ទាហាន​និង​រថយន្ត​អាមេរិក​រាប់​រយ​គ្រឿង​ឆ្ពោះ​ទៅ​តំបន់​បាល់​ទិក​សម្រាប់​សម​យុទ្ធ​

ក្រុងប្រាកៈ កម្លាំងអាមេរិក ត្រូវបានគេឃើញនៅក្នុងចលនាទ័ព យុទ្ធសាស្ត្រ «Dragoon Ride II» នៅទូទាំងអឺរ៉ុបកណ្តាលនិងខាងកើតក្នុងលំហាត់សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលជា ច្រើនឆ្នាំមកហើយស្ថិតនៅក្នុងបណ្តារដ្ឋតំបន់បាល់ទិកនោះដោយទាហានអាមេរិកជាង ១៤-០០ នាក់ និងរថយន្ត ៤០០ គ្រឿង បានបង្ហាញ «វត្តមានដ៏ស្វាហាប់» របស់ពួកគេ។

ទាហាន​និង​រថយន្ត​អាមេរិក​រាប់​រយ​គ្រឿង​ឆ្ពោះ​ទៅ​តំបន់​បាល់​ទិក​សម្រាប់​សម​យុទ្ធ​ក្បួនរថយន្ដយោធាអាមេរិក រាប់រយគ្រឿងកំពុងឆ្លងកាត់ប្រទេសឆេក។ Twitter

គេហទំព័រផ្លូវការរបស់កងទ័ពអាមេរិកបាននិយាយថា ទាហានអាមេរិក បានចាប់ផ្តើមសមយុទ្ធ Dragoon Ride II គឺជាការដើរក្បួនលើផ្លូវជាយុទ្ធសាស្ត្រចម្ងាយ ២២០០ គ.មពីទីប្រជុំជននៃក្រុង Vilseck អាល្លឺម៉ង់ ទៅកាន់ប្រទេសអេស្តូនីមុននឹងធ្វើសមយុទ្ធប្រចាំឆ្នាំ។

គេហទំព័រនោះ បាននិយាយថា៖ «ទាក់ទងនឹងសមយុទ្ធយោធាវាយប្រហារសម្ញែងកម្លាំងនាឆ្នាំនេះ កងវរសេនាធំទ័ពសេះទី ២ របស់កងទ័ពអាមេរិក នឹងបង្ហាញវត្តមានយ៉ាងអង់អាចក្លាហានទូទាំងតំបន់ ដោយបានបង្ហាញសេរីភាពដើរហើរ នៅក្នុងការដើរក្បួនរបស់ខ្លួន។សមយុទ្ធ Dragoon Ride II នោះ ចាប់ផ្តើមពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ១៥ ខែមិថុនាតួលេខទាហាន ១៤០០ នាក់និង រថយន្ត ៤០០ គ្រឿងបានឈប់នៅក្នុងក្រុងជាច្រើន ដើម្បីបង្ហាញសាធារណជននូវគ្រឿងបរិក្ខារយោធារបស់ពួកគេជាមួយសមភាគីសម្ព័ន្ធមិត្តរបស់ពួកគេ។

សារព័ត៌មាន Prague Monitor បានរាយការណ៍ប្រចាំថ្ងៃថា បច្ចុប្បន្ននេះ ទាហានអាមេរិកកំពុងឆ្លងកាត់សាធារណរដ្ឋឆែក។ ក្បួនទាហានអាមេរិកនោះ បានធ្វើដំណើរទៅភាគខាងកើតនៃ ប្រទេសនោះ និងចំណាយពេល ចុងសប្តាហ៍នៅក្នុងទីប្រជុំជន Vyskov និង Praslavice។

លោក Jolana Fedorkova មកពីផ្នែកសារព័ត៌មាននៃអគ្គសេនាធិការ បាននិយាយថា ទីប្រជុំជនទាំងនេះ នឹងធ្វើជាម្ចាស់ផ្ទះសមយុទ្ធយោធារួមគ្នាឆែអាមេរិក ដោយបានផ្តោតទៅលើការបាញ់ និងបើកបររថយន្ត នៅថ្ងៃចន្ទនេះ។ ទាហានទាំងអស់ នឹងត្រូវចូលរួមនៅក្នុងសមយុទ្ធពហុជាតិសាសន៍ដឹកនាំដោយអាមេរិកគឺ Saber Strike 16 ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១១។ឆ្នាំនេះនឹងកើតឡើងនៅក្នុងរដ្ឋបាល់ទិកមាន អេត្បូពី ឡែតវៀ លីទុយអានីចាប់ពីថ្ងៃទី ៣០ ខែឧសភាដល់ថ្ងៃទី ២២ ខែមិថុនា៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍