របាយ​ការណ៍​ពន្យល់​ពី​បម្រាម​នាំឈើ​ចេញ​ទៅ​​វៀត​ណាម និង​​​ចិន

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹង ថា ប្រទេសកម្ពុជាបាននាំឈើមិនទាន់កែច្នៃចេញគិតជាទឹកប្រាក់រាប់លានដុល្លារ ជាឈើគ្រញូងអាររួច និងប្រភេទឈើកម្រមួយចំនួនទៀតទៅប្រទេសវៀតណាមកាលពីឆ្នាំមុន បើទោះជាមានបទបញ្ជារដ្ឋាភិបាលហាមឃាត់ការជួញដូរបែបនេះក៏ដោយ។ របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអង្គការ Forest Trends ជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងសមាគមឈើចំនួនបួនរបស់វៀតណាម បាននិយាយលម្អិតអំពីការកើន ឡើងយ៉ាងឆាប់រហ័សនូវការនាំឈើចេញរបស់ប្រទេសកម្ពុជាទៅប្រទេសវៀតណាមក្នុងរយៈពេល៣ឆ្នាំកន្លងមក ដោយផ្អែកលើទិន្នន័យគយវៀតណាម។ របាយការណ៍នេះបង្ហាញពីការនាំឈើអាររួចចេញរីកដូចផ្សិតពី៥១.០០០ម៉ែត្រគូបគិតជាទឹកប្រាក់៤៥លានដុល្លារក្នុងឆ្នាំ២០១៣ដល់៣៧៨.០០០ម៉ែត្រគូប គិតជាទឹកប្រាក់៣៦២លានដុល្លារក្នុងឆ្នាំ២០១៥ ដោយធ្វើឲ្យប្រទេស កម្ពុជាជាប្រទេសផ្គត់ផ្គង់ឈើដ៏ច្រើនដល់ប្រទេសវៀតណាមតាមតម្លៃ និងបីដងតាមទំហំ។ របាយការណ៍ដដែលនេះបានសន្មតការកើនឡើងដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាព្រោះតែបម្រាមនាំឈើចេញដែលផ្តោតគោលដៅកាលពីពេលថ្មីៗនេះក្នុងប្រទេសឡាវ និងប្រទេសភូមា និងការឈប់ដាក់កម្រិតក្នុងប្រទេស វៀតណាម ដែលលែងស្នើឲ្យអ្នកនាំចេញសុំការអនុញ្ញាតពីក្រសួងកសិកម្ម និងពាណិជ្ជកម្មរបស់ប្រទេសនេះ។ របាយការណ៍ដដែលនេះបន្តថា វិធានថ្មីបាន “បង្កើនយន្តការបើកចំហចំពោះការនាំចូលសម្ភារធ្វើពីឈើពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។ វាមិនត្រឹមតែសម្រួលដល់នីតិវិធីនាំចូលប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យនាំចូល សម្ភារធ្វើពីឈើតាមច្រកព្រំដែនទាំងអស់រវាងប្រទេសទាំងពីរផងដែរ”។ ប្រទេសកម្ពុជាបានដាក់បម្រាមលើការនាំចេញឈើទាំងអស់ទៅប្រទេសវៀតណាមកាលពីខែមករា ដោយទទួលស្គាល់ថា ភាគច្រើននៃការជួញដូរនេះគឺខុសច្បាប់ ជាអ្វីដែលក្រុមបរិស្ថានបានលើកឡើងជាច្រើនឆ្នាំមកហើយ។ អង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា បម្រាមថ្មីនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មនេះ ប៉ុន្តែ មិនបានលុបបំបាត់ទាំងស្រុងឡើយ ដោយក្រុមអ្នកជួញដូរនៅតែដឹកឈើឆ្លងកាត់ជាប្រចាំដដែល។ របាយការណ៍ថ្មីនេះបានបង្ហាញពីបម្រាមកន្លងមកដែលមិនត្រូវបានគេគោរពផងដែរ។ ច្បាប់ព្រៃឈើឆ្នាំ២០០២របស់ប្រទេសកម្ពុជាហាមឃាត់ការកាប់ឈើកម្រ។ បើទោះជារដ្ឋាភិបាលមិនដែលអនុវត្តតាមអនុក្រឹត្យដោយចេញឈ្មោះប្រភេទឈើដែលច្បាប់គ្របដណ្តប់ក៏ដោយ ក៏ប្រភេទឈើកម្រដែលបានរៀបចំប៉ុន្មានឆ្នាំមុន រួមបញ្ចូលប្រភេទឈើដូចគ្នាមួយចំនួនដែលអង្គការ Forest Trends  បានរកឃើញថា មានការនាំចូលទៅប្រទេសវៀតណាមរហូតដល់ឆ្នាំ២០១៥។ របាយការណ៍ដដែលនេះក៏បានរកឃើញផងដែរថា ប្រទេសកម្ពុជាក្នុងរយៈពេលបីឆ្នាំកន្លងមកបាននាំឈើគ្រញូងចេញគិតជាទឹកប្រាក់៣៥លានដុល្លារ ការកាប់ឈើដែលត្រូវបានហាមឃាត់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន […]

The post របាយ​ការណ៍​ពន្យល់​ពី​បម្រាម​នាំឈើ​ចេញ​ទៅ​​វៀត​ណាម និង​​​ចិន appeared first on The Cambodia Daily.