ឃើញម៉ាស៊ីនបោកគក់ខូច ចង់ជួលជុលដោយខ្លួនឯងមានអី ជាប់ក្បាល ផ្អើលពេញបន្ទប់

ចិន៖ កាលពីថ្ងៃម្សិលមិញមានហេតុការណ៏ដ៏ចម្លែកមួយដែលបានធ្វើអោយមនុស្សជាច្រើនហួសចិត្តយ៉ាងខ្លាំង ក្រោយពេលបុរសម្នាក់ជាប់ក្បាលនៅក្នុងម៉ាស៊ីនបោកគក់ដោយនឹកស្មានមិនដល់។

តាមប្រភពព័ត៌មានបានអោយដឹងថា ហេតុការណ៏នេះបានកើតឡើង នៅក្នុងទីក្រុង Fujian ប្រទេសចិន ហើយមូលហេតុដែលធ្វើអោយបុរសរងគ្រោះនេះជាប់ក្បាលដកពុំបានដូចនោះ គឺដោយសារតែរូបគាត់ឃើញម៉ាស៊ីននេះមានបញ្ហា ហើយបានឳនក្បាលមើលទើបបណ្តាលអោយជាប់តែម្តង។

ឃើញម៉ាស៊ីនបោកគក់ខូច ចង់ជួលជុលដោយខ្លួនឯងមានអី ជាប់ក្បាល ផ្អើលពេញបន្ទប់

ប្រភពដដែលបានអោយដឹងទៀតថា  ពិតជាសំណាងល្អណាស់ នៅក្នុងខណៈពេលនោះដែរមិត្តភក្តរួមបន្ទប់ជាមួយគ្នាបាននៅទីនោះដែរ ហើយបានជួយបិទម៉ាស៊ីនបោកគក់នេះ ហើយចាប់ផ្តើមទាញបុរសរងគ្រោះនេះចេញដែរ តែទោះបីជាខំអស់ពីកម្លាំងយ៉ាងណាក៏នៅតែមិនបានដដែល។ ចុងក្រោយក៏បានហៅភ្នាក់ងារសង្គ្រោះបន្ទាន់អោយជួយ។

ឃើញម៉ាស៊ីនបោកគក់ខូច ចង់ជួលជុលដោយខ្លួនឯងមានអី ជាប់ក្បាល ផ្អើលពេញបន្ទប់

ក្រុមពន្លត់អគ្គិភ័យបានមកដល់ ហើយបានព្យាយាមទាញចេញដែរ តែនៅតែមិនបានដដែល ទីបំផុតពួកក្រុមជួយសង្គ្រោះនេះ បាននឹកឃើញវិធីម្យ៉ាងគឺយកម៉ូទ័រអាគំទេចម៉ាស៊ីននេះចោល ទើបអាចទាញបុរសខាងលើនេះចេញបានសម្រេច។

ឃើញម៉ាស៊ីនបោកគក់ខូច ចង់ជួលជុលដោយខ្លួនឯងមានអី ជាប់ក្បាល ផ្អើលពេញបន្ទប់

ជុំវិញករណីនេះបានធ្វើអោយអ្នកលេងបណ្តាញអ៊ីនធើណេតមានការភ្ញាក់ផ្អើលហើយអស់សំណើចគ្រប់គ្នា ដែលអ្នកខ្លះបាននិយាយលេងសើចថា ក្រោយពេលកើតហេតុ មិនគួរហៅក្រុមជួយសង្រ្គោះទេ គឺគួរតែហៅប៉ុស្តិីទូរទស្សន៏អោយចុះថតព័ត៌មានសិន៕

ឃើញម៉ាស៊ីនបោកគក់ខូច ចង់ជួលជុលដោយខ្លួនឯងមានអី ជាប់ក្បាល ផ្អើលពេញបន្ទប់

ប្រភព៖ khmerwonder

  • ឃើញម៉ាស៊ីនបោកគក់ខូច ចង់ជួលជុលដោយខ្លួនឯងមានអី ជាប់ក្បាល ផ្អើលពេញបន្ទប់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:ជីវិតនិងសង្គម
Tags: