ហេតុផល​​​សំខាន់​​​​៥​យ៉ាង​ ដែល​​អ្នក​គួរ​ញ៉ាំ​ទឹក​​​​មុន​គេ​នៅ​ពេល​ព្រឹក​

រៀង​រាល់​ថ្ងៃ​រាង​កាយ​របស់​មនុស្ស​ត្រូវ​ការ​ទឹក​ជា​ចាំ​បាច់ ដូច​នេះ​​ការ​ញ៉ាំ​ទឹក​​​ឲ្យ​បាន​គ្រប់​គ្រាន់​​​និង​ត្រឹម​ត្រូវ​​ជា​ចំណែក​មួយ​ជួយ​ដល់​សុខភាព​​ឲ្យ​បាន​ល្អ​ប្រសើរ​។ ដោយ​ហេតុ​ផល​ទាំង​នោះ អ្នក​ជំនាញ​​ផ្នែក​សុខភាព​​ជា​ច្រើន​​ បាន​ណែ​នាំ​​ឲ្យ​មនុស្ស​ញ៉ាំ​​​ទឹក​​ជា​ពិសេស​នា​ពេល​ព្រឹក​ ក្រោក​ពី​គេង​ ដោយ​សារ​ហេតុផល​​សំខាន់​ៗ​ដូច​ខាង​ក្រោម៖

 

ហេតុផល​​​សំខាន់​​​​៥​យ៉ាង​ ដែល​​អ្នក​គួរ​ញ៉ាំ​ទឹក​​​​មុន​គេ​នៅ​ពេល​ព្រឹក​

 

១. រាង​កាយ​ត្រូវ​ការ​ជាតិ​ទឹក

​ក្រោយ​អំឡុង​ពេល​​គេង​​​យប់​ រាង​កាយ​របស់​មនុស្ស​នឹង​ខ្សោះ​ជាតិ​ទឹក​នា​ពេល​ព្រឹក។ ដូច​នេះ​​រាង​កាយ​អ្នក​​ត្រូវ​ការ​​ទឹក​ជា​ចាំ​បាច់។ មុន​ពេល​​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ​ជា​​កិច្ចការ​សំខាន់​នោះ​គឺ​គប្បី​ញ៉ាំ​ទឹក​ដើម្បី​បំពេញ​ជាតិ​​ទឹក​​ឲ្យ​រាង​កាយ​ជា​មុន​។

២. លាង​​ជម្រះ​ជាតិ​ពុល​ពី​រាង​កាយ

ទឹក​​មិន​គ្រាន់​តែ​ជួយ​ចិញ្ចឹម​កោសិកា​​​​រាង​កាយ​អ្នក​ឲ្យ​បាន​ប្រសើរ​ តែថែម​ទាំង​​កម្ចាត់​ជាតិ​ពុល​ពី​រាង​កាយ​ផង​ដែរ។ អំឡុង​ពេល​គេង រាង​កាយ​របស់​មនុស្ស​ជួសជុល​កោសិកា និង​បំបែក​​ជាតិ​ពុល​។ នៅ​ពេល​ញ៉ាំ​ទឹក​ពេល​ព្រឹក​ព្រលឹម សារធាតុ​ពុល​នឹង​​​ត្រូវ​លាង​ជម្រះ​​បញ្ចេញ​ពី​រាង​កាយ។

 

ហេតុផល​​​សំខាន់​​​​៥​យ៉ាង​ ដែល​​អ្នក​គួរ​ញ៉ាំ​ទឹក​​​​មុន​គេ​នៅ​ពេល​ព្រឹក​

៣. ជួយ​ការ​រំលាយ​អាហារ

អ្នក​ដឹង​ទេ​ថា សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​អ្នក​ជំនាញ​បាន​ណែ​នាំ​​ឲ្យ​​ញ៉ាំ​ទឹក​​​ពេល​ព្រឹក​ជា​ប្រចាំ? រៀង​រាល់​ពេល​​​អ្នក​ក្រោក​ពី​គេង​ពេល​ព្រឹក រួច​ញ៉ាំ​ទឹក នឹង​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​របស់​អ្នក​បាន​ប្រសើរ ជំរុញ​​ការ​ដុត​រំលាយ​កាឡូរី​ក្នុង​រាង​កាយ​បាន​ល្អ​ពេញ​មួយ​ថ្ងៃ។ ម្យ៉ាង​ទឹក​អាច​ជួយ​កាត់​បន្ថយ​ចំណង់​ឃ្លាន​អាហារ​របស់​អ្នក​បាន​ដែរ។

៤. ជួយ​ខួរ​ក្បាល

អ្នក​ដឹង​ទេ​ថា​ខួរ​ក្បាល​ត្រូវ​ការ​ទឹក​គ្រប់​គ្រាន់​ដើម្បី​បំពេញ​ការងារ​របស់​វា? ខួរ​ក្បាល​មាន​សារធាតុ​ទឹក​៧០​ភាគ​រយ។ ប្រសិន​បើ​អ្នក​មិន​បំពេញ​ជាតិ​​គ្រប់​គ្រាន់​ជា​ពិសេស​នា​ពេល​ព្រឹក នោះ​ខួរ​ក្បាល​​ដំណើរ​ការ​មិន​ល្អ​ប្រសើរ​ឡើយ។

៥. ព្យាបាល​ជំងឺ​ទល់​លាមក

ហេតុផល​​សំខាន់​​ពី​ក្រោយ​ជំងឺ​ទល់​លាមក​គឺ​​កង្វះ​ជាតិ​ទឹក។ ដូច​នេះ​ការ​បំពេញ​ជាតិ​ទឹក​គ្រប់​គ្រាន់​​​​អាច​សម្រួល​ពោះ​វៀន​របស់​អ្នក​​ដំណើរ​បាន​ល្អ​​នឹង​អាច​ព្យាបាល​ជំងឺ​ទល់​លាមក​បាន។ ពេល​នោះ​បញ្ហា​កើត​មុន​ និង​ស្បែក​​ស្រអាប់​​​ដែល​កើត​ឡើង​ជា​មួយ​គ្នា​និង​សះ​ស្បើយ​​ផង​ដែរ៕

 

ចុចអាន៖  ៧​​យ៉ាង​​មិន​គួរ​ធ្វើ​​​មុន​ពេល​ចូល​​គេង​​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ lifehacker​​​​​​

​​​​​