​ចោរ​​​​​​​បាញ់​​​​​​ប្ល​ន់នារី​ម្នាក់​​​​​​​យ៉ាង​​​​​សាហាវ​

ខេត្តកំពង់ឆ្នាំង ​៖ នារី​ម្នាក់​រង​របួសប្រអប់ជើង​ស្តាំ បន្ទាប់ពី​ត្រូវក្រុម​ចោរ​​បាញ់​ប្លន់យក​ម៉ូតូ​ តែ​មិន​​បាន​​សម្រេច​ ត្រូវ​ក្រុម​ចោរ​បាន​​ដោះ​យកខ្សែ​ដៃ​​​ពី​​នារីរងគ្រោះ​ ដែល​ហេតុការណ៍​នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង០​៥ ​និង​៣០​នាទី​ល្ងាចថ្ងៃ​ទី២៩ ​ឧសភា ​២០១៦ ស្ថិត​នៅ​តាម​ផ្លូវលំ​​ក្រាលក្រួស​ក្រហម ខាងក្រោយ​វត្ត​អង្គ​សេរី ​ក្នុងភូមិ​ស្នង​មុំ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខណៈ​ដែល​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​​គ្រឿងមាន​គ្នា​៣​នាក់ ​។

​នារី​​រង​គ្រោះ​ឈ្មោះ​ផា​ន សុ​ផាវ​ អាយុ​១៨​ឆ្នាំ មានទីលំនៅ​​​ក្នុង​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ​​ជិះ​​ម៉ូតូ​​​ម៉ាក​ហុងដា​ឌ្រី​មសេ​១២៥ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​១C-៣១៧៨ ។ ​

តាម​ការ​សាកសួរ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា ​មុន​ពេល​កើតហេតុ សាច់ញាតិ​មាន​គ្នា​ចំនួន​៥​នាក់ជិះ​ម៉ូតូ​២​គ្រឿង ​ធ្វើដំណើរ​ចេញ​ពី​ផ្ទះជូន​ម្តាយមីង​ មក​ផ្ទះ​ជួល​នៅ​រោងចក្រ​នៅ​ម្តុំ​ស្ពាន​ពោ​ធិ៍​ក្នុងភូមិ​សាស្ត្រ ស្រុក​សាមគ្គីមាន​ជ័យ​ ។ ប៉ុន្តែ​នៅ​ពេល​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ពីផ្ទះ​ បាន​ចំងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ ​​ស្រាប់តែ​មានមនុស្ស​ប្រុស​២​នាក់ជិះ​ម៉ូតូ​ធំ ពាក់មួក​សុវត្ថិភាព បាន​បើក​ប្រដេញ​និង​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ជិះ​គ្នា​៣​នាក់ ហើយ​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ឱ្យ​ឈប់​ម៉ូតូ បំណង​ប្លន់​ ។ តែ​ពេល​នោះ​ ជន​រង​គ្រោះ​អត់​ឈប់ ក៏ត្រូវជនសង្ស័យ​បាញ់​១​គ្រាប់​ចំ​ប្រអប់ជើង​ខាងស្តាំ ​បណ្តាលឱ្យ​​ដួល​ម៉ូតូ បន្ទាប់​មក​ជនសង្ស័យម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ ទៅ​ដោះ​​យក​ខ្សែដៃ​មាស​១​ខ្សែពី​នារី​រង​គ្រោះ រួច​គេចខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​យក​មក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ក្នុងស្រុក​កំពង់ត្រឡាច ។​