សមត្ថកិច្ច​ក្រសោប​ជនសង្ស័យ​ពីរ​នាក់ ដកហូត​ យ៉ាម៉ាជាង១០០គ្រាប់​ ​នឹង​ម៉ា​ទឹក​កក​ជាច្រើន​កញ្ចប់

សមត្ថកិច្ច​ក្រសោប​ជនសង្ស័យ​ពីរ​នាក់ ដកហូត​ យ៉ាម៉ាជាង១០០គ្រាប់​ ​នឹង​ម៉ា​ទឹក​កក​ជាច្រើន​កញ្ចប់



បាត់ដំបង ៖ យ៉ាម៉ា​ចំនួន​១០០​គ្រាប់ និង​ម៉ា​ទឹកកក​ជាច្រើន​កញ្ចប់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ក្រសោប​បាន ដោយ​ថែមទាំង​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​បាន​ចំនួន​ពីរ​នាក់​ផង​ដែរ ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង​នៅ​ក្នុង​មូលដ្ឋាន។

កិច្ចប្រតិបត្តិការ​នេះ​ដែរ​គឺ​សមត្ថកិច្ច នៃ​កងរាជអាវុធហត្ថ​ស្រុក​ប​វេ​ល បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​សៀម ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព ជាក់ស្តែង។

នៅ​ក្នុង​ពេល​នោះ​ដែរ កម្លាំង​បាន​ឆែកឆេរ ព្រម​ទាំង​បាន​ដកហូត​នូវ​គ្រឿងញៀន​ចំនួន ពីរ​ប្រភេទ ដែល​ក្នុង​នោះ​គឺ គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់​តូច​ស្មើនឹង​ទម្ងន់​៥,៧៣​ក្រាម និង គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ១០០គ្រាប់ ព្រមទាំង​បាន​ដកហូត​នូវ​ម៉ូតូ​ម៉ា​កវេ​វ​មួយ​គ្រឿង​ផងដែរ។

ក្រោយពេល​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​គឺ ជន​ទាំង​ពីរ​នាក់​នេះ​មានឈ្មោះ ស៊ី សុំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ​និង​ឈ្មោះ លឿម វណ្ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដោយ​ជន ទាំងពីរ​នាក់​នេះ​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ។

បច្ចុប្បន្ន​ក្រោយពី​កម្លាំង​ជំនាញ​ទទួល​បាន​នូវ​ចម្លើយ​សារភាព​រួច​មក គឺ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ រួមទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ហើយ៕