កត្តា ៥​យ៉ាង​ដែល​អាចធ្វើអោយ​លិង្គ​មនុស្ស​ប្រុស​ធ្វើការ​កាន់តែ​ល្អ​

បើយោងទៅតាមការសិក្សាមួយក្នុងសារព័ត៌មាន Journal of Sexual Medicine បានអោយដឹងថា ការងាប់លិង្គមិនត្រឹមតែត្រូវព្យាបាលដោយប្រើថ្នាំដ៏តូចមួយនោះទេ តាមពិត មានកត្តាផ្លាស់ប្តូរច្រើនណាស់ដូចជា ទម្ងន់, ការទទួលទានស្រា និងសកម្មភាពផ្លូវកាយ ដែលអាចជួយពង្រឹងដល់មុខងារឡើងរឹងរបស់លិង្គបាន។

កត្តា ៥​យ៉ាង​ដែល​អាចធ្វើអោយ​លិង្គ​មនុស្ស​ប្រុស​ធ្វើការ​កាន់តែ​ល្អ​

អ្នកស្រាវជ្រាវបានវិភាគទៅលើបុរសចំនួន ៧៦៥នាក់ ដែលមានអាយុចាប់ពី ៣៥ ទៅ៨០ឆ្នាំ ក្នុងប្រទេសអូស្ត្រាលី។ ពួកគេប្រើតារាងសំណួរមួយដើម្បីប្រមូលយកទិន្នន័យអំពីចំណង់ផ្លូវភេទ, សកម្មភាពផ្លូវភេទ និងការត្រៀមខ្លួនសម្រាប់ការរួមភេទរបស់បុរសទាំងនោះ។ បន្ទាប់មក ពួកគេវាយតម្លៃទៅលើមុខងារឡើងរឹងរបស់លិង្គ ដោយប្រើតារាងសំណួរមួយផ្សេងទៀត។

អ្នកចូលរួមសិក្សានេះក៏ត្រូវបានសួរអំពីសុខភាពទូទៅដែរ ដូចជា ទម្ងន់, ការទទួលទានស្រា, សកម្មភាពរាងកាយ, ការបាក់ទឹកចិត្ត និងការដេក។ នៅពេលទាំងអស់នេះបាន ៥ឆ្នាំ ពួកគេបានរកឃើញថា បុរសដែលមានទម្លាប់ និងសុខភាពកាន់តែល្អនោះ ឃើញថាមុខងារផ្លូវភេទក៏វិវឌ្ឈន៍ល្អតាមគ្នាដែរ។

វេជ្ជបណ្ឌិត ដារីស ប៉ាដុច (Darius Paduch, M.D.) អ្នកឯកទេសខាងរោគផ្លូវតម្រងនោម និងជំងឺផ្លូវ ភេទបុរសនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ New York-Presbyterian/Weill Cornel Medical Center និយាយថា ទោះបីជាការសិក្សានេះភាគច្រើនសម្តៅទៅលើបុរសវ័យចំណាស់ក៏ដោយ ក៏ជាលិការធ្វើអោយលិង្គឡើងរឹងក៏ច្រើនតែកើតមានលើបុរសវ័យក្មេងដែរ។ គាត់មានអ្នកជំងឺច្រើនណាស់ដែលស្ថិតក្នុងវ័យ ៣០ និង ៤០ឆ្នាំ។

លោកបានបន្តទៀតថា “ស្ថិតក្នុងករណីដូចពួកគេបែបនេះ ខ្ញុំតែងតែណែនាំអោយពួកគេផ្លាស់ប្តូររបៀបរស់នៅ”។ បុរសដែលមានបញ្ហាងាប់លិង្គច្រើនតែបណ្តាលមកពីរឿងមួយចំនួនដែលវាក៏អាចគំរាមគំហែងដល់ជីវិតបានដែរ នោះគឺបញ្ហាបេះដូង-សរសៃឈាមតែម្តង។ គាត់បានបន្តទៀតថា “ខ្ញុំសង្កេតឃើញមុខងារផ្លូវភេទរបស់ជំងឺបែរជារីកចម្រើនវិញពេលដែលមានការផ្លាស់ប្តូររបៀបរស់នៅដែលផ្តល់សុខភាព និងទម្លាប់រស់នៅល្អ។ បុរសទាំងនេះច្រើនតែអាចរស់នៅដោយមិនបាច់ប្រើថ្នាំសម្រាប់សម្រួលដល់មុខងារផ្លូវភេទពួកគេទេ”។

ខាងក្រោមនេះគឺជាកត្តាអាចផ្លាស់ប្តូរបានទាំង ៥យ៉ាងដែលអាចពង្រឹងដល់ការឡើងរឹងរបស់លិង្គបុរសដោយមិនបាច់ប្រើថ្នាំ៖

_ទម្ងន់
ការថែរក្សាសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ត្រឹមតម្លៃមានសុខភាពប្រហែលជាជួយអោយបុរសទទួលបានថាមពលលើគ្រែមកវិញ។ បុរសធាត់ជ្រុលច្រើនតែមានចំនួនអ័រម៉ូនភេទតេស្តូស្តេរ៉ូនចុះទាប។ សូមបញ្ជាក់ថា អ័រម៉ូននេះមានតួនាទីសំខាន់ណាស់សម្រាប់មុខងារផ្លូវភេទ ដូច្នេះហើយ ការផ្លាស់ប្តូររបបអាហារ និងសម្រកទម្ងន់គឺជារឿងដែលត្រូវធ្វើបើសិនជាគាត់ពិតជាចង់បានជីវិតផ្លូវភេទល្អមកវិញ។

_ការដេក
បើសិនជាអ្នកសម្គាល់ឃើញថា អារម្មណ៍ពុះកញ្ជ្រោលខាងផ្លូវភេទរបស់គាត់នៅពេលព្រឹកស្រាប់តែសាបរលុតហើយនោះ វាប្រហែលជាទាក់ទងនឹងរបៀបដេកហើយ។ វេជ្ជបណ្ឌិត ប៉ាដុច និយាយថា “ពេលខ្ញុំជួបអ្នកជំងឺងាប់លិង្គ ខ្ញុំច្រើនតែសួរថាតើគាត់ជាមនុស្សដេកស្រម៉ុកឬអត់។ បើសិនជាស្រម៉ុកមែន ខ្ញុំនឹងវាយតម្លៃថាគាត់អាចមានបញ្ហាដេកបាត់ដង្ហើម”។ ការដកបាត់ដង្ហើមនេះហើយនឹងទៅរំខានដល់ដំណេករបស់គាត់ ជាពិសេសប៉ះពាល់ដល់ដំណើរវិលជុំធម្មតានៃការឡើងរឹងរបស់លិង្គដែលកើតឡើងនៅពេលយប់។ ពិតណាស់ ការដេកមិនបានគ្រប់គ្រាន់សុទ្ធតែប៉ះពាល់ដល់ចំណង់ផ្លូវភេទទាំងអស់ ដូច្នេះអ្នកជំងឺត្រូវតែធ្វើយ៉ាងណាដេកអោយបានគ្រប់គ្រាន់រាល់យប់។

_ហាត់ប្រាណ
អ្នកដឹងហើយថា ស្ត្រីដែលមានរូបរាងសមសួនច្រើនតែទទួលបានសុខភាពផ្លូវភេទដែលល្អជាងគេ ប៉ុន្តែរឿងនេះក៏ ដូចគ្នានឹងមនុស្សប្រុសដែរ។ វេជ្ជបណ្ឌិត ប៉ាដុច និយាយថា “កាលពីពីរបីសប្តាហ៍មុន អ្នកជំងឺម្នាក់បានប្រាប់ខ្ញុំថា នៅពេលគាត់ទៅហាត់ប្រាណទៀងទាត់ ចំណង់ផ្លូវភេទគាត់មានលក្ខណៈល្អប្រសើជាងមុន តែបើសិនជាគាត់ ឈប់ទៅហាត់ វាបែរជាថយចុះទៅវិញ”។ ពិតណាស់ សកម្មភាពរាងកាយគឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បី សម្រកទម្ងន់ និងកាត់បន្ថយអាការៈធាត់ជ្រុល ប៉ុន្តែវាក៏ជួយអោយបុរសមានអារម្មណ៍កាន់តែល្អចំពោះខ្លួនឯងដែរ ដែលជាហេតុនាំអោយមានទំនុកចិត្តកាន់តែខ្លាំងពេលដោះសម្លៀកបំពាក់។ ជាមួយគ្នានេះដែរ សកម្មភាពហាត់ ប្រាណមួយប្រាវដែលធ្វើអោយបែកញើសយ៉ាងខ្លាំងនោះនឹងបង្កើនចំនួនអ័រម៉ូនតេស្តូស្តេរ៉ូន សម្រាប់ជួយបង្កើន ចំណង់ផ្លូវភេទ។

_របបអាហារ
ការបញ្ចុះកូឡេស្តេរ៉ុលអាចជួយបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរសបាន ដូច្នេះរបបអាហារគឺជារឿងសំខាន់ ណាស់នៅពេលយើងត្រូវការអោយមានមុខងារផ្លូវភេទល្អ។ ជាមួយគ្នានេះដែរ កម្រិតជាតិស្ករដ៏ខ្ពស់របស់អ្នកជំងឺទឹក នោមផ្អែមអាចប៉ះពាល់ដល់មុខងារសរសៃប្រសាទក្នុងលិង្គរបស់គាត់។ ករណីបែបនេះ ការសម្រកទម្ងន់បែប ធម្មតាៗពិតជាអាចជួយគ្រប់គ្រងជាតិស្ករ និងទទួលបានចរន្តសរសៃប្រសាទធ្វើការដូចមុនម្តងទៀត។

_ការទទួលទានជាតិស្រា
អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺថា គ្រឿងស្រវឹងតិចតួចពិតជាអាចជួយដល់បុរសដែលមានបញ្ហាងាប់លិង្គបាន។ ការទទួលទានគ្រឿងស្រវឹងពីមួយទៅ ពីរដងក្នុងមួយថ្ងៃ អាចកាត់បន្ថយការប្រឈមនឹងបញ្ហាបេះដូង-សរសៃឈាមបាន ដែលនេះជាមូលហេតុដ៏សំខាន់នៃបញ្ហាងាប់លិង្គ។ ទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវទទួលទានច្រើនពេកទេ។ តាមការសិក្សាទៅលើសត្វបានអោយដឹងថា ការទទួលទានចំនួនគ្រឿងស្រវឹងច្រើនពេកធ្វើអោយលិង្គកន្ត្រាក់ ដែលនេះជាលទ្ធផលផ្ទុយនឹងអ្វីដែលគួរតែកើតមានក្នុងពេលមានសម្រើបផ្លូវភេទ។ គ្រឿងស្រវឹងគឺជាសារធាតុទប់ស្កាត់ដំណើការរបស់សរីរាង្គ ហើយការទប់ស្កត់របស់ប្រពន្ធសរសៃប្រសាទកណ្តាលនឹងធ្វើអោយភាពស្រើបស្រាលខាងផ្លូវភេទថយចុះបាន”៕

កត្តា ៥​យ៉ាង​ដែល​អាចធ្វើអោយ​លិង្គ​មនុស្ស​ប្រុស​ធ្វើការ​កាន់តែ​ល្អ​

ប្រភពៈ CEN