ពិភព​លោក​អាណិត​ស្វា​ធំ​ដែល​ស្លាប់​ដើម្បី​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​ (Video Clip)

ក្មេងប្រុសអាយុ ៤ ឆ្នាំ បានធ្លាក់ចូលទៅក្នុងកន្លែងរក្សាទុកស្វាធំក្នុងសួន ទីក្រុង ស៊ីនស៊ីនណាទី រដ្ឋ អូហាយ៉ូ សហរដ្ឋអាមេរិក បង្កឲ្យមានចលាចលក្នុងចំណោមអ្នកទស្សនាសួនសត្វ ។សាក្សីឃើញផ្ទាល់ភ្នែកនិយាយថា សត្វស្វាធំទម្ងន់ ១៨១ គីឡូក្រាម ដំបូង មិនបានធ្វើអ្វីដល់ក្មេងប្រុសនោះឡើយ ប៉ុន្តែនៅពេលវាឮសម្លេងស្រែកឆោឡោរបស់មនុស្សនៅខាងលើ វាក៏ចាប់ផ្ដើមចលាចលដែរ ដោយចាប់ទាញក្មេងប្រុសនោះ អូសក្នុងទឹកអាងជាច្រើនដង ។ អ្នកខ្លះនិយាយថា ដំបូងឡើយ ស្វាធំនោះថែមទាំងចេះលួងក្មេងប្រុសមិនឲ្យភ័យទៀតផង ។

ពិភព​លោក​អាណិត​ស្វា​ធំ​ដែល​ស្លាប់​ដើម្បី​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​ (Video Clip)

ទោះយ៉ាងណា បុគ្គលិកឧទ្យាន បានសម្រេចចិត្តបាញ់សម្លាប់ស្វាធំឈ្មោះ ហារ៉ាមបេ (Harambe) ធ្វើឲ្យមនុស្សរាប់លាននាក់ដែលបានដឹងព័ត៌មាននេះ សែនអាណិតស្វាធំនោះពន់ពេក ព្រោះបុគ្គលិកឧទ្យាន ដែលជាអ្នកទើបតែធ្វើខួបកំណើតឲ្យ ហារ៉ាមបេ កាលពីម្សិលមិញ ក៏ជាអ្នកសម្រេចចិត្តបាញ់សម្លាប់ ហារ៉ាមបេ ផងដែរនៅថ្ងៃនេះ ។មនុស្សជាង ពីរពាន់នាក់បានចុះឈ្មោះជាមួយនឹងគេហទំព័រ Change.org រិះគន់ប៉ូលិស និងបុគ្គលិកសួន ដែលសម្រេចចិត្តបាញ់សម្លាប់ ហារ៉ាមបេ និងទាមទារឲ្យឪពុកម្ដាយក្មេងប្រុសទទួលខុសត្រូវចំពោះការធ្វេសប្រហែសរបស់ខ្លួន ។

អ្នកបានឃើញហេតុការណ៍និយាយថា ក្មេងប្រុស ទាមទារចង់ចុះលេងក្នុងទឹកអាង ម្ដាយបានហាមជាច្រើនដង ប៉ុន្តែដោយសារម្ដាយរបស់ក្មេងប្រុសនោះ ជាប់រវល់មើលក្មេងៗជាច្រើនផ្សេងទៀត មិនបានឃើញក្មេងប្រុសអាយុ ៤ ឆ្នាំ ឡើងលើរបងបំណងចុះទៅក្នុងអាងទឹក ទើបបណ្ដាលឲ្យធ្លាក់ចូលអាងទឹក ដែលជាកន្លែងរស់នៅរបស់ស្វាធំចំនួន ៣ ក្បាល ។ស្វាធំញីពីរក្បាល ត្រូវបានបុគ្គលិកសួនជម្លៀសចេញពីក្នុងរបង នៅសល់តែស្វាធំឈ្មោលមួយក្បាលឈ្មោះ ហារ៉ាមបេ មិនព្រមចេញឡើយ ទើបបណ្ដាលឲ្យមានហេតុការណ៍ដូច្នេះកើតឡើង៕
ពិភព​លោក​អាណិត​ស្វា​ធំ​ដែល​ស្លាប់​ដើម្បី​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​ (Video Clip)

ប្រភពៈ vow-news.com