រូបថត​ប្រើគ្រឿងញៀន​របស់ ដួង ម៉ា​និ​ច ក្លាយជា​ចំណាប់អារម្មណ៍​មហាជន​

Videos


ថ្មីៗនេះមានរូបថតគួរឱ្យចាប់អារម្មណ៍មួយចំនួនរបស់តារាសម្តែងស្រីមានទេពកោសល្យ ដួង ម៉ានិច ដែលគេបង្ហោះលើបណ្តាញសង្គម ហើយកំពុងតែចែករំលែងគ្នាមើលយ៉ាងយកចិត្តទុកដាក់ ដោយសារតែរូបថតប៉ុន្មានសន្លឹកនោះបានបង្ហាញពីសកម្មភាពនាងកំពុងសេពគ្រឿងញៀនជាមួយក្រុមមិត្តភក្តិប្រុសៗក្នុងបន្ទប់ផ្ទះសំណាក់ ។ 

រូបថត​ប្រើគ្រឿងញៀន​របស់ ដួង ម៉ា​និ​ច ក្លាយជា​ចំណាប់អារម្មណ៍​មហាជន​

តារាសម្តែងស្រីដ៏មានទេពកោសល្យម្នាក់គឺ ដួង ម៉ានិច បានលេចចេញនូវរូបថតជក់គ្រឿងញៀនប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានធ្វើឱ្យមហាជនកើតក្តីងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសកម្មភាពដែលផ្ទុយនឹងច្បាប់របស់តារារូបនេះ និង បានលើកជាសំណួរឡើងថា តើជាការពិតដែរឬទេ ថាតារាស្រីមានរូបសម្រស់ស្រស់ស្អាត ដួង ម៉ានិច ទៅប្រព្រឹត្តរឿងដែលសង្គមកំពុងតែស្អប់ខ្ពើមដូចនេះ? ហើយហេតុអ្វីបានជានាងធ្លាក់ខ្លួនរហូតប្រឡូកនឹងអំពើពាលាដល់ថ្នាក់នេះ?

រូបថត​ប្រើគ្រឿងញៀន​របស់ ដួង ម៉ា​និ​ច ក្លាយជា​ចំណាប់អារម្មណ៍​មហាជន​

ស្ថិតក្នុងចម្ងល់ចាក់ស្រេះនេះដែរ តារាសម្តែង ដួង ម៉ានិច បានឱ្យដឹងថា រាល់រូបភាពដែលមានបង្ហោះលើបណ្តាញសង្គម បង្ហាញពីសកម្មភាពនាងកំពុងជក់គ្រឿងញៀននេះ គ្រាន់តែជាសកម្មភាពថតស្ប៉តអប់រំប៉ុណ្ណោះ ។ ដូច្នេះសូមមហាជន ក៏ដូចជាប្រិយមិត្តកុំយល់ច្រឡំ ហើយអ្វីដែលនាងធ្វើនេះគឺជាការសម្តែងមួយបំណងក្រើនរំឭក និង ដាស់តឿនយុវវ័យកុំឱ្យនាំគ្នាប្រព្រឹត្តនូវអំពើដែលសង្គមមិនទទួល ដូចជាសេពគ្រឿងញៀននេះជាដើម ៕ សាកល

រូបថត​ប្រើគ្រឿងញៀន​របស់ ដួង ម៉ា​និ​ច ក្លាយជា​ចំណាប់អារម្មណ៍​មហាជន​
រូបថត​ប្រើគ្រឿងញៀន​របស់ ដួង ម៉ា​និ​ច ក្លាយជា​ចំណាប់អារម្មណ៍​មហាជន​
រូបថត​ប្រើគ្រឿងញៀន​របស់ ដួង ម៉ា​និ​ច ក្លាយជា​ចំណាប់អារម្មណ៍​មហាជន​
រូបថត​ប្រើគ្រឿងញៀន​របស់ ដួង ម៉ា​និ​ច ក្លាយជា​ចំណាប់អារម្មណ៍​មហាជន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត