ស្រ្តីអាយុ៧០ឆ្នាំម្នាក់ត្រូវហ្វូង​មនុស្ស​ចាប់​សម្រាត​​ខោ​​អាវ​ និង​​បណ្តើ​រ​តាម​ផ្លូវ ព្រោះ​តែ​កូន​​ប្រុស​ជា​គ្រឹស្ត​សាសនិក​របស់​គាត់​ស្រ​ឡាញ់​នារី​ម៉ូស្លីម

ស្រ្តីអាយុ៧០ឆ្នាំម្នាក់ត្រូវហ្វូងមនុស្សចាប់សម្រាតខោអាវ និងបណ្តើរតាមផ្លូវ ព្រោះតែកូនប្រុសជាគ្រឹស្តសាសនិករបស់គាត់ស្រឡាញ់នារីម៉ូស្លីម

ស្រ្តីចំណាស់ម្នាក់ ត្រូវបានចាប់សម្រាត និងវាយដុំដោយហ្វូងមនុស្សប្រុស ក្រោយកូនប្រុសជាគ្រឹស្តសានិក បានលង់ស្រឡាញ់នារីម៉ូស្លីម ។

ស្រ្តីអាយុ៧០ឆ្នាំម្នាក់ត្រូវហ្វូង​មនុស្ស​ចាប់​សម្រាត​​ខោ​​អាវ​ និង​​បណ្តើ​រ​តាម​ផ្លូវ ព្រោះ​តែ​កូន​​ប្រុស​ជា​គ្រឹស្ត​សាសនិក​របស់​គាត់​ស្រ​ឡាញ់​នារី​ម៉ូស្លីមស្រ្តីក្នុងសញ្ញាព្រួញ ត្រូវបានហ្វូងមនុស្សចាប់សម្រាតខោអាវ

បន្ថែមទៅនឹងការដើរជាព្យុហយាត្រាស្រ្តីអាយុ ៧០ ឆ្នាំ ម្នាក់ទាំងខ្លួនប្រាណអាក្រាត, ហ្វូងមនុស្សប្រុស ៣០០ នាក់ បានដុតផ្ទះសំបែង ៧ ខ្នង ដែលជារបស់ពលរដ្ឋកាន់សាសនាគ្រឹស្ត មុនពេលប៉ូលីសមកដល់កន្លែងកើតហេតុ ។

អំពើហឹង្សានេះ បានចាប់ផ្តើមកើតឡើងនៅវេលាម៉ោងប្រហែល ៨ នាទី យប់ថ្ងៃសុក្រ ក្រោយបណ្តាពាក្យចចាមអារាមអំពីបុរសកាន់សាសនាគ្រឹស្ត កំពុងមានទំនាក់ទំនងស្នេហាជាមួយនារីម៉ូស្លីម ។

ជាលទ្ធផល ម្តាយរបស់បុរសនោះ ត្រូវបានគេចាប់សម្រាតខោអាវ, វាយដំ និងអូសតាមផ្លូវរយៈពេល ៨ ម៉ោង ។

អភិបាលក្រុង Minya លោក Tarek Nasser បានបដិសេធការចោទប្រកាន់ ដោយនិយាយថា មានក្មេងៗពីរបីនាក់បានគប់ផ្លែកុកតៃ Molotov ដាក់ផ្ទះគេ ហើយស្រ្តីជាច្រើននាក់ បានស្ម័គ្រចិត្តរត់ចេញចូលផ្លូវដោយគ្មានសម្លៀកបំពាក់ ។

Nasser ក៏បាននិយាយថា ចាប់តាំងពីពេលនោះមក បញ្ហានេះត្រូវបានដោះស្រាយ ។

ប្រធានាធិបតី Abdel Fattah al-Sisi បានសច្ចាថា គ្រប់បទឧក្រិដ្ឋទាំងអស់ នឹងត្រូវបានចាប់ខ្លួន ។ គាត់ក៏បានពោលថា នេះជាអំពើហឹង្សាគួរឲ្យសោកស្តាយ ។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ មនុស្ស ៦ នាក់ ត្រូវបានចាប់ខ្លួន ៕

  • ស្រ្តីអាយុ៧០ឆ្នាំម្នាក់ត្រូវហ្វូង​មនុស្ស​ចាប់​សម្រាត​​ខោ​​អាវ​ និង​​បណ្តើ​រ​តាម​ផ្លូវ ព្រោះ​តែ​កូន​​ប្រុស​ជា​គ្រឹស្ត​សាសនិក​របស់​គាត់​ស្រ​ឡាញ់​នារី​ម៉ូស្លីម已关闭评论
  • 17 views
  • Hide Sidebar
    A+