Sturridge ជា​ពី​របួស​អាច​ហ្វឹកហាត់​ជាមួយ​អង់គ្លេស​បាន​វិញ

Daniel Sturridge បាន​ត្រឡប់​មក​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វិញ​កាល​ពី​ម្សិល​មិញ មុន​ពេល​អង់គ្លេស​ត្រៀម​ប្រកាស​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​កីឡាករ​ទាំង​២៣​នាក់នៅថ្ងៃអង្គារនេះ។

 Sturridge ជា​ពី​របួស​អាច​ហ្វឹកហាត់​ជាមួយ​អង់គ្លេស​បាន​វិញDaniel Sturridge (ខាងឆ្វេង)

 

ខ្សែប្រយុទ្ធ​មក​ពី​ក្រុម Liverpool បាន​អវត្តមាន​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​អូស្ត្រាលី ដោយសារ របួស​កំភួន​ជើង​អូស​បន្លាយ​តាំង​ពី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ចាញ់​ក្រុម Sevilla។

 

គ្រូ​បង្វឹក​លោក Roy Hodgson នឹង​ ​ជម្រុះ​កីឡាករ​៣​នាក់​ក្នុង​ចំណោម​២៦​នាក់​ចេញ ដើម្បី​ធ្វើ ដំណើរ ទៅ​ប្រទេស​បារាំង។ ក្រុម​តោ​កំណាច​អង់គ្លេស​​ប្រកួត​មិត្តភាព​ចុងក្រោយ​បំផុត​របស់​ខ្លួន ទល់​ព័រទុយហ្គាល់​ថ្ងៃ​ទី២ មិថុនា រួច​នឹង​លេង​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ​ពាន​អឺរ៉ូ​ទល់​ជម្រើស​ជាតិ រុស្ស៊ី​ថ្ងៃ​ទី​១១ ខែ​មិថុនា៕

 

ចុច​អាន៖CR7 នឹង​អវត្តមាន​ពេល​ព័រទុយហ្គាល់ ប៉ះ​អង់គ្លេស​សប្ដាហ៍​នេះ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN