រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន ​ចុះ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​អណ្ដូងរ៉ែ​មាស ​នៅ​ខេត្តមណ្ឌលគិរី​

រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន ​ចុះ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​អណ្ដូងរ៉ែ​មាស ​នៅ​ខេត្តមណ្ឌលគិរី​

ភ្នំពេញ ​៖ គណៈប្រតិភូ​ក្រសួងបរិស្ថាន ដឹកនាំ​ដោយ លោក សាយ សំ​អាល់ រួម​ដំណើរ​ជាមួយ​គណៈ​ប្រតិភូ​ក្រសួង​រ៉ែ និង​ថាមពល ដឹកនាំ​ដោយ​ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​គម្រោង​អភិវឌ្ឍ​អណ្ដូងរ៉ែ​មាស​អន្តរជាតិ​របស់ ក្រុមហ៊ុន Renaissance Minerals Cambodia Limited ដែល​មាន​ទីតាំងនៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើការ​វាយ​តម្លៃ​គម្រោង​នេះ​ទៅលើ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩-៣០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ខេត្ត​មណ្ឌ​ល​គិរី លោក​ សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ ឧទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​មន្ត្រី​អនុវត្ត​គម្រោង​របស់​អង្គការ WCS និង​អង្គការ WWF កម្ពុជា​ផង​ដែរ​។

នា​ឱកាស​នោះ លោក សាយ សំ​អាល់ មានប្រសាសន៍ថា ការ​ពង្រឹង ការ​ត្រួតពិនិត្យ​វាយ​តម្លៃ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច និង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ទៅលើ​ប្រជាពល​រដ្ឋ ដោយសារ​គម្រោង​វិនិយោគ ក៏ដូចជា​ការបង្កើត​ និង​អភិវឌ្ឍន៍​សហគមន៍​តំបន់ការពារធម្មជាតិ ពិតជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​របស់​ប្រជា​សហគមន៍ តំបន់​ការពារ​ធម្ម​ជាតិ​។

ជាង​នេះ​ទៅ​ទៀត ​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី វិធានការ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង ការបែងចែក​តួនាទី​ភារកិច្ច​ឲ្យ​ដាច់​ពី​គ្នា ​រវាង​ស្ថាប័ន​អភិរក្ស និង​ស្ថាប័ន​អភិវឌ្ឍន៍ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ធនធាន​ធម្ម​ជា​តិ ការ​អភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។​

ជាមួយគ្នា​នោះ​ លោក​ឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផង​ដែរ អំពី​កិច្ច​សហប្រតិបត្តិការ ជាមួយនឹង​អង្គការ WWF-Cambodia និង​អង្គការ WCS ធ្វើ​យ៉ាង​ណា ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នេះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ជាពិសេស​លើ​ការងារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​ការ​អភិរក្ស​ជីវចម្រុះ​៕