មេ​សួន​ គាំទ្រ​ការ​សម្រេច​ចិត្ត​សម្លាប់​​ស្វា​ហ្គោរីឡា ដើម្បី​សុវត្ថិភាព​ក្មេង​ប្រុស

លោក​ Thane Maynard ​អ្នកចាត់ការ​សួន​សត្វ​​​​​​ ​Cincinnati ក្នុង​រដ្ឋ Ohio សហរដ្ឋអាមេរិក បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​​របស់​បុគ្គលិក​ខ្លួន​ ​ដែល​បាន​បាញ់​សម្លាប់​សត្វ​ស្វា​ហ្គោរីឡា​កាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​​​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​៤​ឆ្នាំ។

 

មេ​សួន​ គាំទ្រ​ការ​សម្រេច​ចិត្ត​សម្លាប់​​ស្វា​ហ្គោរីឡា ដើម្បី​សុវត្ថិភាព​ក្មេង​ប្រុស

ស្វា​ហ្គោរីឡា​​វ័យ​១៧​ឆ្នាំ​ ឈ្មោះ Harambe

 

ស្វា​ហ្គោរីឡា​​វ័យ​១៧​ឆ្នាំ​ ឈ្មោះ Harambe ទម្ងន់​​១៨១​គ.ក. ត្រូវ​បាន​បុគ្គលិក​​សួន​បាញ់​សម្លាប់ ​ដោយ​សារ​តែ​ក្មេង​ប្រុស​វ័យ​៤​ឆ្នាំ​ម្នាក់ បាន​ធ្លាក់​ចូល​ទៅ​​ប្រឡាយ​ទឹក​ក្បែរ​វា ​ហើយ​​​ឪពុកម្ដាយ​ក្មេង​តូច​ម្នាក់​នេះ បាន​បញ្ជា​ឲ្យ​បាញ់​សម្លាប់​ស្វា​នោះ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​កូន​របស់​ពួកគេ។ ប៉ុន្តែ​ក្នុង​វីដេអូ​ឃ្លីប ដែល​គេ​ថត​បាន​ក្នុង​ហេតុការណ៍​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សត្វ​ស្វា​ហ្គោរីឡា​ពុំ​បាន​​ចង់​ធ្វើ​បាប​ក្មេង​ប្រុស​នោះ​ទេ ហើយ​វា​ថែម​ទាំង​យក​ដៃ​បី​ទៀត​ផង ទើប​ធ្វើ​ឲ្យ​​​មនុស្ស​ជា​ច្រើន​យល់​ថា ស្វា​ហ្គោរីឡា​​ ស្លាប់​ដោយ​អយុត្តិធម៌​បំផុត។

 

មេ​សួន​ គាំទ្រ​ការ​សម្រេច​ចិត្ត​សម្លាប់​​ស្វា​ហ្គោរីឡា ដើម្បី​សុវត្ថិភាព​ក្មេង​ប្រុស

 

យ៉ាងណា លោក​ Maynard បាន​និយាយ​ថា៖ “ស្វា​ហ្គោរីឡា ពុំ​បាន​ព្យាយាម​ចង់​ធ្វើ​បាប ឬ​ចង់​ស៊ី​ក្មេង​ប្រុស​​នោះ​ទេ ប៉ុន្តែ​​វា​​ភ័យ​ស្លន់ស្លោ ​និង​ចង់​​​បាន​ក្មេង​ប្រុស​នោះ​នៅ​ជាមួយ​វា។ បើ​យើង​ក្រឡេក​ទៅ​មើល​ហេតុការណ៍​នោះ​ឡើង​វិញ យើង​នៅ​តែ​សម្រេច​ចិត្ត​ដូច​នោះ។ យើង​ខិតខំ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​ជីវិត​មនុស្ស​មាន​សុវត្ថិភាព”៕

 

មេ​សួន​ គាំទ្រ​ការ​សម្រេច​ចិត្ត​សម្លាប់​​ស្វា​ហ្គោរីឡា ដើម្បី​សុវត្ថិភាព​ក្មេង​ប្រុស

 

មេ​សួន​ គាំទ្រ​ការ​សម្រេច​ចិត្ត​សម្លាប់​​ស្វា​ហ្គោរីឡា ដើម្បី​សុវត្ថិភាព​ក្មេង​ប្រុស

 

មេ​សួន​ គាំទ្រ​ការ​សម្រេច​ចិត្ត​សម្លាប់​​ស្វា​ហ្គោរីឡា ដើម្បី​សុវត្ថិភាព​ក្មេង​ប្រុស

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail