ទម្លាក់​ប៉ែល​ត្រាក់ទ័រ​អត់​មើល ត្រូវ​ចំ​ក្បាល​ក្មេង​ស្រី​ម្នាក់​ បែក​ក្បាល​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម

ទម្លាក់​ប៉ែល​ត្រាក់ទ័រ​អត់​មើល ត្រូវ​ចំ​ក្បាល​ក្មេង​ស្រី​ម្នាក់​ បែក​ក្បាល​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម



បន្ទាយមានជ័យ ៖ ក្មេង​ស្រី​អាយុ​១​ម្នាក់​ បាន​ដើរលេង​ពីមុខ​ត្រាក់ទ័រ​ ពេលនោះ​ម្ចាស់​ត្រាក់ទ័រ​មើល​មិន​ឃើញ ​ក៏​ដាក់​ប៉ែល​ចុះ​​សង្កាត់​ក្មេង​ស្រី​នោះ ​ត្រង់​ក្បាល​បណ្តាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​មួយ​រំពេច​ នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​ នៅ​ភូមិ​ត្រ​ពាំ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ថ្មពួក​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មានឈ្មោះ​ភ័​ក្រ សុ​ផា​រី ស្រី​អាយុ​១​ឆ្នាំ រស់នៅ​ភូមិ​ត្រ​ពាំ​ងធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ មន្ត្រី​មូល​ដ្ឋាន​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​ក្មេង​ស្រី​រងគ្រោះ​បាន​ដើរ​ ទៅ​លេង​មុខ​ត្រាក់ទ័រ​ ពេលនោះ​អ្នក​បើក​ត្រាក់ទ័រ​មានឈ្មោះ ធឿន ​ជឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឡើង​បើក​ត្រាក់ទ័រ​ម៉ាក​គូ​បូ​តា​ ពណ៌​ក្រហម​ថយក្រោយ​ដើម្បី​ទៅ​បំពាក់​ផាល ​ចុះ​ភ្ជួរ​ដី​ដោយ​អ្នក​បើក​ត្រាក់ទ័រ​បាំងមុខ​ មើល​មិន​ឃើញ​ថា​ មាន​ក្មេង​នៅ​ពីមុខ​ប៉ែល​ ក៏​ធ្វើការ​ទម្លាក់​ប៉ែល​មុខ​ចុះ​បណ្តាល​ឲ្យ​សង្កត់​ចំ​ក្បាល​ក្មេងស្រី បែកចេញ​ខួរ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង​។

ក្រោយពី​កើតហេតុ​រួច​សមត្ថកិច្ច​ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ រួច​បាន​ធ្វើ​កំណត់ហេតុ​ដើម្បី​ បញ្ជូន​អ្នក​បើក​ត្រាក់ទ័រ​ទៅ​ស្នងការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់ ​ចំណែក​ក្មេង​ស្រី​រងគ្រោះ​ សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕