មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត រៀប​ចំ​ពិធី​ប្រគល់​រថយន្ត​សង្គ្រោះ៥​គ្រឿង ដល់​មន្ទីរពេទ្យ​ស្រុក​ចំនួន​៥

មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត រៀប​ចំ​ពិធី​ប្រគល់​រថយន្ត​សង្គ្រោះ៥​គ្រឿង ដល់​មន្ទីរពេទ្យ​ស្រុក​ចំនួន​៥



ព្រៃវែង ៖ នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង បានរៀបចំ​ពិធី​ប្រគល់​រថយន្ត​សង្គ្រោះ​ចំនួន​៥​គ្រឿង ដល់​មន្ទីរពេទ្យ​ស្រុក​ចំនួន​៥ រួមមាន​មន្ទីរពេទ្យ​ស្រុក​ពោធិ៍​រៀង មន្ទីរពេទ្យ​ស្រុក​ពាម​ជរ មន្ទីរពេទ្យ​បង្អែក​ស្រុក​បាភ្នំ មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង និង​មន្ទីរពេទ្យ​ស្រុក​ស៊ីធរ​កណ្តាល។

ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង និង​លោកជំទាវ លោក ស្បោង សា​រ៉ា​ត ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រៃវែង និង​លោក ជា សុ​មេធី អនុប្រធាន​គណ​ប​ក្ស​ប្រជាជន​កម្ពុជា​ខេត្ត បានធ្វើ​ប្រគល់​រថយន្ត​សង្គ្រោះ និង​បាន​ផ្តាំ​ដល់​ប្រធាន​មន្ទីរពេទ្យ​ទាំង​៥ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា ប្រើប្រាស់​តាម​បច្ចេកទេស ទើប​ប្រើប្រាស់​បាន​យូរ​អង្វែង។

ជាពិសេស​យក​ទៅ​ប្រា​ស់ ដឹក​អ្នក​ជំងឺ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ នៅពេល​ប្រជាពលរដ្ឋ​ត្រូវការ ត្រូវ​រូតរះ​ទៅ​ដឹកជញ្ជូន​គាត់​មក​មន្ទីរពេទ្យ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា៕

មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត រៀប​ចំ​ពិធី​ប្រគល់​រថយន្ត​សង្គ្រោះ៥​គ្រឿង ដល់​មន្ទីរពេទ្យ​ស្រុក​ចំនួន​៥ មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត រៀប​ចំ​ពិធី​ប្រគល់​រថយន្ត​សង្គ្រោះ៥​គ្រឿង ដល់​មន្ទីរពេទ្យ​ស្រុក​ចំនួន​៥ មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត រៀប​ចំ​ពិធី​ប្រគល់​រថយន្ត​សង្គ្រោះ៥​គ្រឿង ដល់​មន្ទីរពេទ្យ​ស្រុក​ចំនួន​៥