ក្មេងប្រុសអាយុ ៧ ឆ្នាំ បានបាត់ខ្លួន​​ក្រោយ​ឪពុក​ម្តាយ​ទម្លាក់​ចូល​ក្នុង​ព្រៃ​ជា​ការ​ដាក់​ទណ្ឌកម្ម

កាលពីពេលថ្មីៗនេះ មនុស្សជាច្រើនបានស្ម័គ្រចិត្តស្វែងរកក្មេងប្រុសម្នាក់ ដែលបានបាត់ខ្លួននៅក្នុងព្រៃ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសជនជាតិជប៉ុនម្នាក់ឈ្មោះ Yamato Tanooka អាយុ ៧ ឆ្នាំ បានបាត់ខ្លួន ក្រោយឪពុកម្តាយរបស់គេ បានទុកចោលនៅក្នុងព្រៃ ដែលសម្បូរទៅដោយសត្វខ្លាឃ្មុំ ដើម្បីជាការដាក់ទណ្ឌកម្ម ។

ក្មេងប្រុសអាយុ ៧ ឆ្នាំ បានបាត់ខ្លួន​​ក្រោយ​ឪពុក​ម្តាយ​ទម្លាក់​ចូល​ក្នុង​ព្រៃ​ជា​ការ​ដាក់​ទណ្ឌកម្ម

ឪពុកម្តាយនោះបានដាក់ទណ្ឌកម្មកូនប្រុសរបស់ពួកគេ តាមរយៈការដឹកវាចូលទៅក្នុងព្រៃ និងបន្ទាប់មក ទម្លាក់ចោលឲ្យនៅម្នាក់ឯង រួចបើកឡានចេញបាត់ ។

ឪពុកម្តាយចិត្តអប្រិយនេះ បានរាយការណ៍ថា កូនប្រុសរបស់ពួកគេបានខ្លួនកាលពីថ្ងៃសៅរ៍, ប៉ុន្តែ ដំបូង បាននិយាយកុហកអំពីលក្ខណៈដែលពិតប្រាកដដែលពួកគេបានបាត់កូន ។

ប៉ូលីសនិយាយថា ឪពុកម្តាយនេះ ដំបូងនិយាយថា កូនប្រុសរបស់ពួកគេ បានបាត់ខ្លួននៅក្នុងព្រៃ ខណៈពួកគេកំពុងដើរនៅកោះ Hokkaido ។

ក្រុមអ្នកជួយសង្គ្រោះជាង ១៦០ នាក់ បានចូលរួមស្វែងរក Tanooka និងបន្ទាប់ថ្ងៃទីពីរនៃការស្វែងរក, ឪពុកម្តាយនេះ ចុងក្រោយបានសារភាពថា ពួកគេបាននិយាយកុហកអំពីកាលៈទេសៈនៃការបាត់ខ្លួនរបស់ក្មេងប្រុសនេះ ។

ឪពុកម្តាយក្មេងនេះ បានសារភាពថា ពួកបង្ខំឲ្យកូនស្នាក់នៅម្នាក់ឯងនៅក្នុងព្រៃ ដើម្បីជាការដាក់ទណ្ឌកម្ម ដោយសារគប់ដុំថ្មដាក់រថយន្តគេ និងមនុស្ស ខណៈវា, បងស្រីរបស់វា និងឪពុកម្តាយរបស់វា ស្ថិតនៅក្នុងឧស្យានមួយក្បែរព្រៃ ។

ពួកគេបានប្រាប់អាជ្ញាធរថា ពួកគេបានបើករថយន្តប្រហែល ៥០០ ម៉ែត្រ ចេញពីព្រៃ ហើយពួកគេវិលត្រលប់មកវិញប្រហែល ៥ នាទី ក្រោយមក, ប៉ុន្តែ រកមិនឃើញ មិនដឹងវានៅទីកន្លែងណា ហេតុដូច្នេះ ទើបពួកគេអំពាវនាវរកការជួយសង្គ្រោះ ៕

ក្មេងប្រុសអាយុ ៧ ឆ្នាំ បានបាត់ខ្លួន​​ក្រោយ​ឪពុក​ម្តាយ​ទម្លាក់​ចូល​ក្នុង​ព្រៃ​ជា​ការ​ដាក់​ទណ្ឌកម្ម