំផុត សួរភរិយារបស់អ្នកពីមូលហេតុ ដែលនាងលែងចង់គេងជាមួយអ្នក ជាវិធីដ៏ល្អដើម្បីដោះស្រាយបញ្ហា។ ការទំនាក់ទំនងជាគន្លឹះក្នុងសេចក្តីស្នេហា៕

ប្រភព៖ khmerpropey

  • ហេតុផល ៥​យ៉ាង​ដែល​ភរិយា​អ្នក​មិន​ព្រម​គេង​ជា​មួយ​អ្នក已关闭评论
  • 52 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ចំនេះដឹង
Tags: