Man Utd ទិញ​បាន​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អាហ្សង់ទីន​

London : ក្លឹប​ Manchester United បាន​ប្រកាស​ថា​ខ្លួន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវ​ការ​ជាមួយ​អ្នក​ចាំ​ទី​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន​គឺ​កីឡាករ​ Sergio Romero ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៣ឆ្នាំ​ ។

អ្នក​ចាំទី​វ័យ​២៨​ឆ្នាំ​រូប​នេះ​នឹង​ជំនួស​កន្លែង​កីឡាករ​ Victor Valdes ដែល​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ទឹក​ដី​​Old Trafford ព្រោះ​មិន​ចង់​ធ្វើ​ជា​ជម្រើស​ទី២​នៅ​ Man Utd។

កីឡាករ​ Romeroបាន​សរសេរ​រៀប​រាប់​នៅ​លើ​គេហទំព័រ​របស់​ក្លឹប​ Man Utd ថា​ « ទី​បំផុត​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ក្លាយ​ជា​ការ​ពិត​ដែល​មាន​ឱកាស​បាន​លេង​នៅ​ក្លឹប​ដ៏​អស្ចារ្យ​ក្នុង​ពិភព​លោក​ដូចនេះ​ »។ អ្នក​ចាំ​ទី​រូប​នេះ​បន្ថែម​ថា​ « លោក Louis van Gaal គឺ​ជា​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​ហើយ​ខ្ញុំ​មិន​អាច​ទន្ទឹង​រង់​ចាំ​ការ​ប្រកួត​ដែល​នឹង​មក​ដល់​ខាង​មុខ​នេះ​ទេ​ ខ្ញុំ​ពិត​ជា​ចង់​ប្រកួត​ឆាប់ៗ​នេះ​ណាស់​ » ៕

ប្រភព ៖ 
ប្រែសម្រួល​ ៖ វិចទ័រ


  • Man Utd ទិញ​បាន​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អាហ្សង់ទីន​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:កីឡា
Tags: