កំពុង​តែ​កាប់​ដំឡូង​មី​ក្នុង​ចំការ ត្រូវ​គេ​លួច​កាប់​២​កាំបិត​ផ្គាក់

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ជនជាតិ​ទំពួន​កំពុង​កាប់​ដើម​ដំឡូង​មី​ចាស់​ៗ​ចោល ត្រូវ​បាន​អ្នក​ភូមិ​ជាមួយ​គ្នា​មក​កាប់​ពីក្រោយ​ចំនួន​២​កាំបិត​ផ្គាក់ និង​វាយ​ជា​ច្រើន​ដំបង​។ ហេតុការណ៍​នេះ​កើតឡើង​កាល​នា​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ចំការ​ដំឡូង​មី ក្នុងភូមិ​បា​ជាន់ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ​។

បើ​តាម​ឲ្យ​ដឹង​ពី​ជន​រង​គ្រោះ​ដែល​មានឈ្មោះ ប៉ូ រ៉ា​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ទំពួន មាន​មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​មក​កាប់​ដើម​ដំឡូង​មី​ចាស់​ចោល​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​២០០​ម៉ែត្រ ដោយ​ជន​រង​គ្រោះ​កំពុង​តែ​កាប់​ដើម​ដំឡូង​មីនោះ​ស្រាប់តែ​លេចមុខ​ជន​ដៃដល់​ឈ្មោះ បូ​ង ឌឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​បាន​យក​ដំបូង​ប៉ុនកដៃ​ប្រវែង​១​ម៉ែត្រ​មក​វាយ​លើ​ដងខ្លួន​រហូត​ដល់​ស​ន្លា​ប់​ទើប​ជន​ដៃដល់​យក​កាំបិត​ផ្គាក់​កាប់​ថែម​២​កាំបិត​ទៀត​ចំ​ផ្ទៃមុខ​ខាងស្តាំ និង​ចំ​ក្បាល​ខាងក្រោយ ។

ជន​ដៃដល់​ពេល​ធ្វើ​សកម្មភាព​រួចរាល់​ហើយ ស្មានថា​ជន​រង​គ្រោះ​ស្លាប់​ទើប​ជន​ដៃដល់​ឈប់​កាប់​បន្ត​ទៀត​រួច​រត់គេច​ខ្លួន​បាត់​។ ជន​រង​គ្រោះ​ឈ្មោះ ប៉ូ រ៉ា​ក បាន​បន្ត​ទៀត​ថា ពេល​ជន​ដៃ​កំពុង​ធ្វើ​សកម្មភាព​កាប់​នោះ​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បានរ​ត់ទៅ​ហៅ​អ្នក​ភូមិ​ឲ្យ​មក​ជួយ​យកប្តី​របស់​ខ្លួន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​រួច​ផុត​ពី​សេចក្តីស្លាប់​។

តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ពេទ្យ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​ជន​ដៃដល់​កាប់​ត្រូវ​ចំនួន​២​កន្លែង​ចំ​ក្បាល​ខាងក្រោយ​១​កន្លែង ដេរ​អស់​៤​ថ្នេរ ចំ​ផ្ទៃមុខ​១​កន្លែង​ដេរ​អស់​៥​ថ្នេរ និង​មាន​ស្នាម​ជាំ​ផ្នែក​ខាង​ឆ្អឹងខ្នង​ជា​ច្រើន​កន្លែង នៅ​ពេល​នេះ​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ជន​រង​គ្រោះ​បាន​រួច​ផុត​ពី​សេចក្តីស្លាប់​ហើយ​។

ទាក់ទិន​នឹង​ករណី​ខាងលើ​សមត្ថកិច្ច​នគរបាល​ឃុំ​ឯកភាព​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ចាប់ខ្លួន​ជន​ដៃដល់ ក៏​ប៉ុន្តែ​ជន​ដៃដល់​ដឹងខ្លួន​មុន​បាន​រត់គេច​ខ្លួន​បាត់​។

បើ​តាម​ប្រភព​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​គឺជា​មនុស្ស វិកលចរិត​មិនសូវ​ចេះ​និយាយ​ស្តី​អ្វី​ទេ ឆ្កួត​ម្តង​ៗ ពួក​គាត់​បាន​បញ្ជាក់​ទៀត​ថា រវាង​ជន​ដៃដល់ និង​ជន​រង​គ្រោះ​មិន​ដែល​មាន​ទំនាស់​អ្វី​នឹង​គ្នា​ឡើយ​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កំពុង​តែ​កាប់​ដំឡូង​មី​ក្នុង​ចំការ ត្រូវ​គេ​លួច​កាប់​២​កាំបិត​ផ្គាក់

កំពុង​តែ​កាប់​ដំឡូង​មី​ក្នុង​ចំការ ត្រូវ​គេ​លួច​កាប់​២​កាំបិត​ផ្គាក់

កំពុង​តែ​កាប់​ដំឡូង​មី​ក្នុង​ចំការ ត្រូវ​គេ​លួច​កាប់​២​កាំបិត​ផ្គាក់