មានវិបត្តិជាមួយគ្រួសារ​ ផឹកស្រាស្រវឹង​ ចុះងូតទឹកស្ទឹងពោធិ៍សាត់​ លង់ស្លាប់(មានវីដេអូ)

(ពោធិ៍សាត់)៖ បុរសម្នាក់ បានលង់ទឹកស្ទឹងពោធិ៍សាត់ស្លាប់ ខណៈចុះងូតទឹកស្ទឹងពោធិ៍សាត់ ដោយហែលទាំងកម្រោល កាលពីវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចចុងកោះសំពៅមាស ស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហួរ អាយុប្រហែល ៥០ឆ្នាំ ជាអាជីវករលក់ដូរ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពបានបន្តថា ជនរងគ្រោះជានិច្ចជាកាលធ្លាប់មានវិបត្តិក្នុងគ្រួសារ ហើយតែងតែផឹកស៊ីស្រវឹងជោគជាំ ជារៀងរៀងរាល់ថ្ងៃ។

នាថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស៊ីស្រវឹងដូចសព្វមួយដង ហើយបានទាស់មាត់ទាស់សម្តីជាមួយគ្រួសារ រួចក៏ដើរទៅងូតទឹកស្ទឹងពោធិ៍សាត់ ដោយហែលទាំងកម្រោលរហូតដល់ដាច់ខ្យល់ស្លាប់ ក្នុងស្ទឹងតែម្តង។

បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារ ស្រង់យកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានករណីស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៥  រអិលជើងធ្លាក់ កាលពីវេលាម៉ោង ៥និង៥នាទីល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ លង់ចំណុចក្នុងស្រះទឹក ខាងលិចឈាងខាងត្បូងផ្ទះជនរងគ្រោះ ចម្ងាយ១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីជនរងគ្រោះឈ្មោះ មោគ ផឹល អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ មន្ត្រីនគរបាលដដែលបន្តថា ស្ត្រីជនរងគ្រោះរាល់ថ្ងៃ រូបគាត់តែងតែផឹកស្រាស្រវឹងដើរម្នាក់ឯង ដូច្នេះការលង់ទឹក បណ្តាលឲ្យរូបគាត់ស្លាប់ អាចកើតមកពីស្រវឹងស្រា។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរង និងជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ករណីស្ត្រីរងគ្រោះខាងលើ បានលង់ទឹកស្រះស្លាប់នោះ ក្រោយពីកម្លាំងជំនាញរបស់លោក បានចុះទៅដល់ធ្វើ កោសល្យវិច្ច័យហើយរួចរាល់ បញ្ជាក់ថានេះមិនមែន ជាករណីឃាដកម្មទេ គឺជាករណីលង់ទឹកស្លាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មានវិបត្តិជាមួយគ្រួសារ​ ផឹកស្រាស្រវឹង​ ចុះងូតទឹកស្ទឹងពោធិ៍សាត់​ លង់ស្លាប់(មានវីដេអូ)

មានវិបត្តិជាមួយគ្រួសារ​ ផឹកស្រាស្រវឹង​ ចុះងូតទឹកស្ទឹងពោធិ៍សាត់​ លង់ស្លាប់(មានវីដេអូ)