ចង់ដឹងទេ តើមានអ្វីកើតឡើង នៅពេល ញ៉ាំខ្ញីជារៀងរាល់ថ្ងៃ?

ការបរិភោគខ្ញីរាល់ថ្ងៃ ជួយឲ្យអ្នកគេចផុតពីគ្រោះថ្នាក់។ មើមខ្ញី គឺផ្នែកមួយនៃឱសថពីបុរាណអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនេះមិនមែនជារឿងចៃដន្យឡើយ។ អ្នកវិទ្យាសាស្ត្រនៅសព្វថ្ងៃនេះបានបង្ហាញថា វាមាននូវអត្ថប្រយោជន៍ជាច្រើនដែលអ្នកទទួលបានពីមើមខ្ញី។ ប៉ុន្តែ វាកាន់តែមានប្រសិទ្ធិភាពទៅទៀត ប្រសិនបើអ្នកបរិភោគមើមខ្ញីជារៀងរាល់ថ្ងៃ។

១. ខ្ញីគឺជាថ្នាំជំនួយបេះដូង៖ ខ្ញីអាចបញ្ចុះសារធាតុកូលេស្តឺរ៉លក្នុងខ្លួនអ្នកបាន។ ការសិក្សាមួយបានបង្ហាញ ការបរិភោគម្សៅខ្ញីបីក្រាមជារៀងរាល់ថ្ងៃ អាចកាត់បន្ថយសារធាតុកូលេស្តឺរ៉ល ហើយការមានជាតិកូលេស្តឺរ៉លទាប នឹងជួយកាត់បន្ថយបញ្ហាឡើងសម្ពាធឈាម ការដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺបេះដូង។

២. ខ្ញីជួយព្យាបាលជំងឺផ្តាសាយ៖ ប្រសិនបើអ្នកញ៉ាំខ្ញីជារៀងរាល់ថ្ងៃ អ្នកនឹងរឹងមាំក្នុងការប្រឆាំងនឹងជំងឺផ្តាសាយធម្មតា ហើយក៏ជួយបន្ធូរបន្ថយផងដែរ ប្រសិនបើអ្នកកើតជំងឺផ្តាសាយ។

៣. ខ្ញីជាអាហារដ៏ល្អក្នុងការជួយដល់ការក្អួតចង្អោ៖ មិនថាអ្នកមានផ្ទៃពោះ ឬក៏អត់ក៏ដោយ ខ្ញីអាចជួយកាត់បន្ថយបញ្ហាក្អួតចង្អោបាន។

៤. ខ្ញីគឺជារូបមន្តពិសេសសម្រាប់បញ្ហាក្រពះ៖ បញ្ហាក្រពះប្រភេទណាក៏ដោយ ពោលគឺចាប់ពីបញ្ហាហើមពោះ រហូតជំងឺចុកពោះខ្លាំង ខ្ញីអាចជួយដល់អ្នកបាន។ ការប្រើប្រាស់ខ្ញី ក៏ជួយកាត់បន្ថយបញ្ហារាករូសភ្លាមៗផងដែរ។

៥. ខ្ញីអាចជួយព្យាបាលជំងឺឈឺក្បាល៖ ប្រសិនបើអ្នកមានជំងឺឈឺមួយជំហៀងក្បាល រូបមន្តធម្មជាតិដ៏ល្អបំផុតនោះគឺខ្ញី។ ការបរិភោគមើមខ្ញី អាចជួយកម្ចាត់ជាតិពុលផ្សេងៗដែលធ្វើឲ្យរលាកហើមក្នុងសរសៃខួរក្បាល។

៦. ខ្ញីអាចជួយសម្រកទម្ងន់យ៉ាងឆាប់រហ័ស៖ ពីព្រោះតែខ្ញី មានសមត្ថភាពក្នុងការជួយរំលាយអាហារ និងជួយសម្រួលដល់ប្រព័ន្ធមេតាប៉ូលីស វាអាចត្រូវបានប្រើប្រាស់ថ្នាំធ្វើឲ្យរាងកាយរបស់អ្នកមានភាពរឹងមាំល្អ។ ការផឹកទឹក ឬបរិភោគខ្ញីនៅពេលព្រឹកជារៀងរាល់ថ្ងៃ អាចជួយឲ្យអ្នកស្រកទម្ងន់ឆាប់រហ័ស។

ក្រៅពីអត្ថប្រយោជន៍ខាងលើ ខ្ញីក៏អាចជួយដល់កម្លាំងផ្លូវភេទ ធ្វើឲ្យដកដង្ហើមបានស្រួល និងកាត់បន្ថយបញ្ហាដំណេកផងដែរ៕

ប្រភព៖ baykdang

  • ចង់ដឹងទេ តើមានអ្វីកើតឡើង នៅពេល ញ៉ាំខ្ញីជារៀងរាល់ថ្ងៃ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: