Tiffany សម្តែងមួយរឿងនេះ ស៊ីអារម្មណ៍ពេក ធ្វើឲ្យអ្នកគាំទ្រ ស្ទើរលើសឈាម! (មានវីដេអូ)

កូរ៉េខាងត្បូង៖ រយៈពេល៣សប្តាហ៍មកហើយ ដែលកញ្ញា Tiffany ចេញផ្សាយ អ៊ាល់ប៊ុមទោលជាលើកដំបូងរបស់ខ្លួន ដោយទទួលបានការគាំទ្រ និងភាពជោគជ័យជាខ្លាំង។

នាងបានចំណាយពេល ៣សប្តាហ៍ ព្យាយាមផ្សព្វផ្សាយចម្រៀងរបស់ខ្លួន ដែលមានចំណងជើងថា “I Just Wanna Dance”  ដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតដល់ថ្នាក់នាងមានរបួសត្រង់ជង្គង់ ពេលហ្វឹកហ្វាត់សម្រាប់បទចម្រៀងមួយនេះខ្លាំងពេក ជាហេតុដែលតម្រូវឲ្យនាង ត្រូវផ្លាស់ប្តូរក្បាច់រាំមួយចំនួន ត្រង់កន្លែងបង្វិលជង្គង់ រាំរនៀលដី ទាំងដែលការផ្សព្វផ្សាយនេះ ទើបតែបានពាក់កណ្តាលប៉ុណ្ណោះ ប៉ុន្តែសមិទ្ធផលដែលទទួលបាននោះគឺ ភាពជោគជ័យយ៉ាងត្រចះត្រចង់ត្រឡប់មកវិញ។

ទន្ទឹមនឹងនេះផងដែរ កាលពីប៉ុន្មានថ្ងៃមុន Tiffany ក៏បានធ្វើឲ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលជាខ្លាំងផងដែរ ដោយសារតែនាង បានចូលរួមសម្តែងនៅក្នុងកម្មវិធីកម្សាន្តរបស់ ទូរទស្សន៍មួយ ដែលមានឈ្មោះថា ”SNL Korea” ។

គួរឲ្យដឹងថា រយៈពេលជិត១០ឆ្នាំមកហើយ ដែលនេះជាលើកទី១ហើយ ដែលអ្នកគាំទ្របានឃើញកញ្ញា Tiffany សម្តែងជារឿងឈុតកំប្លែងខ្លីៗបែបនេះ ពីព្រោះថា នាងមិនធ្លាប់បានសម្តែងរឿង ឬក៏សម្តែងអ្វីជាផ្លូវការឲ្យអ្នកគាំទ្របាន មើលពេញៗភ្នែកបែបនេះនោះទេ។ ការសម្តែងលើកដំបូងរបស់នាងលើកនេះ បានធ្វើឲ្យអ្នកទស្សនា ជាច្រើន កោតសរសើរនូវការខិតខំប្រឹងប្រែង ក្នុងការសម្តែងរបស់នាងខ្លាំងមែនទែន ពីព្រោះពិតជាឃើញថា Tiffany នាងខំឲ្យអស់ពីសមត្ថភាពរបស់នាង យ៉ាងពិតប្រាកដមែន។

ប៉ុន្តែមិនថាយ៉ាងណា ក៏មានអ្នកគាំទ្រមួយចំនួន ពួកដូចជាមានភាពខ្មាសអៀន ជំនួស Tiffany ផងដែរ គឺដោយសារតែមានឈុតខ្លះ មានភាពស៊ិចស៊ីខុសពីធម្មតា និងមានកាយវិការស៊ីអារម្មណ៍ជាច្រើនឈុត ថែមទៀតផង៕

ដូចនេះ ចង់ដឹងថាការសម្តែងរបស់នាង មានភាពស៊ីអារម្មណ៍បែបណា សូមទស្សនាទាំងអស់គ្នា៖

១) វគ្គ «(មិត្តស្រី ៣នាទី) American Girlfriend »

២) វគ្គ «(មិត្តស្រី ៣នាទី) សង្សារកុមារីគួរឲ្យស្រលាញ់»

៣) វគ្គ «(Tiffany នៅអាហារពេលព្រឹក) Tiffany និង Shin Dong Yup ស្នេហាលួចលាក់»

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload