Galaxy S7 ដាំ​ត្បូង​ទទឹម​ ឆ្លាក់​រូប​លោក​ Putin ​ផលិត​តែ​បី​គ្រឿង​ប៉ុណ្ណោះ

ក្រុមហ៊ុន​ Caviar ដែល​ជា​អ្នក​ជំនាញ​ខាង​រចនា​​ បាន​បង្ហាញ​រូបរាង​ទូរសព្ទ​ Samsung Galaxy S7 ​មាន​ដាំ​ដោយ​​ត្បូង​ទទឹម​ចំនួន​ ១៩០​ គ្រាប់​ និង​មាន​ឆ្លាក់​​រូប​របស់​ប្រធានាធិបតី​រុស្សី​លោក​ Vladimir Putin ​ថែម​ទៀត​ផង។

 

Galaxy S7 ដាំ​ត្បូង​ទទឹម​ ឆ្លាក់​រូប​លោក​ Putin ​ផលិត​តែ​បី​គ្រឿង​ប៉ុណ្ណោះ

 

តាម​ការ​ឲ្យដឹង​ទូរសព្ទ​ដែល​រចនា​រូបរាង​ពិសេស​នេះ​មាន​ផលិត​តែ​ ៣​ គ្រឿង​ប៉ុណ្ណោះ​ ដោយ​មួយ​គ្រឿងៗ​ មាន​តម្លៃ​ ២៧ ១០០ ដុល្លារ។ ក្រៅ​ពី​​ប្រភេទ​ដាំ​ត្បូង​ ក៏​មាន​ប្រភេទ​​សម្បក​ផលិត​ពី​​​មាស​ក្រហម​ តម្លៃ​ ២ ៦០០​ ដុល្លារ​ និង​ ប្រភេទ​សម្បក​មាស​-ស តម្លៃ​ ២ ៤០០ ដុល្លារ។

 

Galaxy S7 ដាំ​ត្បូង​ទទឹម​ ឆ្លាក់​រូប​លោក​ Putin ​ផលិត​តែ​បី​គ្រឿង​ប៉ុណ្ណោះ

 

ជា​ចុង​ក្រោយ​​គឺ​មាន​ជា​ប្រភេទ​ រចនា​រូបរាង​ដោយ​ផ្អែក​លើ​ផ្ទាំង​គំនូរ​ប្រពៃណី​របស់​រុស្សី​ Khokhloma ដែល​​ដាក់​លក់​ក្នុង​តម្លៃ​ ២ ២៥០​ ដុល្លារ៕

 

Galaxy S7 ដាំ​ត្បូង​ទទឹម​ ឆ្លាក់​រូប​លោក​ Putin ​ផលិត​តែ​បី​គ្រឿង​ប៉ុណ្ណោះ

 

ចុច​អាន៖ មើល​តម្លៃ​ចេញ​លក់​ដំបូង​របស់​ iPhone គ្រប់​ម៉ូដែល​ ខុស​គ្នា​យ៉ាង​ណា?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​