ថ្មីមួយទៀត!! រូបមន្តធម្មជាតិ ដើម្បីព្យាបាល ជំងឺគ្រួសក្នុងតម្រង់នោម

តម្រង់នោម គឺជាក្រពេញមួយក្នុងចំណោមក្រពេញដ៏សំខាន់បំផុតក្នុងរាងកាយមនុស្ស។ តម្រង់នោមជួយបន្សាប និងចម្រោះជាតិពុលចេញពីឈាម ដើម្បីផលិតជាទឹកនោម។ គ្រួសក្នុងតម្រង់នោមកើតឡើង… នៅពេលដែលតម្រង់នោមមិនអាចចំរាញ់ជាតិពុលដោយមានប្រសិទ្ធិភាព។

ការមិនអាចចម្រាញ់ជាតិពុលបានល្អនេះ នាំឲ្យកើតនូវគ្រោះក្នុងតម្រង់នោមនោះដោយសារតែជាតិប្រៃ។ គ្រួសក្នុងតម្រង់នោមនាំឲ្យមានការឈឺចុកចាប់ និងធ្វើឲ្យរាំងស្ទះដល់លំហូរនៃទឹកនោម។

ខាងក្រោមនេះគឺជារូបមន្តធម្មជាតិដ៏សាមញ្ញដែលអាចបន្ធូរការឈឺចុកចាប់ និងបង្កើនល្បឿនព្យាបាលដោយធម្មជាតិរបស់រាងកាយ។

១). គ្រឿងផ្សំ៖
– ទឹកក្រូចឆ្មា
– ប្រេងអូលីវ
– ទឹកខ្មេះផ្លែប៉ោមឆៅ
នេះគឺជារូបមន្តដ៏ងាយស្រួល និងមានប្រសិទ្ធិភាពសម្រាប់បញ្ហាគ្រួសក្នុងតម្រង់នោម និងបញ្ហាការឈឺចុកចាប់។

២). របៀបប្រើ៖
– ជំហានទី១៖ នៅពេលដែលមានសញ្ញានៃការឈឺចុកចាប់លើកដំបូង លាយប្រេងអូលីវ២៨ក្រាម ជាមួយនឹងទឹកក្រូចឆ្មា២៨ក្រាម។
– ជំហានទី២៖ បន្ទាប់មក ផឹកគ្រឿងផ្សំនោះ ហើយបន្ទាប់មកទៀតផឹកទឹកស្អាតបន្ថែមប្រមាណជាង៣៣០ក្រាម។
– ជំហានទី៣៖ រង់ចាំរយៈពេល៣០នាទី ហើយបន្ទាប់មក យកក្រូវឆ្មាកន្លះផ្លៃច្របាច់ចូលក្នុងទឹកស្អាត៣៣០ក្រាម និងបន្ថែមទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាបាយ ហើយផឹក។

បន្តប្រើប្រាស់រូបមន្តក្រូចឆ្មា ទឹក និងទឹកខ្មេះនេះរាល់ថ្ងៃ រហូតទាល់តែសញ្ញាគ្រួសក្នុងតម្រង់នោមមានការធូរស្រាល៕

ប្រភព៖ baykdang

  • ថ្មីមួយទៀត!! រូបមន្តធម្មជាតិ ដើម្បីព្យាបាល ជំងឺគ្រួសក្នុងតម្រង់នោម已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: