សមត្ថកិច្ច បិទផ្លូវ​ជាតិ​លេខ​២ នៅ​ជិត​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ឲ្យ​ហែរ​ក្បួន​ដាក់​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ

ភ្នំពេញ: នៅវេលាម៉ោងជាង១រសៀលថ្ងៃទី៣០ខែឧសភានេះ សមត្ថកិច្ចបានធ្វើការបិទផ្លូវជាតិលេខ២ នៅជិតទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើការហែក្បួនទៅព្រះបរមរាជវាំង ដាក់ញត្តិថ្វាយព្រះមហាក្សត្រនោះទេ។

សាលារាជធានីភ្នំពេញ បានសម្រចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ គណបក្សយុវជនកម្ពុជា និងក្រុមយុវជន និងនិស្សិត របស់លោកស្រី ចំរើន ហែរក្បួនដាក់ញត្តិថ្វាយព្រះមហាក្សត្រ នៅរសៀលថ្ងៃទី៣០ ខែឧសភា នេះទេ។ ការសម្រេចនេះ បានធ្វើនៅបន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់មួយរវាងអាជ្ញាធរពាក់ព័ន្ធជាមួយសាលារាជធានីភ្នំពេញ។

សមត្ថកិច្ច បិទផ្លូវ​ជាតិ​លេខ​២ នៅ​ជិត​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ឲ្យ​ហែរ​ក្បួន​ដាក់​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ

តាមគំរោងនៅថ្ងៃទី៣០ ខែឧសភា គណបក្សសង្គ្រោះជាតិ និងគណបក្សយុវជនកម្ពុជា គ្រោងហែរក្បួនយកញ្ញត្តិដាក់ថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍ដោះលែងសមាជិកគណបក្សសង្គ្រោះជាតិ មន្ត្រីសមាគមអាដហុក និងអគ្គលខាធិការរង គ.ជ.ប។

លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ហែរក្បួនដាក់ញ្ញត្តិនោះទេ ដោយសារតែមិនគោរពតាមច្បាប់ស្តីពីការធ្វើបាតុកម្ម និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ហើយក្រុមពីគណបក្សសង្គ្រោះជាតិ ក៏មានក្រុមពីរផ្សេងទៀត គឺគណបក្សយុវជនកម្ពុជា សុំធ្វើមការហែរក្បួនដាក់ញ្ញត្តិដែរ ដោយឲ្យតំណាងយកញ្ញត្តិទៅដាក់។ ហើយក្នុងនោះក៏មានក្រុមលោកស្រី ចំរើន សុំហែរក្បួនគាំទ្រចំណាត់ការរបស់តុលាការក៏សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យដែរ។ ប៉ុន្តែសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យក្រុមទាំងបី ចាត់តំណាងរបស់ខ្លួនដើម្បីយកញត្តិដាក់ជូនព្រះមហាក្សត្រ។


សមត្ថកិច្ច បិទផ្លូវ​ជាតិ​លេខ​២ នៅ​ជិត​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ឲ្យ​ហែរ​ក្បួន​ដាក់​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ សមត្ថកិច្ច បិទផ្លូវ​ជាតិ​លេខ​២ នៅ​ជិត​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ឲ្យ​ហែរ​ក្បួន​ដាក់​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ សមត្ថកិច្ច បិទផ្លូវ​ជាតិ​លេខ​២ នៅ​ជិត​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ឲ្យ​ហែរ​ក្បួន​ដាក់​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ សមត្ថកិច្ច បិទផ្លូវ​ជាតិ​លេខ​២ នៅ​ជិត​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ឲ្យ​ហែរ​ក្បួន​ដាក់​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ សមត្ថកិច្ច បិទផ្លូវ​ជាតិ​លេខ​២ នៅ​ជិត​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ឲ្យ​ហែរ​ក្បួន​ដាក់​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ សមត្ថកិច្ច បិទផ្លូវ​ជាតិ​លេខ​២ នៅ​ជិត​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ឲ្យ​ហែរ​ក្បួន​ដាក់​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ សមត្ថកិច្ច បិទផ្លូវ​ជាតិ​លេខ​២ នៅ​ជិត​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ឲ្យ​ហែរ​ក្បួន​ដាក់​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ

ប្រភពៈ CEN