ដួ​ង​ ​​​ម៉ា​​និ​​​ច​ ​​​​ត្រូ​​វ​​​​​ទ​​ស្ស​​​និ​​​​ក​​​​ជ​​​ន​​​សំ​​​ព​​​ង ​​​​​​​យ៉ា​ង​ចា​ស់​ដៃ​​​ (មានវីដេអូ)

​ភ្នំ​ពេ​ញ​៖ ​តា​​រាស​​ម្តែងជាប់ងារ​សិចស៊ី កញ្ញា ដួង ម៉ានិច ត្រូវបានទស្សនិកជន ជាពិសេស​អ្នកលេងហ្វេសប៊ុកសំពង​ យ៉ាង​ចាស់ដៃ​ តាមរយៈរូបភាព និងវីដេអូឃ្លិប ជក់ថ្នាំញៀន ។​

តាមរយៈសកម្មភាពនេះបានធ្វើឲ្យទស្សនិកជន ជាច្រើនធ្វើការថ្កោលទោស ទៅរូបនាង និង​ជេយ៉ាងចាស់ដៃផងដែរ ។​

ទំព័រហ្វេសប៊ុក Troll Dara បានសរសេរថា «មីដួង ម៉ានិចអើយ នាងឯងបានធ្វើអោយសិល្បះខ្មែរ ធ្លាក់ចុះហើយ ដោយសារតែនាងឯងនឹង មនុស្សដូចនាងឯងរស់នៅយូរប៉ុណ្ណាទៀតបានងាប់អស់»។​

ក៏ប៉ុន្តែ​បើតាមហ្វេសប៊ុក​ឈ្មោះ Soriya Sin វិញ បានសរសេរថា «នេះ​បា​ន​ត្រឹ​ម​ត្រូ​វ» ។ ការសរសេរនេះ បន្ទាប់ពីឃើញលើ ទំព័រហ្វេសប៊ុក មួយសរសេរថា ដួង ម៉ានិច ថត​សម្តែងជក់គ្រឿងញៀន​ក្នុងផ្ទះសំណាក់៕​

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរ កាលពីព័ត៌មានលើកមុន តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក អាន គុណកូឡា ត្រូវបានតារាសម្តែង និងចម្រៀង កញ្ញា ដួង ម៉ានិច បានធ្វើឲ្យលោកមានការភ្ញាក់ផ្អើល ព្រោះតែនាងបានធ្វើឲ្យ លោកមានភាពភ្ញាក់ផ្អើល ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។

ក្រោយពីតារាចម្រៀង លោក អាន គុណកូឡា និង កញ្ញា ដួង ម៉ានិច បានដឹងដៃគ្នាត្រឡប់ពីការសម្តែង នៅប្រទេសកូរ៉េ មកគេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ មានភាពសិ្នទ្ធស្នាល ជាមួយគ្នាខ្លាំងប្រៀបដូចជាគូស្នេហ៍ ហើយនៅពេលយប់មិញនេះ តារាស្រីរាងតូចច្រឡឹង កញ្ញា ដួង ម៉ានិច បានធ្វើឲ្យ លោក កូឡា មានភាពភ្ញាក់ផ្អើល ខណៈដែលពួកគេ បានចូលរួមពិធីមង្គលការ ហើយនៅពេលចប់កម្មវិធី នាងក៏បានកាន់នំខួបកំណើតគម្រប់២៧ឆ្នាំ ធ្វើឲ្យលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អ្វីដែលពិសេស សម្រាប់ថ្ងៃកំណើតរបស់លោក អាន គុណកូឡា ដែលជាកម្មវិធីខួបកំណើត ឥតព្រៀងទុកនោះក៏មានវត្តមាន លោក ហ៊ុន ម៉ាណែត ចូលរួមផងដែរ។

ហើយក្រោយពីបញ្ចប់កម្មវិធីនោះ លោកនិងមិត្តភក្តិក៏បន្តដំណើរ ទៅជប់លៀង ខួបកំណើតនៅកន្លែងផ្សេងទៀត ដែលមានមិត្តសិល្បៈ មួយចំនួនចូលរួមផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload