ដល់​វេន Charmaine Sheh សម្រេច​ចាក​ចោល​ប៉ុស្តិ៍ TVB

កំពូល​តារា​សម្ដែង​ស្រី​ហុងកុង Charmaine Sheh បាន​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​និង​ជំរុញ​​សកម្មភាព​នៅ​ចិន​ដី​គោក​ជំនួស​ឲ្យ​ហុងកុង។

 

ដល់​វេន Charmaine Sheh សម្រេច​ចាក​ចោល​ប៉ុស្តិ៍ TVB

 

ព្រឹក​ថ្ងៃ​ទី ៣០​ខែ​ឧសភា បណ្ដាញ​ព័ត៌មាន On បាន​រាយការណ៍​ថា​តារា​សម្ដែង​ជួរ​មុខ​របស់​ហុងកុង Charmaine Sheh បាន​ប្រកាស​ពី​រឿង​នាង​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន​ដោយ​យក​ឈ្មោះ​នាង​ផ្ទាល់។ តាម​នោះ​ដែរ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន តារា​សម្ដែង​អាយុ​៤១​ក៏​​មិន​បដិសេធ​ចំពោះ​ព័ត៌មាន​ខ្លួន​ចាកចោល​ប៉ុស្តិ៍​ TVB ដែល​ជា​ទ្រនំ​ដែល​ខ្លួន​ធ្លាប់​ជ្រក​កោន​រាប់​សិប​ឆ្នាំ​មក​ហើយ​ដែរ។

 

គួរ​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​តួ​រឿង “Can’t buy me love” ដើរ​ចេញ​ពី​ប៉ុស្តិ៍​មាន​ឥទ្ធិពល​មួយ​នេះ។ នាង​ធ្លាប់​ចាក​ចេញ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៤ តែ​ក្រោយ​មក​ក៏​ចុះ​កុងត្រា​បន្ត​រយៈ​ពេល​២​ឆ្នាំ​វិញ។ On បាន​ឲ្យ​ដឹង​ថា TVB ព្យាយាម​អូសទាញ​ឲ្យ Charmaine នៅ​ដែរ​តែ​នាង​មិន​ព្រម​ដោយ​តារា​ស្រី​រូប​នេះ​ចង់​ជំរុញ​អាជីព​នៅ​ចិន​ដី​គោក​ជំនួស​វិញ។ ជាមួយ​គ្នា​នេះ​ដែរ តារា​ស្រី​ជួរ​មុខ​របស់ TVB រួម​មាន Myolie Wu, Tavia Yeung, Linda Chung និង Charmaine Sheh សុទ្ធ​តែ​បាន​ចាក​ចោល​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ខ្លួន​ល្បី​រន្ទឺ​​នេះ​អស់​ហើយ៕

 

ដល់​វេន Charmaine Sheh សម្រេច​ចាក​ចោល​ប៉ុស្តិ៍ TVB

 

ចុចអាន៖អាថ៌កំបាំង​​ដែល​ធ្វើ​ឲ្យ​តារា​​ជើង​ចាស់​ហុងកុង​៤​រូប ​ក្មេង​ជាង​វ័យ

ចុចអាន៖គូ​ស្នេហ៍​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” សម្រេច​ចូល​រោងការ​ខែ​កក្កដា​នេះ​តែ​ម្ដង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing