ក្មេងប្រុសម្នាក់ជ្រុលដៃ ចូលក្នុងម៉ាស៊ីនកិនដីឥដ្ឋ ដាច់ដៃម្ខាង ស្លាប់ខណៈបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ

បាត់ដំបង៖ ក្មេងប្រុសម្នាក់បានស្លាប់ ខណៈកំពុងបញ្ជូនយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីជ្រុលដៃ ចូលក្នុងម៉ាស៊ីនកិនដីឥដ្ឋ កាលពីម៉ោង ៣៖៤៥នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅទីតាំងសិប្បកម្ម ឡឥដ្ឋ ស្ថិតនៅក្នុងភូមិទួលធ្នង់ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។​

បើ​តា​មសេ​ច​ក្ដី​រា​យ​កា​រ​ណ៍​ បានឲ្យដឹងថា ​មុ​ន​ពេ​ល​កើ​ត​ហេ​តុ ក្រុ​​ម​ក​​ម្ម​ក​រ ​កំ​ពុ​ង​តែ​ម​មា​ញឹ​ក នឹង​កា​រ​ងា​​រ​រៀ​ង​ៗ​ខ្លួ​​ន ​ដោ​យ​ពុំ​បា​ន​ដឹ​ង​ថា​ ក្មេង​​ប្រុ​ស​រ​ងគ្រោះ​ចូ​ល​ទៅ​លេ​ង​ក្បែ​រ​ ម៉ា​ស៊ីន​​កិ​ន​ដីនោះ​​ឡើ​យ​ ​​លុះ​ពេ​លកើ​ត​ហេ​តុ​ ទើ​បមា​​ន​ការ​ភ្ញា​ក់​ផ្អើ​ល​ ឡើ​ង​ដ​ល់​ឪ​ពុ​ក​ម្ដាយ​​ ក្មេងប្រុសរងគ្រោះ។​ ​ ​អ្ន​ក​ស្រី​ មេ​ន ​មុំ ​​អា​យុ​៣​៤​ឆ្នាំ​ ត្រូ​វជា​ម្តា​យជ​ន​រ​ងគ្រោះ បា​ន​ប្រា​ប់​ថា ​អ្ន​ក​ស្រី​មា​ន​​ជីវ​​ភា​ព​ ក្រ​លំ​បា​ក​ណា​ស់ ​ហើ​យ​មា​ន​កូ​ន​ប្រុ​ស​ស្រី​​ចំ​នួ​ន ​២​នា​ក់​ ។​ ​កូ​ន​ដែ​ល​គ្រោះ​ថ្នា​ក់​ ជា​កូ​ន​ច្បងឈ្មោះ ​រ៉​ម​ រា​ ភេទ​​ប្រុស ​អា​​យុ៩ឆ្នាំ​ ពេ​ល​គ្រោះ​ថ្នា​ក់​កើ​ត​ឡើ​​ង​នេះ ​គា​ត់​មា​នលុ​​យ​ត្រឹ​ម​តែ​ ១​៥​០​០​​០​រៀ​ល​ប៉ុ​ណ្ណោះ​ ​ប៉ុន្តែ​បា​ន​ក្រុ​​មក​ម្ម​ក​រ អ្ន​ក​ភូ​មិ ​និ​ងក​ម្លាំ​ង​ក​ង​រាជអា​វុ​ធ​ហ​ត្ថ​ ស្រុ​ក​មោ​ង​ឬ​ស្សី​ ជួ​យ​ជ្រោម​ជ្រេ​ង ​។​

សូមបញ្ជាក់ថា ​ហេ​តុ​កា​រ​ណ៍​ដ៍​គួ​រ​ឲ្យរ​​ន្ធ​ត់​នេះ​ បា​ន​កើ​ត​ឡើង​ខ​ណៈ ​ក្មេ​ងប្រុស​រ​​ង​គ្រោះ ​លេ​ង​រុ​ញ​ដី​ឥ​ដ្ឋ​ដែ​ល​​កំ​ពុ​ង​កិ​ន ហើយក៏​បា​ន​ជ្រុ​ល​ដៃ​ចូ​​ល ត្រូ​វ​ម៉ា​ស៊ី​ន​គាប​​ទា​ញ​ ចូ​ល​ដា​ច់​ដៃស្តាំ​ម្ខា​ង ។ ​ភ្លា​ម​នោះ​ក្រុ​មគ្រួ​សា​រ​ បា​នដឹ​​ក​ប​ញ្ជូ​ន​ជ​ន​រ​ង​គ្រោះ ​ទៅ​កា​ន់​​ម​ន្ទី​រ​ពេទ្យ ​ស្រុ​កមោង​ឬ​ស្សី ក៏បា​ន​ដាច់​ខ្យ​ល់​ស្លាប់ ខ​ណៈឈាមហូរខ្លាំ​ង​ពេ​ក ៕​​​​

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក មួយករណីផ្សេងទៀត  យ៉ាងអណោចអធម កាលពីយប់ទៀបភ្លឺ ចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ដោយសារតែ ដើរតាមម្ដាយ ដែលជាមនុស្ស មានសតិមិនគ្រប់ ហើយជ្រុលធ្លាក់ ក្នុងប្រឡាយទឹក នៅវាលស្រែ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ស្រ្តីដែលមានសតិមិនគ្រប់នេះ ក្រៅពីកូនប្រុសតូច ដែលលង់ទឹកស្លាប់ ហើយនោះ គឺនៅមានកូនប្រុស ស្រីតូចៗ ចំនួន ៤ នាក់ទៀត នៅក្នុងបន្ទុក ដែលក្មេងៗ ទាំងនោះ មានអាយុតិចជាង ១០ឆ្នាំ ហើយបច្ចុប្បន្ន មិនមានផ្ទះស្នាក់នៅទេ គឺសុំផ្ទះបងប្អូន ស្នាក់នៅ ចំណែកឯបុរសជាប្តី បានចេញទៅរកស៊ី នៅស្រុកឆ្ងាយ គ្មានដំណឹង ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងប្រុសម្នាក់ជ្រុលដៃ ចូលក្នុងម៉ាស៊ីនកិនដីឥដ្ឋ ដាច់ដៃម្ខាង ស្លាប់ខណៈបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ

ក្មេងប្រុសម្នាក់ជ្រុលដៃ ចូលក្នុងម៉ាស៊ីនកិនដីឥដ្ឋ ដាច់ដៃម្ខាង ស្លាប់ខណៈបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ