ហេតុ​អ្វី​បុរស​ភាគច្រើន​ចូល​ចិត្ត​លាក់​លុយ​ប្រពន្ធ?

មានបុរសជាច្រើនបានទទួលស្គាល់ថា ពួកគេបានលួចលាក់លុយខ្លះពីប្រពន្ធ ដើម្បីការប្រើប្រាស់ចាំបាច់សម្រាប់ផ្ទាល់ខ្លួន។ ហេតុផលជាច្រើនត្រូវបានលើកឡើងចំពោះការលាក់លុយនេះ។ ប៉ុន្តែតើការលាក់លុយនេះជាអំពើល្អ ឬយ៉ាងណា?

ក្នុងជីវិតប្តីប្រពន្ធ គេតែងតែទាមទារឱ្យមានការស្មោះត្រង់នឹងគ្នា និងមានការយោគយល់គ្នាទៅវិញទៅមកជាដើម ដើម្បីឱ្យពួកគេអាចរស់នៅជាមួយគ្នាដោយសេចក្តីសុខ។ ពាក្យស្មោះត្រង់នេះ មានសារសំខាន់ចំពោះជីវិតអាពាហ៍ពិពាហ៍។ ប៉ុន្តែមានបុរសតិចតួចប៉ុណ្ណោះដែលអាចរក្សាភាពស្មោះត្រង់គ្រប់យ៉ាងនេះជូនប្រពន្ធ។ ភាពស្មោះត្រង់ខ្លះត្រូវបានបោះបង់ចោល ដើម្បីរក្សាការពារមិនឱ្យមានជម្លោះជាមួយប្រពន្ធ ខណ:ដែលភាពស្មោះត្រង់ខ្លះទៀតត្រូវបោះបង់ ដើម្បីការសប្បាយផ្ទាល់ខ្លួនរបស់បុរសជាប្តី។

ប្រពន្ធតែងតែប្រាថ្នាចង់ឱ្យប្តីមានភាពស្មោះត្រង់ចំពោះបញ្ហាលុយកាក់ និងរឿងផ្សេងៗទៀត។ ប៉ុន្តែបុរសជាប្តីពិបាកនឹងប្រតិបត្តិខ្លួន ដើម្បីរក្សាភាពស្មោះត្រង់ផ្នែកលុយកាក់ណាស់។ បុរសជាច្រើនលើកហេតុផលថា ពួកគេលាក់លុយប្រពន្ធ ពីព្រោះពួកគេពិបាកទារលុយពីប្រពន្ធយកមកប្រើប្រាស់សម្រាប់ការជួយដល់ឪពុកម្តាយ ឬក៏បងប្អូនរបស់ខ្លួន។ ពួកគេទម្លាក់កំហុសថា ប្រពន្ធបានលុយចូលហើយ មិនចង់ចេញវិញទេ។ ដូច្នេះពួកគេលាក់លុយ ពីព្រោះតែមិនចង់ឈ្លោះជាមួយប្រពន្ធនៅពេលដែលត្រូវការលុយសម្រាប់ជួយដល់ឪពុកម្តាយ។

ដូច្នេះដើម្បីឱ្យមានភាពស្មោះត្រង់លុយកាក់នេះពីបុរសជាប្តីនោះ ស្ត្រីជាប្រពន្ធក៏គួរតែពិចារណាឡើងវិញថា តើប្តីលាក់លុយ ពីព្រោះខ្លួនបានលុយចូលហើយមិនចង់ចេញវិញ សម្រាប់លោកប្តីប្រើប្រាស់ជួយឪពុកម្តាយ ឬបងប្អូនឬយ៉ាងណា? ការមានចិត្ត មានថ្លើមពីប្រពន្ធនៅក្នុងការជួយដល់ឪពុកម្តាយរបស់ប្តីនឹងអាចធ្វើឱ្យខាងបុរសជាប្តីបោះបង់ទម្លាប់អាក្រក់នៃការលាក់លុយនេះ។

ប៉ុន្តែបើសិនជាបុរសជាប្តីលាក់លុយ ពីព្រោះតែចង់សប្បាយខាងក្រៅផ្ទះវិញ វានឹងជាទង្វើដ៏ខុសឆ្គងសម្រាប់បុរស។ ដូច្នេះបុរសជាប្តីត្រូវតែកែប្រែចរិតនេះ ដើម្បីចៀសវាងជម្លោះជាមួយប្រពន្ធនៅពេលដែលរឿងបែកធ្លាយដឹងដល់ប្រពន្ធ៕

ប្រភព៖ kohsantepheapdaily

  • ហេតុ​អ្វី​បុរស​ភាគច្រើន​ចូល​ចិត្ត​លាក់​លុយ​ប្រពន្ធ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:ចំនេះដឹង
Tags: