iPhone 7 អាច​លែង​មាន​ជម្រើស​​មេមូរី​ទំហំ​ ១៦ GB

យោង​តាម​​លទ្ធផល​នៃ​ការ​​ស្រាវជ្រាវ​មួយ​លើ​ខ្សែ​សង្វាក់​ផលិតកម្ម​បាន​បង្ហាញ​ថា​ iPhone 7 នឹង​លែង​មាន​ជម្រើស​មេមូរី​ (អង្គ​ផ្ទុក​ទិន្នន័យ) ទំហំ​ ១៦ GB ដោយ​ជំនួស​ឲ្យ​ទំហំ​ ៣២ GB វិញ​ម្ដង។​​

 

iPhone 7 អាច​លែង​មាន​ជម្រើស​​មេមូរី​ទំហំ​ ១៦ GB

រូបរាង​គំរូ

 

លោក​ Kevin Wang អ្នក​ដឹកនាំ​ខាង​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ IHS បាន​ធ្វើ​ការ​ស្រាវជ្រាវ​​លើ​ខ្សែ​សង្វាក់​ផលិតកម្ម​ ដែល​បង្ហាញ​ថា ​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៣២ GB នឹង​ជា​ជម្រើស​ទំហំ​​​ទី​មួយ​​សម្រាប់​ iPhone 7។

 

iPhone 7 អាច​លែង​មាន​ជម្រើស​​មេមូរី​ទំហំ​ ១៦ GB

 

​Apple នៅ​តែ​​ផលិត​ iPhone ដែល​មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១៦ GB ទោះ​បី​ជា​មាន​ការ​រិះ​គន់​ពី​សំណាក់​អ្នក​ប្រើ​​ប្រាស់​ក្ដី។ ជា​មួយ​នឹង​​ការ​ចាប់​ផ្ដើម​ពី​ជម្រើស​ ៣២ GB អាច​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ Apple ដើម្បី​ទាក់​ទាញ​អតិថិជន​ឲ្យ​ទិញ​ iPhone 7 កាន់​តែ​ច្រើន៕
​​​​​​​​​​​​​
ចុច​អាន៖ គន្លឹះ​សាមញ្ញ​មួយ​ចំនួន​ ​អ្នក​ប្រើ​ iPhone ដំបូងៗ​គួរ​ដឹង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​​​