រលក​កម្តៅ​ជះ​ពី​ស្រទាប់​ប្រហោង​ខ្មៅ​ព្រះអាទិត្យ​ប៉ះពាល់​ដល់​ជីវិត​លើ​ផែនដី​ដែរឬទេ​? (​មាន​វីដេអូ​)

Videos


ស្រទាប់ប្រហោងខ្មៅនៃព្រះអាទិត្យ អាចនឹងបង្កផលប៉ះពាល់ដល់ការឡើងកម្តៅក្នុងស្រទាប់បរិយា កាស និង វិទ្យុសកម្ម ។ នេះជាការកឃើញថ្មីមួយដែលគេមិនបានដឹងទាក់ទងនឹងបាតុភូតអាកាសធាតុក្នុងធម្មជាតិ ដែលរូបភាពប្រហោងខ្មៅនេះ (coronal holes) ត្រូវបានកែវពង្រីក Solar Dynamics Observatory របស់អង្គការអវកាស NASA ទើបតែថតបាន ។

តំបន់ប្រហោងខ្មៅនេះ គឺជាតំបន់មួយដែលមានដង់សីុតេទាបនៃបរិយាកាសរបស់ព្រះអាទិត្យ ព្រោះវាមានសារធាតុឧស្ម័នឆេះតិចជាងនៅតំបន់ដទៃទៀត ហើយដោយសារសំពាធបរិយាកាសទាបដូច្នេះហើយទើបវាមានរូបភាពខ្មៅជាងបរិវេណនៅជុំវិញនោះ ។ រូបភាពនេះអាចមើលឃើញដោយការប្រើរលកកាំរស្មី X ក្នុងការតាមដាន ។ ប្រហោងខ្មៅនេះ គឺជាប្រភពនៃព្យុះកំដៅសាយភាយពីព្រះអាទិត្យខ្លាំងជាងគេ គឺចំនួន ៣ ដងលឿនជាងបរិវេណដទៃទៀត ។

ព្យុះកំដៅភាយពីព្រះអាទិត្យនេះអាចជះរលកកំដៅ និង ប៉ះពាល់ដល់ស្រទាប់បរិយាកាសទំនាញមកលើផែនដី ហើយវាអាចបង្កជាព្យុះម្យ៉ាងដែលអ្នកវិទ្យាសាស្ត្រហៅថា aurora borealis ដែលវាអាចបង្កផលវិបាកនឹងប៉ះពាល់ដល់ផ្កាយរណបទំនាក់ទំនងដែលបង្ហោះនៅជុំវិញផែនដី ។ រយៈពេលនៃការជះរលកកំដៅ គឺមានក្នុងរយៈពេល ១០ ឆ្នាំម្តង ប៉ុន្តែអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា វាមិនមានអ្វីគួរឱ្យបារម្ភចំពោះមនុស្សលោកដែលរស់នៅលើផែនដីនោះទេ ៕ សុផល ( Source: NASA)

រលក​កម្តៅ​ជះ​ពី​ស្រទាប់​ប្រហោង​ខ្មៅ​ព្រះអាទិត្យ​ប៉ះពាល់​ដល់​ជីវិត​លើ​ផែនដី​ដែរឬទេ​? (​មាន​វីដេអូ​)