អាចទេ​ Apple នឹងដកចេញ 16GB ជំនួសនូវ 32GB វិញលើ iPhone 7?

អាចទេ​ Apple នឹងដកចេញ 16GB ជំនួសនូវ 32GB វិញលើ iPhone 7?

ជាទូទៅអ្នកប្រើប្រាស់ iPhone ដែលផ្ទុកនូវមេម៉ូរីទំហំ 16GB កន្លងមកតែងតែរអ៊ូរទាំថា ពួកគាត់ប្រើប្រាស់មិនគ្រប់គ្រាន់នោះទេ បើហ៊ានតែទិញយក iPhone ដែលមានមេម៉ូរីទំហំធំជាង 16GB នោះគឺគាត់ត្រូវចំណាយយ៉ាងហោចណាស់ក៏ជាង 100$ ទៀតដែរ។ បើយោងតាមអ្នកវិភាគប្រចាំក្រុមហ៊ុន IHS បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិនថា​ iPhone ជំនាន់ថ្មីដែលអ្នកគ្រប់គ្នាកំពុងទទឹងរង់ចាំនោះប្រហែលជាលែងមានមេម៉ូរីទំហំ 16GB ទៀតហើយដោយក្រុមហ៊ុន Apple នឹងដាក់ 32GB មកជំនួសវិញ។

Image: អាចទេ​ Apple នឹងដកចេញ 16GB ជំនួសនូវ 32GB វិញលើ iPhone 7?

IHS បានបន្តទៀតថា Apple នឹងបំពាក់អេក្រង់ទំហំ 4,7 អ៊ីញ ដដែលសម្រាប់ iPhone 7 អមដោយទំហំ RAM 2GB ដូច iPhone 6s និង 5,5 អ៊ីញសម្រាប់ iPhone 7 Plus អមដោយ RAM ទំហំ 3GB។ នេះគឺជាដណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រផលិតផលរបស់ទាំងអស់រួមនឹងខ្ញុំផងដែរ។

សូមបញ្ជាក់ផងដែរថា​ នេះគ្រាន់តែជាពាក្យចចាមអាមដែលគេបានបង្ហោះនៅលើបណ្តាញសង្គមប៉ុណ្ណោះ ការពិតយ៉ាងណានោះយើងនៅមិនទាន់បានដឹងច្បាស់នៅឡើយ។ បើចង់ជ្រាប់កាន់តែច្បាស់មានតែតាមដានជាមួយយើងខ្ញុំនៅពេលក្រោយៗ ទៀត។

Image: អាចទេ​ Apple នឹងដកចេញ 16GB ជំនួសនូវ 32GB វិញលើ iPhone 7?

Image: អាចទេ​ Apple នឹងដកចេញ 16GB ជំនួសនូវ 32GB វិញលើ iPhone 7?

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
អាចទេ​ Apple នឹងដកចេញ 16GB ជំនួសនូវ 32GB វិញលើ iPhone 7?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
អាចទេ​ Apple នឹងដកចេញ 16GB ជំនួសនូវ 32GB វិញលើ iPhone 7?

ចុះថ្ងៃទី 31 ខែឧសភា ឆ្នាំ 2016 ម៉ោង 9:30 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ