ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​អីុ​តា​លី

១-​ក្តី​រំពឹង​៖ អីុតា​លី​ត្រូវ​បាន​សាធារណជន​ទូទៅ​ទទួលស្គាល់​ថា ជា​ក្រុម​ជម្រើសជាតិ​ខ្លាំង ក្នុង​ចំណោម​បណ្តា​ប្រទេស​ខ្លាំង​មួយ​ចំនួន​នៅ​ប៉ែក​អឺរ៉ុប​។ នៅ​ក្នុង​វគ្គ​ជម្រុះ​តាម​ក្រុម​នា​ពេល​កន្លង​មកនេះ អីុតា​លី​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​មិន​បាន​ចាញ់​ប្រទេស​ណា​ឡើយ លើកលែងតែ​ស្មើ​២​ដង​ជាមួយ​ប្រទេស​ក្រូ​អាស៊ី​ប៉ុណ្ណោះ​។ ជាមួយនឹង​គ្រូបង្វឹក​ដែល​ពោរ​ពេញ​​ដោយ​បទ​ពិសោធន៍ និង​សមត្ថភាព​ក្នុង​ការ​បង្ហាត់ ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​កាន់តែ​មាន​ឥទ្ធិពល និង​អាច​យកឈ្នះ​គ្រប់ការ​ប្រកួត​ទាំងអស់​។ អ្វី​ដែល​ជា​ចំណុច​សំខាន់​នោះ​គឺ​សមត្ថភាព​កូនក្រុម​ជម្រើសជាតិ​អីុតា​លី គឺ​លេង​តាម​ទម្រង់​ដែល​គ្រូបង្វឹក​បាន​ណែនាំ ។

២-​លទ្ធផល​ល្អ​៖ ទទួល​បាន​ជោគជ័យ​ក្នុង​ទឹកដី​របស់​ខ្លួន​ក្នុង​ឆ្នាំ​១៩៦៨ ព្រមទាំង​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ឆ្នាំ​២០០០ និង​២០១២ ។ អីុ​តា​លី​បាន​ចាញ់​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ក្រុម​២​ដង​ក្នុង​ឆ្នាំ​១៩៩៦ និង​២០០៤​។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ កីឡាករ Graziano Pelle បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប​Southampton ។

៤-​គ្រូបង្វឹក​៖ លោក Antonio Conte អាយុ ៤៦​ឆ្នាំ ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្នុង​ឆ្នាំ​២០១៣ ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖

-​អ្នកចាំទី​៖ Gianluigi Buffon (Captain) (Juventus), Salvatore Sirigu (Paris S.G), Mattia Perin (Genoa) ។

-​ខ្សែការពារ​៖ Leonardo Bonucci (Juventus), Mattia De Sciglio (Milan), Matteo Darmian (Man Utd), Andrea Ranocchia (Sampdoria), Luca Antonelli (Milan), Davide Astori (Fiorentina), Lorenzo De Silvestri (Sampdoria), Francesco Acerbi (Sassuolo), Daniele Rugani (Juventus) ។

-​ខ្សែបម្រើ​៖ Riccardo Montolivo (Milan), Antonio Candreva (Lazio), Thiago Motta (Paris S.G), Emanuele Giaccherini (Bologna), Marco Parolo (Lazio), Alessandro Florenzi (Roma), Roberto Soriano (Sampdoria), Jorginho (Napoli) ។

-​ខ្សែប្រយុទ្ធ​៖ Stephan El Shaarawy (Roma), Graziano Pellè (Southampton), Éder (Internazionale), Simone Zaza (Juventus), Lorenzo Insigne (Napoli), Stefano Okaka (Anderlecht), Federico Bernardeschi (Fiorentina) ៕