នារីម្នាក់ បកអាក្រាតមុខមាត់ និងចរិតប្រពន្ធថ្មី របស់យុត្ថារ៉ា ឆានី ដែលហ៊ានមើលងាយ ចន ច័ន្ទលក្ខិណា!

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ពីរឿងរ៉ាវចាស់ រវាងអ្នកនាង ចន ច័ន្ទលក្ខិណា និង លោក យុត្ថារ៉ា ឆានី ដែលពួកគេ ព្យាយាមកប់ចោលជាយូរឆ្នាំណាស់មកហើយ ហើយបច្ចុប្បន្ន ពួកគេទាំងពីរនាក់ ក៏បានកសាងជីវិតថ្មីរៀងៗខ្លួនផងដែរ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ រឿងអាស្រូវរបស់ លោក យុត្ថារ៉ា ឆានី ជាមួយនឹងប្រពន្ធថ្មី ត្រូវបានលាតត្រដាង និងគាស់កកាយឡើងវិញ ព្រោះតែអ្នកនាង ចន ច័ន្ទលក្ខិណា មិនអាចទ្រាំនឹងពាក្យសម្តីមើលងាយពី ប្រពន្ធថ្មីរបស់លោកឆានី បានទៀតនោះទេ។

នៅក្នុងគណនីហ្វេសប៊ុក របស់អ្នកនាងចន ច័ន្ទលក្ខិណា បានបញ្ចេញកំហឹងដោយសរសេរថា "ស្តាយចិត្តដែលប៉ុន្មានឆ្នាំមកនេះ ខំប្រៀនប្រដៅ និងបញ្ចុះបញ្ចូលទឹកចិត្តកូនឲ្យគោរពស្រឡាញ់គេ ដូចម្តាយដែរ ព្រោះគេជាប្រពន្ធប៉ា ដូច្នេះក៏ជាម៉ាក់កូនដែរ ចរិកបែបហ្នឹងតើ បានកូនខ្ញុំជួបម្តងជា២ដងហើយ លែងហ៊ានជួបទៀត ខ្ញុំចេះតែឆ្ងល់ហើយសួរកូន តែកូនមិនប្រាប់ ដឹងតែនិយាយថា ខ្លាចមីង"។ ហើយរូបនាងបានសរសេរបន្តថា "បើកុំតែនៅគិតថា ជាឪពុករបស់កូនខ្ញុំ កុំអីខ្ញុំមិនទុកមុខឲ្យទេ សូមប្រាប់អ្នកក្រោយលោកផង កុំចេះតែហ៊ាន បើខ្ញុំគ្មានមាយាទ មិនមែនខ្ញុំចិញ្ចឹមកូនម្នាក់ឯង យ៉ាងត្រដាបត្រដួសទេ ខ្ញុំសុខចិត្តអត់ចាយខ្លួនឯង ដើម្បីទុកលុយឲ្យកូនរៀន! ១០០ក៏មិនបានជួយផង ហើយខ្ញុំក៏មិនសុំ ដោយសុខចិត្តទ្រាំទ្រម្នាក់ឯងប៉ុណ្ណឹងហើយ នៅហ៊ានឲ្យនាងមកមើលងាយខ្ញុំទៀត! នាងក៏មានកូនដែរ នាងដឹងច្បាស់ហើយ លើកទី១ហើយដែលខ្ញុំនិយាយ សូមប្រដៅប្រពន្ធលោកផង"

ចំពោះពាក្យពេចន៍ទាំងនេះ ទំនងជាអាចធ្វើឲ្យមហាជនយល់បានថា តើអ្នកនាង ចន ច័ន្ទលក្ខិណា ចង់និយាយសំដៅទៅអ្នកណានោះ (ប្រពន្ធចុង របស់លោកយុត្ថារ៉ា ឆានី)។

ហើយមិនតែប៉ុណ្ណោះ ក៏មានម្ចាស់គណនីហ្វេសប៊ុករបស់នារីម្នាក់ផងដែរ ទំនងជាមិត្តរបស់អ្នកនាង ចន ច័ន្ទលក្ខិណា (មានរូបភាពថតជាមួយគ្នា) ក៏បានបង្ហាញមុខមាត់ និងបកអាក្រាតយ៉ាងចាស់ដៃ ទំនងជារូបនាង មិនអាចទ្រាំមើលការមើលងាយ ដល់អ្នកនាង ចន ច័ន្ទលក្ខិណា ម្តងហើយម្តងទៀតបាននោះទេ។

ក្នុងនោះដែរ នារីរូបនោះ បានសរសេរសារមួយបង្ហោះជាសាធារណៈ អមជាមួយនឹងរូបថតលោកយុត្ថារ៉ា ឆានី និងប្រពន្ធថ្មីផងដែរថា "ចង់ប្រាប់នាងថា នាងថោកទាបខ្លាំងណាស់ នាងយកប្តីគេហើយនាងនៅហ៊ានមកដៀមដានដល់ប្រពន្ធគេទៀត។ ខ្ញុំធ្លាប់តែឃើញមនុស្សស្រីមួយចំនួន ដែលទាក់ទងជាមួយប្តីគេហើយគឺមិនហ៊ានជាមួយប្រពន្ធដើមគេទេ ប៉ុន្តែខ្ញុំទើបតែឃើញនាងម្នាក់នេះទេ ខ្លាំងសំបើមណាស់ទៅរកគ្រូស្នេហ៍ ដើម្បីបំបែកប្តីប្រពន្ធគេហើយ យកប្តីគេហើយ មកផ្គើនដៀមដាមដាក់ប្រពន្ធដើមគេទៀត យើសនាងពិតជាសាហាវមែននាងកញ្ជ្រោងបិសាច។ ម៉េចឃើញគេមិនមាត់ៗគិតថាគេខ្លាចនាងឬ? នែកមើលមុខស្រីដែលយកប្តីគេទៅ។ ពេលនេះនាងនិងបានល្បីដូចបំណងហើយ ព្រោះអតីតប្រពន្ធដើមគេលែងទុកមុខឲ្យនាងទៀតហើយ ព្រោះនាងផ្គើនខ្លាំងពេក។ សុំជួយចែករំលែកឲ្យនាងនេះបានឃើញផង ដើម្បីឲ្យនាងឆាប់បានល្បី" 

តាមរយៈសារ ដែលកម្របានឃើញនេះ គឺប្រហែលជាមិត្តរបស់អ្នកនាង ចន ច័ន្ទលក្ខិណា មិនអាចទ្រាំសម្លឹងមើល ប្រពន្ធចុង មកជេរដៀល មើលងាយ ថែមទាំងនិយាយដើម ពីមុខពីក្រោយ ឲ្យអតីតប្រពន្ធបានទៀតនោះទេ (អ្នកនាង ចន ច័ន្ទលក្ខិណា)។

យ៉ាងណាមិញ គេមិនអាចសន្និដ្ឋានបានច្បាស់នោះទេ ថាម្ចាស់គណនីឈ្មោះ កញ្ញា សួស្តី ជាប្រពន្ធថ្មី របស់ លោកយុត្ថារ៉ា ឆានី មែនឬយ៉ាងណា ព្រោះមិនទាន់មានអ្វីសម្អាង ដែលខណៈម្ចាស់គណនីហ្វេសប៊ុក និងអ្នក Comment គឺឈ្មោះខុសគ្នា តែបែរជាដាក់រូបដូចគ្នាទៅវិញ (អ្នក Comment ឈ្មោះ សួស្តិ ចំណែករូបភាពគណនី ឈ្មោះ សួស្តី)៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload