សត្វលាត្រូវបានបញ្ជាឲ្យស្លៀក “ខោ” ដើម្បីកុំឲ្យជុះនោមលើដងផ្លូវថ្មី

រដ្ឋាភិបាលនៅក្នុងទីក្រុងមួយ នៃប្រទេសកេនយ៉ា បានចេញបទបញ្ជាឲ្យម្ចាស់សត្វលាទាំងអស់ត្រូវស្លៀកក្រណាត់ “ខោ” ឲ្យសត្វរបស់ពួកគេ ដើម្បីកុំឲ្យគគ្រេចនៅលើដងផ្លូវទើបក្រាលថ្មី ។

មនុស្សនៅ Wajir នៅតែប្រើសត្វលាធ្វើជាមធ្យោបាយដឹកជញ្ជូន សំរាប់អាជីវកម្មរបស់ពួកគេ ។

សត្វលាត្រូវបានបញ្ជាឲ្យស្លៀក “ខោ” ដើម្បីកុំឲ្យជុះនោមលើដងផ្លូវថ្មី

សត្វលាគឺមានការពេញនិយមណាស់ សម្រាប់ទឹមធ្វើជាមធ្យោបាយដឹកទំនិញផ្សេងៗ ពីទីក្រុងមួយទៅកាន់ទីក្រុងផ្សេងទៀត ។

ទោះជាយ៉ាងណា ឥឡូវនេះ ម្ចាស់សត្វលាទាំងអស់ត្រូវបានព្រមានស្លៀកកន្ទបឲ្យសត្វរបស់ពួកគេ ដើម្បីកុំឲ្យលាមករបស់វា មិនធ្លាក់ទៅលើផ្លូវកៅស៊ូទើបក្រាលថ្មី និងអាចបង្កើតភាពរំខានផងដែរ ។

ប្រសិនបើម្ចាស់លាជ្រើសរើសមិនស្លៀកកន្ទប, លទ្ធផល ពួកគេក៏ពុំអាចចូលទីក្រុងបានដែរ ៕

  • សត្វលាត្រូវបានបញ្ជាឲ្យស្លៀក “ខោ” ដើម្បីកុំឲ្យជុះនោមលើដងផ្លូវថ្មី已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:ប្លែកៗ
Tags: