ហេតុផល​​​សំខាន់​​​​៥​យ៉ាង​ ដែល​​អ្នក​គួរ​ញ៉ាំ​ទឹក​​​​មុន​គេ​នៅ​ពេល​ព្រឹក​

រៀងរាល់ថ្ងៃរាងកាយរបស់មនុស្សត្រូវការទឹកជាចាំបាច់ ដូចនេះការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់និងត្រឹមត្រូវជាចំណែកមួយជួយដល់សុខភាពឲ្យបានល្អប្រសើរ។ ដោយហេតុផលទាំងនោះ អ្នកជំនាញផ្នែកសុខភាពជាច្រើន បានណែនាំឲ្យមនុស្សញ៉ាំទឹកជាពិសេសនាពេលព្រឹក ក្រោកពីគេង ដោយសារហេតុផលសំខាន់ៗដូចខាងក្រោម៖

ហេតុផល​​​សំខាន់​​​​៥​យ៉ាង​ ដែល​​អ្នក​គួរ​ញ៉ាំ​ទឹក​​​​មុន​គេ​នៅ​ពេល​ព្រឹក​
young teenager drinking water after exercise.

១. រាងកាយត្រូវការជាតិទឹក

ក្រោយអំឡុងពេលគេងយប់ រាងកាយរបស់មនុស្សនឹងខ្សោះជាតិទឹកនាពេលព្រឹក។ ដូចនេះរាងកាយអ្នកត្រូវការទឹកជាចាំបាច់។ មុនពេលញ៉ាំអាហារពេលព្រឹក ជាកិច្ចការសំខាន់នោះគឺគប្បីញ៉ាំទឹកដើម្បីបំពេញជាតិទឹកឲ្យរាងកាយជាមុន។

២. លាងជម្រះជាតិពុលពីរាងកាយ

ទឹកមិនគ្រាន់តែជួយចិញ្ចឹមកោសិការាងកាយអ្នកឲ្យបានប្រសើរ តែថែមទាំងកម្ចាត់ជាតិពុលពីរាងកាយផងដែរ។ អំឡុងពេលគេង រាងកាយរបស់មនុស្សជួសជុលកោសិកា និងបំបែកជាតិពុល។ នៅពេលញ៉ាំទឹកពេលព្រឹកព្រលឹម សារធាតុពុលនឹងត្រូវលាងជម្រះបញ្ចេញពីរាងកាយ។

ហេតុផល​​​សំខាន់​​​​៥​យ៉ាង​ ដែល​​អ្នក​គួរ​ញ៉ាំ​ទឹក​​​​មុន​គេ​នៅ​ពេល​ព្រឹក​

៣. ជួយការរំលាយអាហារ

អ្នកដឹងទេថា សម្រាប់អ្នកចង់ស្រកទម្ងន់អ្នកជំនាញបានណែនាំឲ្យញ៉ាំទឹកពេលព្រឹកជាប្រចាំ? រៀងរាល់ពេលអ្នកក្រោកពីគេងពេលព្រឹក រួចញ៉ាំទឹក នឹងធ្វើឲ្យការរំលាយអាហាររបស់អ្នកបានប្រសើរ ជំរុញការដុតរំលាយកាឡូរីក្នុងរាងកាយបានល្អពេញមួយថ្ងៃ។ ម្យ៉ាងទឹកអាចជួយកាត់បន្ថយចំណង់ឃ្លានអាហាររបស់អ្នកបានដែរ។

៤. ជួយខួរក្បាល

អ្នកដឹងទេថាខួរក្បាលត្រូវការទឹកគ្រប់គ្រាន់ដើម្បីបំពេញការងាររបស់វា? ខួរក្បាលមានសារធាតុទឹក៧០ភាគរយ។ ប្រសិនបើអ្នកមិនបំពេញជាតិគ្រប់គ្រាន់ជាពិសេសនាពេលព្រឹក នោះខួរក្បាលដំណើរការមិនល្អប្រសើរឡើយ។

៥. ព្យាបាលជំងឺទល់លាមក

ហេតុផលសំខាន់ពីក្រោយជំងឺទល់លាមកគឺកង្វះជាតិទឹក។ ដូចនេះការបំពេញជាតិទឹកគ្រប់គ្រាន់អាចសម្រួលពោះវៀនរបស់អ្នកដំណើរបានល្អនឹងអាចព្យាបាលជំងឺទល់លាមកបាន។ ពេលនោះបញ្ហាកើតមុន និងស្បែកស្រអាប់ដែលកើតឡើងជាមួយគ្នានិងសះស្បើយផងដែរ៕

ប្រភព៖ sabay

  • ហេតុផល​​​សំខាន់​​​​៥​យ៉ាង​ ដែល​​អ្នក​គួរ​ញ៉ាំ​ទឹក​​​​មុន​គេ​នៅ​ពេល​ព្រឹក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: