អ្នកគាំទ្រ​ Barcelona​ ឌឺ​ប្រធាន​ក្លឹប​ Real Madrid​ មានអី​លោក​ Perez​ បាញ់​វិញ​ចុក​ឈាម​អស់​និយាយ​

Real Madrid បានធ្វើពិធីជប់លៀងសម្រាប់ការឈ្នះពានរង្វាន់ Champions League យ៉ាងអស់ដៃ កាលពីយប់ថ្ងៃទី៣០ ខែឧសភាម្សិលមិញនេះ ហើយក្នុងខណៈនោះកីឡដ្ឋាន Berneabeu បានក្លាយជាទស្សនីយភាពដ៏អស្ចារ្យមួយ សម្រាប់ការឈ្នះពានរង្វាន់ដ៏ធំនេះជាលើកទី១១ទៀតផង។

ក្នុងនោះប្រធានក្លឹប Real Madrid លោក Florentino Perez ក៏សប្បាយចិត្តមិនស្ទើរដែរ សម្រាប់ការឈ្នះពានក្នុងពេលដែលលោកគ្រប់គ្រងក្លឹបបែបនេះ ហើយទន្ទឹមគ្នានោះលោកក៏មិនអនុញ្ញាតឲ្យអ្នកគាំទ្ររបស់ Barcelona ធ្វើឲ្យអាប់អួបរិយាកាសដ៏សប្បាយនេះដែរ។

នៅខណៈនោះដែរ មានប្រិយមិត្ត Barcelona បានព្យាយាមឌឺដងលោក Perez ដោយនិយាយថា Barca គឺជាក្លឹបល្អជាង (Real Madrid) ដែលភ្លាមៗនោះ Perez បានតបទៅវិញ ក្នុងលក្ខណៈប្រៀបធៀបទាក់ទងជាមួយការឈ្នះពានរង្វាន់អឺរ៉ុបថា ១១ទល់នឹង៥។

ជាចុងក្រោយគេមិនទាន់ដឹងច្បាស់ពីមូលហេតុ ទាក់ទងនឹងការបង្ហោះវីដេអូ ដែលត្រូវប្រធានក្លឹបឌឺវិញរបស់ប្រិយមិត្ត Barcelona មួយនេះនៅឡើយទេ! (ប្រភព៖ 101greatgoals)

អ្នកគាំទ្រ​ Barcelona​ ឌឺ​ប្រធាន​ក្លឹប​ Real Madrid​ មានអី​លោក​ Perez​ បាញ់​វិញ​ចុក​ឈាម​អស់​និយាយ​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • អ្នកគាំទ្រ​ Barcelona​ ឌឺ​ប្រធាន​ក្លឹប​ Real Madrid​ មានអី​លោក​ Perez​ បាញ់​វិញ​ចុក​ឈាម​អស់​និយាយ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:កីឡា  ព័ត៌មាន
Tags: