លោក​អ្នក​សូម​កុំ​មើល​រំលង​នូវ​ស្លឹក​ស្វាយ​ព្រោះ​វា​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​!​​

ស្ទើរ​តែ​គ្រប់​រុក្ខជាតិ​ទាំង​អស់​ទៅ​ហើយ​ ត្រូវ​បាន​គេ​ប្រើ ​ដើម្បី​ជា​ឱសថ​បុរាណ​នៅ​ក្នុង ​ការ​ព្យាបាល​ជំងឺ​សម្រាប់​ប្រជាជន​ខ្មែរ​។​ យ៉ាង​ណា​ក៏​ដោយ​​​​​​​​​​​​​​​ ស្លឹក​​ស្វាយ​មិន​មែន​សុទ្ធ​តែ​មនុស្ស​គ្រប់​រូ​ប​ដឹង​អំពី​គុណ​ប្រយោជន៍​របស់​វា​នោះ​ទេ​។​ ប្រភេទ​ស្លឹក​ស្វាយ ​វា​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​។ ​ខាង​ក្រោម​នេះ​ដែល​ ​ស្លឹក​ស្វាយ​អាច​ព្យាបាល​ទៅ​លើ​ជំងឺ​ផ្សេង​ៗ​៖​១. ​ស្លឹក​ស្វាយ​ជួយ​ព្យាបាល​នូវ​ជំងឺ​ទឹក​នោម​ផ្អែម​៖ ​យក​ស្លឹក​ដែល​ ចាស់​ៗ​រួច​ហាល​ឱ្យ​ស្ងួត​យក​ដាំ​ទឹក​ផឹក​។​២. ​ស្លឹក​ស្វាយ​ជួយ​ដ​ល់​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៖ ​ស្លឹក​ស្វាយ​វា​អាច​ជួយ ​ទៅ​ដល់​សម្ពាធ​ឈាម​ ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ដើរ​ទាប ​ជួយ​ដល់​អ្នក​ជំងឺ​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​។​ ទទួល​ទាន​វា ​បី​ទៅបួន​ដ​ង​ក្នុង​មួយ​​ថ្ងៃ​ រយះ​ពេល​ពីរ​ទៅ​បី​សប្តាហ៍​នឹង​ដឹង​នូវ​លទ្ធផល​។​​​៣.​ ស្លឹក​ស្វាយ​ជួយ​ដល់​រាក​មួល​៖ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ គេ​យក​ស្លឹក​ស្វាយ​ ដែល​ជា​ប្រពៃណី​របស់​គេ ​នោះ​ទៅ​ព្យាបាល ​​លើ​មនុស្ស​ដែល​រាក​មួល​។ ​ជា​ពិសេស​ស្លឹក​ដែល​សម្ងួត​ មិន​ត្រូវ​ពន្លឺ​ថ្ងៃ​ រួច​យក​វា​ទៅ​បុក​ធ្វើ​ជា​ម្សៅ ​​ដោយ​ឆុង​ផឹក​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ដែល​វា​អាច​ព្យាបាល​ទៅ​លើ​រាក​មួល​បាន​យ៉ាង​មាន​​​​ប្រសិទ្ធ​ភាព​​​​​​។​៤​. ​សម្បូរ​បែប​ដោយ​សារធាតុ​ចិញ្ចឹម​៖​ ស្លឹក​ស្វាយ​សម្បូរ​ទៅ​ដោយ ​វីតា​មីន​ A​និង​ B​ អង់ហ្ស៉ីម​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្លែ​ល្ហុ​ង​ ហើយ​ពពួក​នេះ​​ក៏​វាផ្ទុ​ក​នៅ​ក្នុង​ស្លឹក​ស្វាយ​ដែ​រ​។​៥​. ព្យាបាល​ទៅ​លើ​រឹស​៖​ ស្លឹក​ស្វាយ​ដែល​ចាស់​ៗ ​វា​ក៏​មាន​សមត្ថភាព​នៅ​ក្នុង​ការព្យា បាល​ទៅ​លើ​បញ្ហា​រឹ​ស​ដែរ​។​ ស្លឹក​ស្វាយ​ចាស់​ៗ​នោះ ​វា​មាន​តួនាទី​នៅ​ក្នុង​ការ​ឃាត់​ឈាម​មិន​ឱ្យ ​ហូ​រ​នៅ​ក្នុង​មុខ​របួស​។​៦. ​ស្លឹក​ស្វាយ​អាច​កាត់​​​​​បន្ថយ​កា​រ​ថប់​អារម្ភ៖ ​ភេស​ជ្ជះ​នៃ​ទឹក​ដែល​ចេញ​ពី​ស្លឹក​ស្វាយ​ ជួយ​ទៅ​ដល់​មនុស្ស​ ដែល​កើត​មាន​ការ​ថប់​អារម្មណ៍​ឬ​អ្នក​ដែល​ស្មុគ​ស្មាញ​។​៧.​ ព្យាបាល​តម្រង់​នោម​និង​គ្រោះ​ក្នុង​ថង់​ប្រមាត់​៖ ​ហាល​ស្លឹក​ស្វាយ​ឱ្យ​ស្ងួត​​បុក​ជា​ម្សៅ​ឆុង​ផឹក​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​​អាច​ព្យាបាល ​តម្រង់​នោម​បាន​៕​​​

លោក​អ្នក​សូម​កុំ​មើល​រំលង​នូវ​ស្លឹក​ស្វាយ​ព្រោះ​វា​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​!​​សម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.onlymyhealth.com