​ ​ទិញ Oppo F1 Plus ថែម​បាន​ហត្ថលេខា​ ​Messi, Neymar, Suárez​

Oppo​ ​បាន​បញ្ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន​ម៉ូដែល​ ​F1 Plus​​​ FC Barcelona Edition ដែល​មាន​រូបរាង​ ​និង​ពណ៌​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​។

 

​ ​ទិញ Oppo F1 Plus ថែម​បាន​ហត្ថលេខា​ ​Messi, Neymar, Suárez​

 

​F1 Plus​​​ FC Barcelona Edition​ ​ផលិត​ដោយ​មាន​​ពណ៌ទឹកប៊ិច​ ​ឆ្នូត​ក្រហម​ ​និង​មាន​ភ្ជាប់​មក​ជា​មួយ​ ​ស្លាក​សញ្ញា​​ ​Barcelona​ ​ស្រោប​មាស​កម្រិត​ ​18K​ ​។ ​ចំណុច​ពិសេស​នៃ​ម៉ូដែល​នេះ​ ​គឺ​សំបក​របស់​វា​មាន​ហត្ថលេខា​របស់​ ​Lionel Messi, Neymar, Luis Suárez, Ivan Rakitić និង Andrés Iniesta​ ​។

 

​ ​ទិញ Oppo F1 Plus ថែម​បាន​ហត្ថលេខា​ ​Messi, Neymar, Suárez​

 

F1 Plus FC Barcelona Edition​ ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ ​ប្រភេទ​ ​Helio P10​,​ ​RAM​ ​4GB​ ​និង​ប្រើប្រាស់​អេក្រង់​ប្រភេទ​ ​FullHD​ ​ទំហំ​ ​៥​,​៥​ ​អិញ​ ​ហើយ​មាន​កាមេរ៉ា​ទំហំ​ ​១៦​ ​មេហ្គាភិចសែល​ ​។​ ​ចំពោះ​តម្លៃ​សម្រាប់​ម៉ូដែល​នេះ​ ​Oppo​ ​មិន​ទាន់​បញ្ចេញ​នោះ​ទេ​ ​តែ​គេ​ដឹង​ថា​វា​នឹង​មាន​វត្តមាន​លើ​ទី​ផ្សារ​ចាប់​ពី​ពាក់​កណ្ដាល​ ​ខែ​មិថុនា​ ​២០១៦​ ​៕​

 

​ ​ទិញ Oppo F1 Plus ថែម​បាន​ហត្ថលេខា​ ​Messi, Neymar, Suárez​

 

​អាន​បន្ត​ ​៖​​  Galaxy S7 ដាំ​ត្បូង​ទទឹម​ ឆ្លាក់​រូប​លោក​ Putin ​ផលិត​តែ​បី​គ្រឿង​ប៉ុណ្ណោះ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ gsmarena