Henry ក្រុម Super Junior-M ច្រៀង​បទ “Pillow Talk” ពីរោះ​មិន​ចាញ់​ម្ចាស់​ដើម

Henry Lau សមាជិក​ក្រុម Super Junior-M បាន​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ​ដោយ​ចម្រៀង​ត្រាប់​តាម​​បទ “Pillow Talk” របស់​តារា​ចម្រៀង​​អង់គ្លេស​ល្បី Zayn Malik ក្នុង​ស្ទូឌីយោ កាល​ពី​ពេល​ថ្មីៗ។

 

Henry ក្រុម Super Junior-M ច្រៀង​បទ “Pillow Talk” ពីរោះ​មិន​ចាញ់​ម្ចាស់​ដើម

 

វីដេអូ​ចម្រៀង​ត្រាប់ (Cover) ខ្លី​បាន​បង្ហោះ​កាល​​ពី​ម្សិលមិញ​ ដោយ​ថត​ពី​ចំហៀង Henryអង្គុយ​ច្រៀង ​ក្នុង​ស្ទូឌីយោ អម​ដោយ​ការ​លេង​ព្យ៉ាណូ។ សំឡេង​របស់​តារា​វ័យ​២៦​ឆ្នាំ​មិន​ត្រឹម​​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ ប៉ុន្តែ​ពួក​គេ​ក៏​ចង់​ដឹង​ដែរ​ថា ពេល​ណា​ Henryចេញ​ចម្រៀង​ថ្មី៕

 

 

 

ចុចអាន៖អស់​ទាស់ Henry ក្រុម Super Junior-M ឡើង​ពី​៥៨ដល់៧០គីឡូ ក្លាយ​ជា​បុរស​សង្ហា​សាច់ដុំ​កង់ៗ

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ koreaboo