១០ ចំណុច​ពី​ផ្លែ​ម្កាក់​ចំពោះ​សុខភាព

ផ្លែម្កាក់ គឺជាផ្លែឈើដែលសម្បូរច្រើននៅក្នុងតំបន់ត្រូពិច ។ ភាគច្រើនរដូវនៃផ្លែឈើនេះ គឺមាននៅចន្លោះពីខែកញ្ញា ដល់ ខែកុម្ភៈ ។ ផ្លែម្កាក់ក៏ជាប្រភេទផ្លែឈើដែលមានគុណសម្បត្តិច្រើនចំពោះសុខភាពផងដែរ ព្រោះវាមានសារធាតុ វីតាមីន មួយចំនួន ។ ខាងក្រោមនេះ គឺជាគុណសម្បត្តិទាំង ១០ ចំណុចរបស់ផ្លែម្កាក់ ៖

១. សម្បូរដោយសារធាតុកាល់ស្យូម ដែលសារធាតុនេះ មានមុខងារជួយពង្រឹងសុខភាពបេះដូង ។
២. សម្បូរសារធាតុស្ករ ស៊ូក្រូស (sucrose) និង ហ្វ្រុយតូស (fructose) ជាសារធាតុស្ករចាំបាច់ជួយផ្តល់ថាមពលដល់រាងកាយឱ្យរឹងមាំ និងបន្ថយសភាពអស់កម្លាំងក្នុងការងារប្រចាំថ្ងៃ ។
៣. វីតាមីន A និង C ដែលមានក្នុងផ្លែម្កាក់ គឺជាសារធាតុប្រឆាំងអុកសីុតកម្មបែបធម្មជាតិមួួយយ៉ាង សកម្មក្នុងការប្រឆាំងនឹងសារធាតុ រ៉ាឌីកាល់សេរី និងជួយកម្ចាត់ជាតិពុលពីរាងកាយ ។

៤. ជួយពង្រឹងដល់ជាលិកាស្បែក ព្យាបាលមុខរបួសឱ្យឆាប់ជាសះស្បើយ និង បំបាត់ស្លាកស្នាម ។
៥. វីតាមីន C ក្នុងផ្លែម្កាក់ ក៏ជួយសម្រួលការរំលាយអាហារ បំបាត់សារធាតុកូឡេស្តេរ៉ូល និង ជួយកម្ចាត់ ជាតិអាសីុតចេញពីសរីរាង្គ ។
៦. ថ្មីៗនេះគេបានរកឃើញថា មានសារធាតុហ្វូស្វ័រច្រើននៅក្នុងផ្លែឈើមួយនេះ ដែលវាមានសមត្ថភាពជួយពង្រឹងសុខភាពឆ្អឹង និង ធ្មេញ ។

៧. បើអ្នកមានបញ្ហាលើសឈាម អ្នកអាចពិសារផ្លែម្កាក់បាន ព្រោះវាជួយសម្រួលចលនាឈាមរត់ និង កម្ចាត់សារធាតុសូដ្យូមមិនល្អចេញពីរាងកាយ ។
៨. សម្បូរដោយសារធាតុអាហារកាកសរសៃ ជួយសម្រួលដល់សុខភាពក្រពះ ពោះវៀន និង ការពារមិន ឱ្យមានបញ្ហាទល់លាមក ។

៩. សារធាតុ រ៉េទីណុល (Retinol) ក្នុងផ្លែម្កាក់អាចជួយពង្រឹងសុខភាពចក្ខុប្រសាទ និង រក្សាសុខភាពភ្នែកឱ្យភ្លឺថ្លា ។
១០. ក្នុងផ្លែម្កាក់ក៏សំបូរជាតិដែកខ្លះដែរដែលវាអាចជួយបង្កើតកោសិកាឈាមក្រហម និង បង្កើនលំហូរ អុកហ្សុីហ្សែននៅក្នុងសារពាង្គកាយ ការពារមិនឱ្យកើតបញ្ហាកង្វះគ្រាប់ឈាមក្រហម ៕

១០ ចំណុច​ពី​ផ្លែ​ម្កាក់​ចំពោះ​សុខភាព

ប្រភព៖ pmhotnews

  • ១០ ចំណុច​ពី​ផ្លែ​ម្កាក់​ចំពោះ​សុខភាព已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: