Payet ​ស៊ុត​ហ្វ្រីឃីត​​ចុង​​ម៉ោង ជួយ​បារាំង​ ឈ្នះ​​កាមេរ៉ូន ៣-២

Dimitri Payet ​ខ្សែ​បម្រើ​ឆ្នើម​ក្រុម​ West Ham United ​បាន​ស៊ុត​បាល់​ហ្វ្រីឃីត​ចុង​ម៉ោង​នាទី​៩០​យ៉ាង​អស្ចារ្យ ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ Euro 2016 បារាំង ​យក​ឈ្នះ​​លើ​កាមេរ៉ូន ៣-២ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​កាល​ពី​យប់​មិញ។

 

Payet ​ស៊ុត​ហ្វ្រីឃីត​​ចុង​​ម៉ោង ជួយ​បារាំង​ ឈ្នះ​​កាមេរ៉ូន ៣-២

Dimitri Payet ​ (ឆ្វេង)

 

ខ្សែ​បម្រើ​ Blaise Matuidi ​របស់​ក្រុម​ PSG បាន​ជួយ​ឲ្យ​បារាំង​នាំ​មុខ​ ១-០ មុន​តាំង​ពី​នាទី​ទី​២០ ប៉ុន្តែ​ត្រូវ​ Vincent Aboubakar ​ស៊ុត​​តាម​ស្មើ​ ១-១ នៅ​២​នាទី​បន្ទាប់។ លុះ​ដល់​ចុង​​តង់​ទី​១ នាទី​៤១ ខ្សែ​ប្រយុទ្ធ​ Olivier Giroud ​របស់​ក្រុម​ Arsenal បាន​ជួយ​ឲ្យ​បារាំង​នាំ​មុខ​ជា​ថ្មី​ ២-១ ប៉ុន្តែ​នៅ​នាទី​៨៨ Eric Maxim Choupo-Moting ​រក​គ្រាប់​ទី​២ ឲ្យ​កាមេរ៉ូន​តាម​ស្មើ​វិញ​ទៀត។ យ៉ាងណា នៅ​ចុង​ម៉ោង Payet បាន​ស៊ុត​ហ្វ្រីឃីត​ឲ្យ​បារាំង​​​ទទួល​បាន​ជ័យ​ជម្នះ​ ៣-២។

 

Payet ​ស៊ុត​ហ្វ្រីឃីត​​ចុង​​ម៉ោង ជួយ​បារាំង​ ឈ្នះ​​កាមេរ៉ូន ៣-២

 

Payet ​ស៊ុត​ហ្វ្រីឃីត​​ចុង​​ម៉ោង ជួយ​បារាំង​ ឈ្នះ​​កាមេរ៉ូន ៣-២

 

Payet ​ស៊ុត​ហ្វ្រីឃីត​​ចុង​​ម៉ោង ជួយ​បារាំង​ ឈ្នះ​​កាមេរ៉ូន ៣-២

 

Payet ​ស៊ុត​ហ្វ្រីឃីត​​ចុង​​ម៉ោង ជួយ​បារាំង​ ឈ្នះ​​កាមេរ៉ូន ៣-២

 

Payet ​ស៊ុត​ហ្វ្រីឃីត​​ចុង​​ម៉ោង ជួយ​បារាំង​ ឈ្នះ​​កាមេរ៉ូន ៣-២

 

បារាំង ​នឹង​ត្រូវ​ប៉ះ​ស្កុតឡែន ​ក្នុង​ការ​ប្រកួត​មិត្តភាព​ចុង​ក្រោយ នា​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ​នេះ មុន​ប៉ះ​រ៉ូម៉ានី នៅ​ប្រកួត​បើក​ឆាក​ Euro 2016 នា​ថ្ងៃ​ទី​១០ ខែ​មិថុនា ក្នុង​កីឡដ្ឋាន​ជាតិ​ Stade de France៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail