ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ក្នុងនាមជាក្រុមម្ចាស់ជើងឯកពិភពលោក បច្ចុប្បន្ន អាល្លឺម៉ង់ នឹងក្លាយជាឈ្មោះដំបូងគេដែលត្រូវបានគេលើកមកនិយាយច្រើនជាងគេ នៅពេលដែលព្យាករពីក្រុមដែលឈ្នះក្នុងយុទ្ធនាការនេះ។
German-National-team-Euro16
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានចាត់ទុកថា ជាក្រុមដ៏ខ្លាំងមួយប្រចាំយុទ្ធនាការ Euro នេះ ក្រោយពីពួកគេបានឈ្នះពានចំនួន៣លើក ពោលគឺកាលពីឆ្នាំ១៩៧២ នៅលើទឹកដីបែលហ្ស៊ិក ឆ្នាំ១៩៨០ នៅលើទឹកដីអ៊ីតាលី និងឆ្នាំ១៩៩៦ នៅលើទឹកដីអង់គ្លេស។

ពួកគេបានបញ្ចប់ដោយស្ថិតក្នុងនាមជាក្រុមម្ចាស់ជើងឯងរងចំនួន៣លើកផងដែរ ប៉ុន្តែ អាល្លឺម៉ង់ មិនធ្លាប់បានឈ្នះពាន Euro ឡើយ បើគិតចាប់តាំងពីឆ្នាំ១៩៩៦ ដែលជារយៈពេលដ៏យូរមួយសម្រាប់អាល្លឺម៉ង់។

ជាមួយនឹងការប្រជុំដោយកីឡាករដ៏មានទេពកោសល្យជាច្រើនក្នុងក្រុមអាល្លឺម៉ង់ វាពិតជាលំបាកណាស់ក្នុងការជ្រើសរើសយកកីឡាករដ៏សំខាន់ម្នាក់នោះ។

ខ្សែប្រយុទ្ធ Thomas Muller តែងតែផ្តល់នូវការគំរាមមួយ ខណៈដែល Manuel Neuer ត្រូវបានចាត់ទុកថា ជាអ្នកចាំទីដ៏ឆ្នើមបំផុតក្នុងពិភពលោក ហើយ Mario Gotze បានបង្ហាញឲ្យឃើញម្តងទៀតពីមូលហេតុដែលគូប្រកួតរបស់ខ្លួនភ័យខ្លាចរូបគេ។

ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានឈ្នះសិទ្ធិដើម្បីបង្ហាញខ្លួនក្នុងយុទ្ធនាការ Euro ជាលើកទី១២របស់ពួកគេតាមរយៈការការបញ្ចប់ក្នុងយុទ្ធនាការជម្រុះដោយឈរលេខមួយក្នុងពូល D ក្រោយពីបានកត់ត្រាជ័យជម្នះ៧លើក ចាញ់២លើក និងស្មើ១លើកពីការប្រកួតទាំង១០លើកចុងក្រោយរបស់ពួកគេ។

សម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ខាងមុខនេះ ពួកគេស្ថិតក្នុងពូល C រួមជាមួយនឹងក្រុមជម្រើសជាតិប៉ូឡូញ អ៊ុយក្រែន និងអៀរឡង់ខាងជើង ហើយពួកគេនឹងត្រូវធ្វើការប្រកួតបើកឆាករបស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិអ៊ុយក្រែន នៅថ្ងៃទី១២ ខែមិថុនា នាកីឡដ្ឋាន Stade Pierre-Mauroy ក្នុងទីក្រុង Lille។

បើទោះបីពួកគេត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូលប្រជុំដោយក្រុមខ្លាំងៗក៏ដោយ ពួកគេនឹងមិនភ័យខ្លាចឡើយ ខណៈដែលអាល្លឺម៉ង់ ជឿជាក់ថា ពួកគេអាចផ្តួលក្រុមណាទាំងអស់ដែលពួកគេជួបប្រកួត៕