​វិធី​ធម្មជាតិ ដើម្បី​ជំរុញ​ឱកាស ឆាប់​ឈឺពោះ​សម្រាល​

​វិធី​ធម្មជាតិ ដើម្បី​ជំរុញ​ឱកាស ឆាប់​ឈឺពោះ​សម្រាល​

​ស្ត្រី​ដែល​ឈាន​ដល់​ចំណុច​មួយ ដែល​អាច​មាន​ផ្ទៃពោះ​បាន ហើយ​បែរជា​មិន​អាច​ឈឺពោះ​សម្រាល​បាន វា​ពិតជា​រឿង​មួយ​គួរតែ​អាណិត​ខ្លាំងណាស់ ហើយក៏​មិន​មាន​ស្ត្រី​ច្រើន​ដែរ ចូលចិត្ត​សម្រាល​ដោយ​វះកាត់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​មាន​វិធី​មួយ​ចំនួន ដែល​អាច​ជំរុញ​ដល់​ការ​មាន​ផ្ទៃពោះ​របស់​អ្នក ឲ្យ​ងាយ​នឹង​សម្រាល​តាម​ធម្មជាតិ​វិញ​។

រួមភេទ​
រឿង​នេះ​ហាក់បីដូចជា ពិបាក​បន្តិច​ហើយ ក្នុងការ​រួមភេទ​ឡើងវិញ នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ ក្នុង​សប្តាហ៍​ទី ៤០ ទៅហើយនោះ​។ យ៉ាងណាមិញ ការ​រួមភេទ ត្រូវបាន​គេ​ចាត់ទុកថា ជា​វិធីសាស្ត្រ​ធម្មជាតិ​ដ៏​ល្អ​បំផុត ក្នុង​ការជំរុញ​ដល់​ការ​ឈឺពោះ​សម្រាល​។ មេ​ជីវិត​ឈ្មោល​មាន​អ័រម៉ូន Prostaglandins ដែល​អាច​ជួយ​បើក​មាត់ស្បូន និង​ជួយ​ឲ្យ​ត្រៀម​ខ្លួន​រួចជាស្រេច សម្រាប់​ការ​សម្រាល​។ វា​ក៏​ជួយ​លុបបំបាត់​សម្ពាធ និង​រឹង​ខ្លាំង​របស់​រាងកាយ សម្រាប់​ការ​សម្រាល​ដែរ​។ ចំពោះ​របៀប​រួមភេទ​វិញ អ្នក​គួរតែ​ជ្រើសរើស​វិធី​ណា ដែល​មាន​ផា​សុកភាព​ទាំងសងខាង​។

ការដើរ​
មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ជំរុញ​ដល់ ការ​ឈឺពោះ​សម្រាល​នោះ គឺ​ការដើរ​។ រឿងនេះ​នឹង​ជួយ​រុញ​កូន ធ្លាក់​កាន់តែខ្លាំង​។ ចលនា​រេរ​ចុះឡើង របស់​សន្លាក់​ត្រគាក និង​ទំនាញផែនដី នឹង​ជំរុញ​ដល់​ការ​ឈឺពោះ​សម្រាល​បាន​។ សម្ពាធ​ចេញពី​ទារក អាច​ជួយ​ឲ្យ​មាត់ស្បូន ត្រៀម​រួចជាស្រេច​ដើម្បី​សម្រាល និង​កន្ត្រាក់​។ ការដើរ អាចជា​រឿង​មួយ​ពិបាក​នឹង​ធ្វើ​បំផុត សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន ប៉ុន្តែ គ្រាន់​តែ​ដើរ​ពីរ​បី​នាទី​ក្នុង​មួយថ្ងៃ ក៏​អាច​ជួយ​បានដែរ​។

ម៉ាស្សា​
តើ​អ្នក​មាន​ដឹង​ទេ​ថា អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន អាច​ជួយ​ជំរុញ​ដល់​ការ​សម្រាល​បាន​ដែរ​ទេ​? អ័រម៉ូន​មួយ​នេះ អាច​ជួយ​ធ្វើឲ្យ​ស្បូន​កន្ត្រាក់ ដើម្បី​សម្រាលកូន​បាន​។ អ្នក​អាច​បង្កើន​ចំនួន​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន តាមរយៈ​ការ​បន្ធូរ​អារម្មណ៍ និង​ការ​ម៉ាស្សា​។ ករណី​ដែល​អ្នក​មិន​អាច​ទទួលយក ការ​ម៉ាស្សា​ច្រើន​ពេក​នោះ អ្នក​ក៏​អាច​មាន​ជម្រើស​ផ្សេង​បន្ថែមទៀត ដើម្បី​ជំរុញ​ដល់​ការ​ឈឺពោះ​សម្រាល​ដែរ ដូចជា ការ​តាំងសមាធិ ហាត់​ក្បាច់​យូ​ហ្គា និង​ទទួល​បាន​ការ​ថ្នាក់ថ្នាម​ជាមួយ​ដៃគូ​។

អាហារ​ហឹរ​
មាន​ការតស៊ូ​មតិ​ច្រើនណាស់ ដែល​និយាយថា អាហារ​ហឹរ​មាន​សុវត្ថិភាព និង​ជួយ​ជំរុញ​ដល់​ការ​ឈឺពោះ​សម្រាល​។ អ្នកខ្លះ​ជឿថា អាហារ​ហឹរ​នឹង​ធ្វើឲ្យ​រលាក​ពោះវៀន និង​ធ្វើឲ្យ​អោយ​ស្បូន​កន្ត្រាក់ដែរ​។ យ៉ាងណាមិញ វា​មិន​មាន​អំណះអំណាង​ណា​ពិត​និយាយ​ថា អាហារ​ហឹរ ជំរុញ​ដល់​ការ​ឈឺពោះ​សម្រាល​ឡើយ តែ​វា​ក៏​មិន​មាន​អ្វី​ទាល់​ខុស ក្នុង​ការសាកល្បង​ដែរ បើសិន​ជា​អ្នក​មិនមាន បញ្ហា​ក្រហាយ​ដើមទ្រូង​ទេនោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។