តម្លៃ​​​ទី​ផ្សារ​ការងារ​បច្ចុប្បន្នរបស់​​សិល្បករ​ ៧​ដួង

តម្លៃ​ទី​ផ្សារ​បច្ចុប្បន្នរបស់​​តារា​​ចម្រៀង​ និង​តារា​សម្ដែង​​​ល្បី​មួយ​ចំនួន​​ ដែល​បាន​ទម្លាយ​ឲ្យ​ដឹង គឺ​​ថា ​អាស្រ័យ​ទៅ​លើ​ទីតាំង​ និង​ពេលវេលា​ ក្នុង​នោះ បើ​សិន​ជា​នៅ​ឆ្ងាយ​ ឬ​រយៈ​ពេល​​វែង​នោះ​​ តម្លៃ​អាច​ប្រែប្រួល​ដោយ​មាន​ការ​កើន​ឡើង​ជាង​មុន​ដែរ។ ពិនិត្យ​មើល​តម្លៃ​ទីផ្សារ​ការងារ​របស់​តារា​ប្រុស​ស្រី ៧​ដួង នា​ពេល​បច្ចុប្បន្ន​ខាងក្រោម​​៖

 

សុខ ពិសី តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់ដេ​ បាន​ទម្លាយ​ឱ្យ​ដឹង​ថា ជា​ទូទៅ ​នាង​យក​តម្លៃ​ខ្លួន​ចន្លោះ​ពី ១៦០០ ដុល្លារ ទៅ ១ ៨០០ ដុល្លារ ក្នុង​ការ​ច្រៀង​ឱ្យ​កម្មវិធី​ប្រគំ​តន្ត្រី​នានា។ តម្លៃ​អាច​ប្រែប្រួល​អាស្រ័យ​លើ​ចម្ងាយ​ផ្លូវ​ជាក់​ស្ដែង។

 

តម្លៃ​​​ទី​ផ្សារ​ការងារ​បច្ចុប្បន្នរបស់​​សិល្បករ​ ៧​ដួង

 

តារា​សម្ដែង​ជួរមុខ​ដូច​ជា កញ្ញា នី មុន្នីនាថ ថត​ប្រភេទ​រឿង​ខ្នាត​ធំ ស៊ី​ថ្លៃ​ប្រហែល ៣០០០ ដុល្លារ​ចុះ ដោយ​ការ​ថត​ប្រើ​ពេល​​ប្រហែល​​១ខែ។​ ចំពោះ​រឿង​​ភាគ​វិញ អាច​​ទទួល​បាន​លើស​បន្តិចបន្តួច ឬ​ប្រហាក់​ប្រហែល​គ្នា​​នឹង​រឿង​ខ្នាត​ធំ។ ចំពោះ​ការ​ថត​ស្ប៉ត​​ពាណិជ្ជកម្ម​តម្លៃ​ប្រហាក់​ប្រហែល​១០០០ដុល្លារ ឬ​ក្រោម​​នេះ ​បន្តិចបន្តួច​ដោយ​ការ​ថត​មិន​លើស​ពី១ថ្ងៃ ទៅ២ថ្ងៃ​ ហើយ​ថត​ខារ៉ាអូខេ ស៊ី​ថ្លៃ ១០០ ដុល្លារ ក្នុង​១ថ្ងៃ។

 

តម្លៃ​​​ទី​ផ្សារ​ការងារ​បច្ចុប្បន្នរបស់​​សិល្បករ​ ៧​ដួង

 

តារា​សម្ដែង​​ស្រី​និយម​ស្លៀក​ពាក់​សិចស៊ី បេនី​យ៉ាំង បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ថត​រឿង​មួយ​ថ្ងៃ​ នាង​យក​ ៣០០​ដុល្លារ​ ចំណែក​ ​ឯ MV ១០០ ដុល្លារ​ទៅ​តាម​បទ​ចម្រៀង​។ ចំពោះ​តម្លៃ​ស្ប៉ត​វិញ​ តួ​ស្រី​ក្នុង​រឿង “ក្រមុំ​៣១ កំលោះ​៥២” ​ប្រាប់​ថា ​បើ​ទទួល​បាន​២​ស្ប៉ត​នាង​ទទួល​បាន​តម្លៃ​ប្រហែល​ ៧០០០ ទៅ ៨០០០​ ដុល្លារ។

 

តម្លៃ​​​ទី​ផ្សារ​ការងារ​បច្ចុប្បន្នរបស់​​សិល្បករ​ ៧​ដួង

 

​​តារា​កំប្លែង​ល្បី​ឈ្មោះ​ នាយ គ្រឿន បាន​ទម្លាយ​ឱ្យ​ដឹង​ថា ជា​ទូទៅ​នាយ​យក​ថ្លៃ​ខ្លួន​ចំនួន ៤ ០០០ ដុល្លារ​អាមេរិក ​ក្នុង​ការ​សម្ដែង​ ១​ រឿង។ តម្លៃ​នេះ ​មិន​គិត​ពី​រយៈ​ពេល​ថត​ឡើយ អាស្រ័យ​លើ​ផលិតកម្ម។

 

តម្លៃ​​​ទី​ផ្សារ​ការងារ​បច្ចុប្បន្នរបស់​​សិល្បករ​ ៧​ដួង

តារា​កំប្លែង​ល្បី​ឈ្មោះ​ នាយ ក្រូច បាន​ទម្លាយ​ឱ្យ​ដឹង​ថា ជា​ទូទៅ​នាយ​ទារ​​ថ្លៃ​ខ្លួន​ចន្លោះ​ពី ៣ ៥០០ ទៅ ៤ ០០០ ដុល្លារ​អាមេរិក សម្រាប់​ការ​ថត​កុន ១ រឿង ដែល​តម្លៃ​នេះ​ ប្រហាក់ប្រហែល​នាយ គ្រឿន ដែរ។

 

តម្លៃ​​​ទី​ផ្សារ​ការងារ​បច្ចុប្បន្នរបស់​​សិល្បករ​ ៧​ដួង

 

តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN និង​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម Town អ្នក​នាង​ ខ្ញុង​ បាន​ប្រាប់​ Sabay ថា ​តម្លៃ​ក្នុង​ការ​ថត​កុន​​​មួយ​​ថ្ងៃ គឺ​នាង​យក ៣០០​-៣៥០​ដុល្លារ​អាមេរិក។

 

តម្លៃ​​​ទី​ផ្សារ​ការងារ​បច្ចុប្បន្នរបស់​​សិល្បករ​ ៧​ដួង

 

PeyPey Dy តារា​សម្ដែង ​និង​តារា​ហ្វេសប៊ុក​ ធ្លាប់​បង្ហើប​ប្រាប់​ Sabay​ ថា​​ ថត​មួយ​រឿង​ លោក​​ស៊ី​ថ្លៃ​​ពី​​​៥០០ ទៅ ៧០០ដុល្លារ​។ យ៉ាង​ណា​មិញ ​តារា​ Facebook រូប​នេះ បន្ត​ទៀត​ថា​ តម្លៃ​ពី ​៥០០ ទៅ ៧០០ដុល្លារ​នេះ​ ត្រូវ​​ប្រើ​ពេល​ថត ចន្លោះ​ពី​៥ទៅ ១០​ថ្ងៃ ប៉ុន្តែ​បើ​ថត​ច្រើន​ថ្ងៃ​ជាង​នេះ គឺត្រូវ​​​ច្រើន​ជាង​នេះ​ដែរ ។

 

តម្លៃ​​​ទី​ផ្សារ​ការងារ​បច្ចុប្បន្នរបស់​​សិល្បករ​ ៧​ដួង

 

អត្ថបទ៖ ថា ម៉ាលីដា