Mourinho ទៅ​ទស្សនា​ទីលាន​ហ្វឹកហាត់​ Man Utd លើក​ដំបូង

Jose Mourinho អ្នកចាត់ការ​​ថ្មី​ក្រុម​ Manchester United ​​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​ទីលាន​ហ្វឹកហាត់​​របស់​ក្លឹប​បិសាច​ក្រហម ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ។

 

Mourinho ទៅ​ទស្សនា​ទីលាន​ហ្វឹកហាត់​ Man Utd លើក​ដំបូង

Ed Woodward អនុប្រធានក្លឹប Man Utd (ឆ្វេង) និង​ Mourinho

 

Mourinho ​ត្រូវ​បាន​អនុ​ប្រធាន​ក្លឹប​ Man Utd លោក​ Ed Woodward ​ជួយ​ណែនាំ​​ ពេល​ទៅ​​ដល់​ទីលាន​ហ្វឹកហាត់​ AON Training Complex ​និង​បាន​ជួប​​ Sir Bobby Charlton ​នៅ​ទី​នោះ​ផង​ដែរ ខណៈ​ដែល​វីរបុរស​ក្រុម​បិសាច​ក្រហម​រូប​នោះ ​បាន​និយាយ​​ទៅ​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ​ថា៖ “សូម​អបអរ​សាទរ! ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ ​ដែល​បាន​ជួប​អ្នក”។

 

Mourinho ទៅ​ទស្សនា​ទីលាន​ហ្វឹកហាត់​ Man Utd លើក​ដំបូង

Sir Bobby Charlton (កណ្តាល) វីរបុរសក្លឹប​ Man Utd

 

អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ វ័យ​៥៣​ឆ្នាំ ​បាន​ឡើង​​កាន់​តំណែង​អ្នកចាត់ការ​ក្រុម​ Man Utd ជំនួស​ Louis van Gaal កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន និង​បាន​ចុះ​កុងត្រា​៣​ឆ្នាំ នៅ​ Old Trafford ដោយ​ទទួល​បាន​ថ្លៃ​ឈ្នួល​​​ច្រើន​ជាង​គេ​បំផុត​លើ​លោក​ ១៥​លាន​ផោន​​ក្នុង​១​ឆ្នាំ។

 

Mourinho រហស្សនាម “Special One” ​​គ្រោង​នឹង​ជួប​កីឡាករ​ក្រុម​ Man Utd លើក​ដំបូង​នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា មុន​ពេល​ពួកគេ​ធ្វើ​ដំណើរ​​ទេសចរណ៍​ ទៅ​ប្រកួត​មិត្តភាព​​នៅ​ប្រទេស​ចិន នៅ​១២​ថ្ងៃ​បន្ទាប់៕

 

Mourinho ទៅ​ទស្សនា​ទីលាន​ហ្វឹកហាត់​ Man Utd លើក​ដំបូង

 

Mourinho ទៅ​ទស្សនា​ទីលាន​ហ្វឹកហាត់​ Man Utd លើក​ដំបូង

 

Mourinho ទៅ​ទស្សនា​ទីលាន​ហ្វឹកហាត់​ Man Utd លើក​ដំបូង

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖​ mirror