ឃាតកដៃឆៅអារក សម្លាប់ក្មេងប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាល វែកមុខនៅស្រុកសំឡូត

បាត់ដំបង ៖ សេចក្តីរាយការណ៍ ពីមន្ត្រីនគរបាល បានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែឧសភានេះថា អំពើ ឃាដកម្មមួយ បានកើតឡើងនៅរាត្រីថ្ងៃទី២៩ ខែឧសភា ស្ថិតនៅភូមិ ចំការស្រូវឃុំកំពង់ល្ពៅ ស្រុកសំឡូត​ខេត្តបាត់ដំបង ដោយជនឧក្រិដ្ឋជន បានប្រើប្រាស់រណាអារកសម្លាប់ក្មេងប្រុស ឈ្មោះ ខា បញ្ញា ភេទប្រុស អាយុ ៥ឆ្នាំ រហូតដល់ស្លាប់ ក្នុងលំនៅដ្ឋានខាងលើ ក្នុងខណៈដែលឪពុក ម្តាយជនរងគ្រោះមិននៅផ្ទះ។ 

ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានបញ្ជាផ្ទាល់ទៅឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ ដឹកនាំ កម្លាំងជំនាញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកសំឡូត ចេញធ្វើការស្រាវជ្រាវ ស៊ើបអង្កេត​ជាបន្ទាន់ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ហេង ផិន ភេទប្រុស អាយុ ១៧ឆ្នាំ​រស់នៅក្នុងមូល​ដ្ឋានខាងលើ។

លោកវរសេនីយ៍ទោ អូន ហ្វៃ នាយការិយាល័យ នគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ពិតជាបានអារក​សម្លាប់ក្មេងប្រុស ខាងលើនេះមែន ហើយចំពោះ មូលហេតុដែល ឈានដល់ការសម្លាប់នេះ សមត្ថកិច្ចកំពុងធ្វើ​ការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីថ្ងៃទី ១០ ឧសភា ឆ្នាំ២០១៦ ក៏មានហេតុការណ៍នៅក្នុងខេត្ដកំពត។

គួររំលឹកថា ជន​ជា​ឃាតករ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ខ្លួន​មាន​បំណង​ចង់​ជំរិត​ ទារប្រាក់​ពី​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​«​អម្រឹត​» ។ នៅ​ថ្ងៃ​ទី​៩ ឧសភា ២០១៦ ខ្លួន​បាន​ទូរ​សព្ទ័​ទៅ​ជន​រង​គ្រោះ​ ឲ្យ​មក​ផ្ទះ​របស់​ខ្លួន ដោយ​កុហក​ជន​រង​គ្រោះ​ថា ខ្លួន​ចង់​ដាក់​ប្រាក់​សន្សំ ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រាប់​មក​វិញ​ថា ចាំ​ថ្ងៃស្អែក​(១០​ឧសភា​២០១៦) ទើបបាន​មក ។ លុះដល់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក ជន​ជា​ឃាតករ​បាន​ប្រើ​ ប្អូនថ្លៃ​ប្រុស​ម្នាក់​ឈ្មោះ ឌី អាយុ​៣០​ឆ្នាំ (​នៅផ្ទះ​ជាមួយ​គ្នា​) ដែល​កំពុង​អង្គុយ​លេង​នៅ​រោង​គោ​ខាងត្បូង​ផ្ទះ​ឲ្យ​ជួយ​ឆែក​លេខ​ទូរ​សព្ទ័​រក​លេខ​ជន​រង​គ្រោះ ។ ក្រោយ​ពី​ប្អូនថ្លៃ​ឆែក​ឃើញ​ហើយ ជន​ជា​ឃាតករ​ក៏​បាន​ទូរ​សព្ទ័​ហៅ​ជន​រង​គ្រោះ​ឲ្យ​មក​ផ្ទះ​ខ្លួន​ម្តងទៀត​តាម​ការ​ណាត់ ។

ជន​ជា​ឃាតករ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ពេល​នោះ​ខ្លួន​ទូរ​សព្ទ័​សួរ​ទៅ​ជន​រង​គ្រោះ​ថា តើ​ពេល​ណា​ទើប​មក​ដល់​ផ្ទះ​ខ្លួន ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ម៉ោង​១១​មក​ដល់​ហើយ ។ ក្រោយមក​ជន​រង​គ្រោះ​ បាន​មក​ដល់​ផ្ទះ​ជន​ជា​ឃាតករ​ នៅ​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ឧសភា ២០១៦ ។ ពេល​ជន​រង​គ្រោះ​មក​ដល់​ឈប់​ម៉ូតូ​នៅ​មុខ​ផ្ទះ រីឯ​ជន​ជា​ឃាតករ​កំពុង​ អង្គុយ​ជក់បារី​នៅ​លើ​បង់​មុខ​ផ្ទះ ។ ពេល​ជន​រង​គ្រោះ​មក​ដល់ ជន​ជា​ឃាតករ​បាន​ឲ្យ​ជន​រង​គ្រោះ​ ចូល​ទៅ​និយាយ​គ្នា​នៅ​ក្នុងផ្ទះ ពេល​នោះ​ជន​រង​គ្រោះ​បាន​ដើរ​ជិត​ដល់​មាត់ទ្វារ​ ក៏​ត្រូវ​ជន​ជា​ឃាតករ​រុញ​ជន​រង​គ្រោះ​ចូល​ដល់​គ្រែ​ប្រអប់​នៅ​កណ្តាល​ផ្ទះ ។ ពេល​នោះ​ជនឃាត​ករ​បាន​លូក​យក​ កាំបិត​មុខ​២​ប្រវែង​កន្លះ​ម៉ែត្រ​ដង​ដែក​នៅ​ ក្បាល​គ្រែ​ប្រអប់​(​កន្លែងដេក​) រួច​ចាប់​ក្រៀក​ក​ជន​រង​គ្រោះ​ដោយ​យក​កាំបិត​នេះ​មក​គំរាម​អារ​.​ក​ ទារ​លុយ​តិចតួច​ពី​ជន​រង​គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​ពុំ​ព្រម​ឲ្យ​ទេ ព្រមទាំង​ប្រតាយ​គ្នា ត្រូវ​ជន​រង​គ្រោះ​ខាំ​សាច់​ដុំដៃ​ឃាតករ​ខាងស្តាំ​ជាប់​ពុំ​ព្រម​លែង ធ្វើ​ឲ្យ​ជន​ជា​ឃាតករ​ខឹង​ខ្លាំង​ក៏​អូស​ជន​រង​គ្រោះ​ ទៅ​ក្រោយ​ផ្ទះ​ទាំង​មាត់​នៅ​ខាំ​ដៃ​ជន​ជា​ឃាតករ​ជាប់ ។ រហូត​ដល់​ជនឃាត​ករ​អារ​.​ករ​ហូត​ដល់​ស្លាប់​ដោយសារ​ខឹង​ខាំ​ពុំ​ព្រម​លែង ។

ពេល​ជន​រង​គ្រោះ​ស្លាប់​ហើយ ឃាតករ​ក៏​យក​កាំបិត​នេះ​ចាក់​ចំ​ផ្ទៃមុខ​២​កាំបិត​ទៀត ។ នៅ​ពេល​ជន​រង​គ្រោះ​ស្លាប់​ហើយ​នោះ ដោយ​ឃាតករ​ឃើញ​ឈាម​ច្រើន​ពេក ក៏​បាន​យក​ភួយ និង​កន្ទេល​ដែល​នៅ​ក្បែរ​នោះ​មក​គ្រប​ពីលើ​សព ដើម្បី​កុំ​ឲ្យ​ឃើញ​ឈាម​ច្រើន​ពេក រួចខ្លួន​បាន​ចាក់សោរ​ខាងក្រៅ​ផ្ទះ ហើយ​ឡើង​ទៅ​ដេក​នៅ​លើ​ឡៅ​ផ្ទះ​ដោយ​យក​កាំបិត​នោះ​តាម​ជាមួយ​ផង ។

ក្រោយមក​មាន​ឮ​សូរ​សំឡេង​ គាស់​ទ្វារ​ខាងក្រៅ​ផ្ទះ ខ្លួន​(​ឃាតករ​)​បាន​ចុះ​មក​លប​មើលឃើញ​កម្លាំង​សមត្ថកិច្ច​កំពុង​គាស់​ទ្វារ ខ្លួន​ក៏​យក​កាំបិត​ចាក់​ទម្លុះ​ពី​ដាន​រួច​ឡើង​ទៅ​លើដំបូល​ផ្ទះ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឡើង​ចាប់ខ្លួន​បាន​តែ​ម្តង ។

សូម​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​មាន​ ក្មេង​ប្រុស​២​នាក់​ដឹង​ហេតុការណ៍ ទើប​មក​ប្រាប់​ចាស់​ៗ ទើប​ចាស់​ៗ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ដឹង​ហេតុការណ៍​នេះ រហូត​សមត្ថកិច្ច​ឈាន​ទៅ​ចាប់​ជន​ជា​ឃាតករ​បាន​តែ​ម្តង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃាតកដៃឆៅអារក សម្លាប់ក្មេងប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាល វែកមុខនៅស្រុកសំឡូត

ឃាតកដៃឆៅអារក សម្លាប់ក្មេងប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាល វែកមុខនៅស្រុកសំឡូត

ឃាតកដៃឆៅអារក សម្លាប់ក្មេងប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាល វែកមុខនៅស្រុកសំឡូត

ឃាតកដៃឆៅអារក សម្លាប់ក្មេងប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាល វែកមុខនៅស្រុកសំឡូត

ឃាតកដៃឆៅអារក សម្លាប់ក្មេងប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាល វែកមុខនៅស្រុកសំឡូត
រូបភាពឃាតករ(កណ្ដាល)