តើមានសុវត្ថិភាពដែរ ឬទេ ចំពោះស្ត្រីមានគភ៌ ត្រាំទឹកក្តៅ?

នៅពេលអ្នកដឹងថា ខ្លួនមានផ្ទៃពោះហើយនោះ អ្នកតែងតែមានសំណួរ និងចំណុចសង្ស័យកើតឡើងនៅក្នុងចិត្តជាច្រើនថា តើពេលមានផ្ទៃពោះយើងអាចធ្វើបែបនេះ ឬបែបនោះបានដែរឬទេ? រស់នៅ និងធ្វើការងារដូចដែលធ្លាប់បានធ្វើមកបានដែរឬទេ? និងសំណួរដែលជួបប្រទះញឹកញាប់មួយរឿងទៀតនោះគឺ តើការងូតទឹកក្តៅឧណ្ហៗ ឬការត្រាំទឹកក្តៅឧណ្ហៗអាចធ្វើបានទេ? ហើយបើត្រូវការងូតទឹកក្តៅឧណ្ហៗ ឬគេងត្រាំទឹកក្តៅឧណ្ហៗយូរ ដើម្បីឱ្យរាងកាយបានធូរស្រាលនោះ តើត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានសុវត្ថិភាព? សម្រាប់សំណួរទាំងអស់នេះ យើងមានចម្លើយមកជម្រាបជូន។

១ – ស្ត្រីមានគភ៌អាចងូតទឹកក្តៅឧណ្ហៗបាន តែត្រូវកុំឱ្យក្តៅជ្រុលពេក មិនត្រូវឱ្យក្តៅលើសសីតុណ្ហភាពរបស់រាងកាយរបស់អ្នក នៅពេលនោះឡើយ ព្រោះបើអ្នកងូតទឹកដែលក្តៅខ្លាំងពេក អាចធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ និងប្រព័ន្ធឈាមរត់ដែលហូរវិលលឿនជ្រុលពេក អាចធ្វើឱ្យទារកក្នុងគភ៌មានសភាវតានតឹងធុញថប់បាន។

២ – ក្នុងអំឡុងពេលតាំងគភ៌ 3ខែដំបូង អាចងូតទឹកក្តៅឧណ្ហៗ ឬត្រាំទឹកក្តៅឧណ្ហៗបាន តែត្រូវមិនឱ្យក្តៅជ្រុលពេកនោះទេ ព្រោះទឹកដែលក្តៅជ្រុលពេក អាចធ្វើឱ្យឆ្អឹងកងខ្នង និងតួកំណើតជីវិតកើតសភាវមិនសមប្រកបបាន។

៣ – មិនគួរងូតត្រាំទឹកក្តៅឧណ្ហៗយូរលើសពី 15នាទីទេ ព្រោះអំឡុងពេលដែលអ្នកងូតត្រាំទឹកក្តៅឧណ្ហៗនោះ សីតុណ្ហភាពក្នុងរាងកាយរបស់អ្នកនឹងកើនឡើងទៅតាមនោះដែរ។

៤ – បើអ្នកស្ថិតក្នុងអំឡុងពេលតាំងគភ៌ 3ខែដំបូង អាចនឹងកើតមានអាការវិលមុខ ក្អួតចង្អោរ ខ្យល់គ ដូច្នេះបើត្រូវការត្រាំទឹកក្តៅឧណ្ហៗនោះ គួរតែត្រៀមទឹកភេសជ្ជៈទុកញ៉ាំបំបាត់អាការវិលមុខផង ហើយមិនគួរដាក់គន្លឹះទ្វារបន្ទប់ទឹកឡើយ។

តើមានសុវត្ថិភាពដែរ ឬទេ ចំពោះស្ត្រីមានគភ៌ ត្រាំទឹកក្តៅ?

៥ – ការដែលស្ត្រីមានគភ៌ត្រាំទឹកក្តៅឧណ្ហៗនេះ នឹងធ្វើឱ្យមានការធូរស្រាលសាច់ដុំក្នុងផ្នែកផ្សេងៗបានល្អ ជាពិសេសសាច់ដុំបាតជើង និងខ្នង។ នៅពេលរាងកាយបានធូរស្រាល នឹងធ្វើឱ្យស្ត្រីមានគភ៌គេងលក់រឹតតែស្រួលឡើងដែរ។

៦ – ស្ត្រីមានផ្ទៃពោះ ដែលមានអាការហើមតាមរាងកាយដូចជា ដៃ ជើងជាដើមនោះ យើងណែនាំឱ្យងូត ឬត្រាំទឹកក្តៅឧណ្ហៗ ព្រោះវានឹងជួយកាត់បន្ថយអាការហើម តាមរាងកាយបានល្អខ្លាំងណាស់។

៧ – ការងូតទឹកក្តៅឧណ្ហៗ នឹងជួយសម្រាលអាការបង្រួញខ្លួនរបស់ស្បូនមុនកំណត់ ហើយថែមទាំងជួយឱ្យទឹកភ្លោះស្ថិតក្នុងកម្រិតល្អទៀតផង។

ការងូតទឹកក្តៅឧណ្ហៗក្នុងអំឡុងពេលមានគភ៌ មានទាំងចំណុចល្អ និងចំណុចត្រូវប្រយ័ត្ន ដូច្នេះស្ត្រីមានគភ៌ដែលចូលចិត្តងូត ឬត្រាំទឹកក្តៅឧណ្ហៗអាចធ្វើបានតាមប្រក្រតី តែត្រូវគ្រប់គ្រងកម្រិតកម្តៅរបស់ទឹកដែលនឹងងូត ឬត្រាំនោះឱ្យស្ថិតក្នុងសីតុណ្ហភាពដែលសមរម្យល្មមក៏គ្រប់គ្រាន់ហើយ៕

តើមានសុវត្ថិភាពដែរ ឬទេ ចំពោះស្ត្រីមានគភ៌ ត្រាំទឹកក្តៅ?

ប្រភព៖ tomnerb

  • តើមានសុវត្ថិភាពដែរ ឬទេ ចំពោះស្ត្រីមានគភ៌ ត្រាំទឹកក្តៅ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: